• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ការជួសជុលរទេះរុញសម្រាប់ជនពិការ

រទេះរុញគឺជាជើងរបស់ពួកគេ ជួយពួកគេធ្វើដំណើរចេញពីគ្រែមន្ទីរពេទ្យ ហើយសម្លឹងមើលលើមេឃដ៏ធំទូលាយនៅខាងក្រៅព្រះតេជគុណ ធិច ឌឹកមិញ (Thich Duc Minh) បាន

 

ព្រះតេជគុណ ធិច ឌឹកមិញ (Thich Duc Minh) ប្រសូតក្នុងឆ្នាំ ១៩៨២ លោកបានស្រឡាញ់ព្រះពុទ្ធសាសនា តាំងពីកុមារភាព។ ព្រះតេជគុណ ធិច ឌឹកមិញ (Thich Duc Minh) បានជ្រើ​លរើ​សទៅ​បួស​និង​ក្លាយទៅ​ជាព្រះសង្ឃ " នៅ ដាវត្រាង​អានវៀន (Dao trang An Vien)  (ខណ្ឌទី ១២ ទីក្រុង​ហូជីមិញ​)។

ឃើញផ្ទាល់ភ្នែក ជនពិការមានជីវភាពលំបាក ឈឺចាប់​ ដោយ​សារ​ជំងឺ ពួកគេបាត់បង់សមត្ថភាពធ្វើការ និងគ្មានលទ្ធភាពទិញរទេះរុញសម្រាប់ខ្លួនឯងទេ។ ដូច្នេះ​នេះបានធ្វើឱ្យព្រះសង្ឃ​អង្គនេះចាប់ផ្តើមការងារជួសជុលរទេះរុញ និងចែកជូនជនពិការដែលត្រូវការជំនួយដោយឥតគិតថ្លៃ ។

រំលឹកកាលពីឆ្នាំ ២០១៥  ព្រះសង្ឃអង្គនេះ មានឱកាសទៅលេងនៅបណ្តាមន្ទីរពេទ្យដែលមានអ្នក​ជំងឺជាច្រើនកំពុងទទួលការព្យាបាលស្តារនីតិសម្បទា។ ដោយដឹងថា អ្នកជំងឺនៅទីនោះត្រូវខ្ចីរទេះរុញពីមន្ទីរពេទ្យ ដើម្បីធ្វើ​ដំណើរទៅកាន់ទីកន្លែង​ផ្សេងៗ លុះត្រឡប់មកផ្ទះវិញ ពួកគេបានត្រឹមតែដេកស្ងៀម ព្រោះគេមិនមានរទេះរុញទេ។ ហេតុ​ដូច្នេះ ព្រះសង្ឃអង្គនេះ ទើបគិតថា លោកនឹងបរិច្ចាគរទេះរុញដល់ជនពិការដែល​មានស្ថានភាព​លំបាក។

“ខ្ញុំបានត្រឡប់មកវត្តវិញ ហើយចាប់ផ្តើមស្វែងរករទេះរុញថ្មី ដើម្បីទិញ​និង​ជូន​​​ជន​ពិការ។  ក្រោយមកនៅពេលដែលចំនួនជនពិការត្រូវការរទេះរុញកាន់តែច្រើន ខ្ញុំយល់ថា ខ្លួនឯងត្រូវចាប់ផ្តើមទិញរទេះចាស់ និងជួសជុលវា។ ដំបូងខ្ញុំទិញរទេះរុញចាស់ក្នុងតម្លៃ ២០០.០០០- ៣០០.០០០  ដុង ហើយ​ថវិកាមួយផ្នែកទៀតត្រូវបានបរិច្ចាគដោយពុទ្ធបរិស័ទ។”​ព្រះសង្ឃ ឌឹ​ក​មិញ  (Duc Minh) បាន​មានសង្ឃដីការ។

ព្រះសង្ឃ ឌឹ​ក​មិញ (Duc Minh) ចាប់​ផ្ដើម​ស្វែងយល់នូវ​រចនាសម្ព័ន្ធ​រទេះ​រុញ​ ហើយ​ទៅ​​ទិញគ្រឿង​បន្លាស់​​​មក​ដំឡើង។
ផ្នែកណាដែលនៅតែប្រើប្រាស់បានព្រះ​តេជគុណ  ឌឹ​ក​មិញ (Duc Minh) ​ នឹងរក្សាទុក ដើម្បីកាត់បន្ថយការចំណាយ។
ពេល​ជួសជុល​រទេះ​រុញ​សម្រាប់ជន​ពិកា ព្រះ​តេជគុណ​  ឌឹ​ក​មិញ (Duc Minh)  ក៏​បានបញ្ចូល​មនោសញ្ចេតនារបស់លោកក្នុង​រទេះ​រុញ​ទាំងនោះ។  
មុនពេលរទេះរុញត្រូវបានផ្តល់ឱ្យអ្នកប្រើប្រាស់ វានឹងលាងឲ្យស្អាត។  
ព្រះតេជគុន ឌឹក​មិញ (Duc Minh) បានជ្រើសរើសរទេះរុញយ៉ាងហ្មត់​ចត់សម្រាប់ការជួសជុល។
ភាពរីករាយមិនមែនបានមកពីការដែលព្រះសង្ឃ​អង្គនេះបានជួយមនុស្សជាច្រើន​នាក់ទេ ប៉ុន្តែបានមកពីការមើលឃើញជនពិការដែលគាត់ជួយនឹង​មាន​ជីវភាព​ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

តាំងពីពេលនោះមក ព្រះសង្ឃ  ឌឹក​មិញ (Duc Minh) ចាប់ផ្តើមស្វែងយល់អំពីរចនាសម្ព័ន្ធរបស់រទេះរុញ ហើយ​ស្វែងរក​គ្រឿង​បន្លាស់​ ដើម្បី​ដំឡើងរទេះរុញ។ «​រទេះរុញខ្លះ​​មាន​តែ​តួ​ដែកតែប៉ុណ្ណោះ ​ប៉ុន្តែមាន​ផ្នែក​ខ្លះច្រែះហើយ​ ព្រោះ​អ្នក​ជំងឺ​អង្គុយ​លើរទេះរុញងូត​ទឹក។ នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​រទេះរុញ​​ងាយស្រួលខូច​បំផុត។ ខ្ញំ​ទៅ​ផ្សារ ចើ​ឡឹន (Cho Lon)  បើខ្វះអីខ្លះ ខ្ញុំទិញគ្រឿងបន្លាស់មកនិង​ផ្លាស់ប្តូរ។ រទេះរុញគឺជាជើងរបស់ជនពិការ ដូច្នេះខ្ញុំចង់ធ្វើអោយវារឹងមាំ ដើម្បីពួកគេ​អាច​មាន​អារម្មណ៍​សុវត្ថិភាពនិង​ធ្វើ​ដំណើរបាន​»​។ ព្រះសង្ឃ​ សង្ឃ  ឌឹក​មិញ (Duc Minh) សង្ឃដីការឲ្យ​ដឹង​ថា។

មកទល់នឹងពេលនេះ ព្រះតេជគុន ឌឹកមិញ (Duc Minh) បានបញ្ជូនរទេះរុញជាង ៣០០០ គ្រឿងដល់ប្រជាជនជាច្រើននៅទូទាំងប្រទេស។

មុនពេល​ដែលចាប់ផ្តើមការងារនេះ  ព្រះតេជគុន ឌឹកមិញ (Duc Minh) ក៏ត្រូវសិក្សាពីស្ថានភាពរបស់អ្នកទទួលរទេះរុញនីមួយៗ ព្រោះមនុស្សម្នាក់ៗមានស្ថានភាពសុខភាពខុសៗគ្នា អ្នកខ្លះពិការដៃ អ្នកខ្លះពិការជើង ឬភ្លៅ និងអ្នកខ្លះពិការដៃជើង មនុស្សស្ពឹកទាំងមូល... ហើយអាស្រ័យលើស្ថានភាពសុខភាពនៃមនុស្សម្នាក់ៗ មានរទេះរុញសមរម្យសម្រាប់ការធ្វើ​ដំណើរ។ នោះហើយជាមូលហេតុដែល 'រទេះរុញពិសេស' បានកើតមក។

“នៅពេលខ្ញុំឃើញជនពិកាអង្គុយនៅលើ​រទេះរុញដែល​ខ្ញុំបាន​ជូន​គេ ខ្ញុំមានអារម្មណ៍ថា ពួកគេកំពុងដើរជួយខ្ញុំ។ ការបរិច្ចាករទេះរុញដូចជាការផ្តល់ឱកាសឱ្យពួកគេធ្វើសមាហរណកម្ម និងអភិវឌ្ឍ ម៉្យាងទៀត នេះជួយពួកគេបំពេញបំណងរបស់ពួកគេក្នុងការសម្លឹងមើលទៅលើមេឃ”។ ព្រះតេជគុណ ឌឹកមិញ (Duc Minh) បាន​ចែក​រំលែក

ក្រៅពីការចែករទេះរុញដោយឥតគិតថ្លៃ ព្រះសង្ឃ ឌឹក មិញ (Duc Minh) ក៏ឧបត្ថម្ភថ្លៃព្យាបាល និងជួយមើលថែទាំអ្នកជំងឺ នៅវត្តដែល​ព្រះសង្ឃអង្គនេះកំពុង​បួស រហូតដល់ពេល​ដែល​ពួកគេជាសះស្បើយ។

សម្រាប់ព្រះសង្ឃ ឌឹកមិញ (Duc Minh) ភាពសប្បាយរីករាយមិនមែនបានមកពីមនុស្សប៉ុន្មានដែលគាត់បានជួយនោះទេ ប៉ុន្តែនេះបានមកពីការឃើញឃើញជនពិការដែលគាត់ជួយបានមាន​ជីវភាពរស់នៅរបស់​ពួកគេ​ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែល្អប្រសើរ និងអាច​ធ្វើ​ដំណើរ​និងចិញ្ចឹមជីវិតលើរទេះរុញ 'ពិសេស'ដែល​ព្រះសង្ឃរូបនេះ​ជូន​ដល់គេ៕


អត្ថបទ៖ ថុងហាយ កាសែតរូបភាពវៀតណមា ប្រែសម្រួលដោយង្វៀនយ៉ាង

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top