• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាបញ្ជាក់ពីតម្លៃនៃជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ

នៅថ្ងៃដដែល ប្រធានព្រឹទ្ធសភាកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរ ក្នុងនោះសង្កត់ធ្ងន់លើការគាំទ្រដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម និងមិត្តភក្តិជុំវិញពិភពលោក ដើម្បីផ្តួលរំលំ របបកម្ពុជាប្រជាធិបតេយ្យ ដណ្ដើមបានជ័យជំនះដ៏ត្រចះត្រចង់នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។
លោកស្រី ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្លែងសុន្ទរកថានៅពិធីអបអរសាទរ។ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី ២ ខែធ្នូ នៅសាលចតុមុខ រាជធានីភ្នំពេញ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី ៤៦ ទិវាកំណើតរណសិរ្ស (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨ - ថ្ងៃទី ២ ខែធ្នូឆ្នាំ ២០២៤)។ ថ្លែងក្នុងពិធីនេះ លោកស្រី ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអះអាងពីតួនាទីជាប្រវត្តិសាស្ត្ររបស់រណសិរ្ស ២ ធ្នូ ក្នុងបុព្វហេតុជួយសង្គ្រោះប្រជាជនកម្ពុជា ពីសោនាកម្មនៃរបបប្រល័យពូជ សាសន៍ ក៏ដូចជាការរួមចំណែកដ៏ធំធេងរបស់រណសិរ្សក្នុងការកសាងឡើងវិញ និង អភិវឌ្ឍន៍ប្រទេសជាតិនៅគ្រប់សម័យកាលផងដែរ។
នៅថ្ងៃដដែលនេះ ប្រធានព្រឹទ្ធសភាកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរ ក្នុងនោះសង្កត់ធ្ងន់លើការគាំទ្រដ៏ ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម និងមិត្តភក្តិជុំវិញពិភពលោក ដើម្បីផ្តួលរំលំ របបកម្ពុជាប្រជាធិបតេយ្យ ដណ្ដើមបានជ័យជំនះដ៏ត្រចះត្រចង់នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។ មហាជ័យជំនះទី ៧ ខែមករា ឆ្នាំ១៩៧៩ បានបើកយុគសម័យថ្មី ហើយប្រជាជនកម្ពុជាដណ្ដើមមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីកសាងមាតុភូមិ ឡើងវិញ។
រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានឈ្មោះដើមជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅតំបន់រំដោះនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨ នៅភូមិជើងឃ្លួ ឃុំ ពីរ ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ កងកម្លាំងស្នេហាជាតិរបស់កម្ពុជា នៅពេលនោះបានប្រមូលផ្តុំគ្នាក្រោមទង់រណសិរ្សពីរធ្នូ ដោយមានការគាំទ្រ និងការជួយឧបត្ថម្ភទាន់ពេលវេលាពីកងទ័ពស្ម័គ្រចិត្តវៀតណាម រួមគ្នាក្រោកឈរឡើងផ្តួលរំលំ របបប្រល័យពូជសាសន៍ រំដោះមាតុភូមិ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ នាព្រឹកថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបពិភាក្សាការងារជាមួយសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) ក្រោមអធិបតីភាពរបស់សហប្រធានទាំងពីររូបនៃគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម របស់ Keidanren ។

Top