• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Vietnam Airlines បើកជើងហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់កោះបាលី

នាថ្ងៃទី ១ ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines បានបើកដំណើរការ ជើងហោះហើរត្រង់ពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុង Denpasar ដែលជារដ្ឋធានីទេសចរណ៍នៃកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

ជើងហោះហើរ VN៦៤១ ដែលមានអ្នកដំណើរ ១៦១ នាក់ ដោយយន្តហោះ Airbus A៣២១ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat កាលពីព្រឹកថ្ងៃទី ១ ខែមិថុនា ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai - Denpasar បន្ទាប់ពីហោះហើររយៈពេលជិត ៣ ម៉ោង។ នេះគឺជាគោលដៅទីពីរនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងជាជំហានយុទ្ធសាស្ត្រដើម្បីពង្រីកបណ្តាញហោះហើរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បម្រើតម្រូវការកាន់តែកើនឡើងនៃភ្ញៀវទេសចររវាង វៀតណាម និងឥណ្ឌូនេស៊ី។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ta Van Thong ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ VOV

យោងតាមផែនការ ក្នុងដំណាក់កាលដំបូង Vietnam Airlines នឹងធ្វើអាជិវកម្មជើងហោះហើររវាងទីក្រុងហូជីមិញ - Bali ជាមួយនឹងប្រេកង់ ៤ ជើងក្នុងមួយសប្តាហ៍ នៅថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ចាប់ពីខែកក្កដាតទៅ ប្រេកង់នឹងកើនឡើងដល់ ៧ ជើងក្នុងមួយសប្តាហ៍ ដើម្បីបំពេញតម្រូវការរបស់ទីផ្សារដែលកំពុងតែកើនឡើង។

នាថ្ងៃដដែល Vietnam Airline ក៏បានបើកជើងហោះហើរត្រង់រវាងទីក្រុង Busan ដែលជាទីក្រុងធំទីពីររបស់ប្រទេសកូរ៉េខាងត្បូង និងទីក្រុង Nha Trang របស់វៀតណាម ជាមួយនឹងប្រេកង់ ១ ជើងក្នុងមួយថ្ងៃ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមស្នើកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

វៀតណាមស្នើកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

នាថ្ងៃទី ៤ មិថុនា គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីលោក Nguyen Hoang Hiep បានចូលរួមវេទិកាសកលស្តីពីការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ (GP2025) នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) បានធ្វើជាប្រធាន ហើយរដ្ឋាភិបាលស្វីសធ្វើជាម្ចាស់ផ្ទះនៃវេទិកានៅឆ្នាំនេះ។

Top