ព័ត៌មាន Vietnam Airlines បើកជើងហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់កោះបាលី 02/06/2025 នាថ្ងៃទី ១ ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines បានបើកដំណើរការ ជើងហោះហើរត្រង់ពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុង Denpasar ដែលជារដ្ឋធានីទេសចរណ៍នៃកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ជើងហោះហើរ VN៦៤១ ដែលមានអ្នកដំណើរ ១៦១ នាក់ ដោយយន្តហោះ Airbus A៣២១ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat កាលពីព្រឹកថ្ងៃទី ១ ខែមិថុនា ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai - Denpasar បន្ទាប់ពីហោះហើររយៈពេលជិត ៣ ម៉ោង។ នេះគឺជាគោលដៅទីពីរនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងជាជំហានយុទ្ធសាស្ត្រដើម្បីពង្រីកបណ្តាញហោះហើរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បម្រើតម្រូវការកាន់តែកើនឡើងនៃភ្ញៀវទេសចររវាង វៀតណាម និងឥណ្ឌូនេស៊ី។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ta Van Thong ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ VOVយោងតាមផែនការ ក្នុងដំណាក់កាលដំបូង Vietnam Airlines នឹងធ្វើអាជិវកម្មជើងហោះហើររវាងទីក្រុងហូជីមិញ - Bali ជាមួយនឹងប្រេកង់ ៤ ជើងក្នុងមួយសប្តាហ៍ នៅថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ចាប់ពីខែកក្កដាតទៅ ប្រេកង់នឹងកើនឡើងដល់ ៧ ជើងក្នុងមួយសប្តាហ៍ ដើម្បីបំពេញតម្រូវការរបស់ទីផ្សារដែលកំពុងតែកើនឡើង។នាថ្ងៃដដែល Vietnam Airline ក៏បានបើកជើងហោះហើរត្រង់រវាងទីក្រុង Busan ដែលជាទីក្រុងធំទីពីររបស់ប្រទេសកូរ៉េខាងត្បូង និងទីក្រុង Nha Trang របស់វៀតណាម ជាមួយនឹងប្រេកង់ ១ ជើងក្នុងមួយថ្ងៃ៕

នាថ្ងៃទី ១ ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines បានបើកដំណើរការ ជើងហោះហើរត្រង់ពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុង Denpasar ដែលជារដ្ឋធានីទេសចរណ៍នៃកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ជើងហោះហើរ VN៦៤១ ដែលមានអ្នកដំណើរ ១៦១ នាក់ ដោយយន្តហោះ Airbus A៣២១ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat កាលពីព្រឹកថ្ងៃទី ១ ខែមិថុនា ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai - Denpasar បន្ទាប់ពីហោះហើររយៈពេលជិត ៣ ម៉ោង។ នេះគឺជាគោលដៅទីពីរនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងជាជំហានយុទ្ធសាស្ត្រដើម្បីពង្រីកបណ្តាញហោះហើរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បម្រើតម្រូវការកាន់តែកើនឡើងនៃភ្ញៀវទេសចររវាង វៀតណាម និងឥណ្ឌូនេស៊ី។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ta Van Thong ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ VOVយោងតាមផែនការ ក្នុងដំណាក់កាលដំបូង Vietnam Airlines នឹងធ្វើអាជិវកម្មជើងហោះហើររវាងទីក្រុងហូជីមិញ - Bali ជាមួយនឹងប្រេកង់ ៤ ជើងក្នុងមួយសប្តាហ៍ នៅថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ចាប់ពីខែកក្កដាតទៅ ប្រេកង់នឹងកើនឡើងដល់ ៧ ជើងក្នុងមួយសប្តាហ៍ ដើម្បីបំពេញតម្រូវការរបស់ទីផ្សារដែលកំពុងតែកើនឡើង។នាថ្ងៃដដែល Vietnam Airline ក៏បានបើកជើងហោះហើរត្រង់រវាងទីក្រុង Busan ដែលជាទីក្រុងធំទីពីររបស់ប្រទេសកូរ៉េខាងត្បូង និងទីក្រុង Nha Trang របស់វៀតណាម ជាមួយនឹងប្រេកង់ ១ ជើងក្នុងមួយថ្ងៃ៕