សាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) រៀនភាសារុស្ស៊ីតាំងពីតូច ក្រោយមកក្លាយជាគ្រូបង្រៀននៃសកលវិទ្យាល័យភាសាបរទេស បងស្រីនៅតែប្រើប្រាស់ទ្វេភាសាអង់គ្លេស រុស្ស៊ី ក្នុងការបង្ហាត់បង្រៀន និង ការស្រាវជ្រាវ។ ឧបនិស្ស័យមកជាមួយនឹងភាសាជប៉ុន របស់បងស្រី គឺពេលភាសានេះ បានបង្រៀនដូចជាភាសាបរទេសមួយ នាឆ្នាំ១៩៩២ នៅសកលវិទ្យាល័យភាសាបរទេស។
ឆ្នាំ១៩៩៦ បងស្រី ងោ មិញធ្វី (Ngo Minh Thuy) ចូលរួមប្រឡងអាហារូបករណ៍នៃរដ្ឋាភិបាលជប៉ុន។ នៅពេលនោះ បងស្រីបានធ្វើសម្រេចនិក្ខេបបទអនុបណ្ឌិតភាសារុស្ស៊ី និង បញ្ចប់ការសិក្សាជំនាញខាងភាសាអង់គ្លេសនៃសកលវិទ្យាល័យ។ ពេលបងស្រីចម្រើនអាយុ៣២ឆ្នាំ បងស្រីធ្វី (Thuy) ចាប់ផ្តើមរៀនភាសាជប៉ុន ហើយក៏ជាអ្នកមានទេពកោសល្យក៏ដូចជាមានបទពិសោធន៍សិក្សារៀនសូត្រ បង្រៀនភាសារុស្ស៊ី និង ភាសាអង់គ្លេស ម្លោះហើយបងស្រីបន្សាំយ៉ាងឆាប់រហ័ស ព្រមទាំងធ្វើសម្រេចនិក្ខេបបទអនុបណ្ឌិត នៅសកលវិទ្យាល័យ Tsukuba បន្ទាប់ពី៤ឆ្នាំសិក្សា។
ឆ្នាំ២០០៣ រដ្ឋាភិបាលប្រទេសទាំងពីរ នាំភាសាជប៉ុនចូលពិធីបង្ហាត់បង្រៀនសាកល្បង នៅតាមអនុវិទ្យាល័យក្នុងប្រទេសវៀតណាម។ បងស្រី ងោ មិញធ្វី (Ngo Minh Thuy) បានជ្រើសជាសហនិពន្ធនាយក កសាងកម្មវិធី សៀវភៅពុម្ពភាសាជប៉ុន សម្រាប់ឱ្យសិស្សសកល។ រួមជាមួយនឹងការអភិវឌ្ឍភាសាជប៉ុន នៅកម្រិតអនុវិទ្យាល័យ នៅសកលវិទ្យាល័យភាសាបរទេស បងស្រីរួមនឹងសហការី ពីមួយជំហានទៅមួយជំហាន អភិវឌ្ឍន៍កម្មវិធីភាសាជប៉ុនផ្សេងៗដូចជា៖ បើកកម្រិតគរុកោសល្យភាសាជប៉ុន បើកកម្មវិធីអប់រំភាសាជប៉ុន សម្រាប់ឱ្យសិស្សសកលជំនាញខាងភាសាបរទេស ប្រព័ន្ធបណ្តុះបណ្តាលភាសាជប៉ុនសម្រាប់អ្នករៀនផង ធ្វើការផង បណ្តុះបណ្តាលអនុបណ្ឌិតជំនាញខាងភាសាជប៉ុន បណ្តុះបណ្តាលភាសាជប៉ុនគុណភាពខ្ពស់ជាដើម។
សាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) នាយករងសកលវិទ្យាល័យភាសាបរទេស (សកលវិទ្យាល័យជាតិហាណូយ) ជាអ្នកចងស្ពានវប្បធម៌វៀតណាម - ជប៉ុន។ រូបថត៖ ត្រឹន ថាញយ៉ាង តាងនាមសកលវិទ្យាល័យភាសាបរទេស សាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) ទទួលបណ្ណសរសើរ ![]() សាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) ចូលរួមកិច្ចប្រជុំប្រចាំ ASJA នៅក្រុងហាណូយឆ្នាំ២០១៥។ រូបថត៖ ឯកសារ NVCC សាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី ថតរូបរួមនឹងឯកអគ្គរដ្ឋទូតជប៉ុន Umeda Kunio ពេលអញ្ជើញទៅទស្សនៈកិច្ចស្ថានទូតជប៉ុន។ រូបថត៖ ឯកសារ NVCC ![]() ថ្នាក់ដឹកនាំសមាគមអតីតសិស្សនៃប្រទេសនានា នៅអាស៊ីអាគ្នេយ៍ នៅជប៉ុន ចូលរួមកិច្ចប្រជុំប្រចាំនៃថ្នាក់ដឹកនាំ ASJA និង ASCOJA នៅតូក្យូឆ្នាំ២០១៩ សាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) (ឈរទី៥ រាប់ពីស្តាំទៅ)។ រូបថត៖ ឯកសារ NVCC ![]() សាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) ចូលរួមកិច្ចប្រជុំប្រចាំ នៃក្រុមប្រឹក្សាសកលវិទ្យាល័យវៀតណាមជប៉ុន ក្នុងនាមជាសមាជិកលេខាធិការក្រុមប្រឹក្សា។ រូបថត៖ ឯកសារ NVCC |
ឆ្លងកាត់ច្រើនឧបសគ្គ បងស្រីធ្វី (Thuy) ពីមួយជំហានទៅមួយជំហានរួមនឹងសហការីបង្កើតចលនារៀនភាសាជប៉ុន បើកទូលាយគ្រប់វិស័យអប់រំ។ ចំពោះតែប្រព័ន្ធសកល៖ ចាប់ពីថ្នាក់រៀនសាកល្បងមួយ នៅអនុវិទ្យាល័យ ជូ វ៉ានអាន (Chu Van An) ឆ្នាំ២០០៤ មកដល់សព្វថ្ងៃមានសិស្សជប៉ុនជាង២៥.០០០នាក់។ សព្វថ្ងៃភាសាជប៉ុន បន្តបានដាក់បញ្ចូលបង្រៀននៅបឋមសិក្សា។
ចំពោះការអប់រំសកលវិទ្យាល័យ ឆ្នាំ២០០២ បងស្រីធ្វី (Thuy) បានប្រគល់ធ្វើជា លេខាធិការនៃគណៈកម្មការរៀបរៀងកម្មវិធី បណ្តុះបណ្តាលភាសាជប៉ុន កម្រិតសកលវិទ្យាល័យ។ បងស្រី និង សហការីកសាងកម្មវិធីថ្មីៗ ជាច្រើនក្នុងនោះកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្រភាសាជប៉ុន កម្រិតគរុកោសល្យភាសាជប៉ុន។ មកដល់សព្វថ្ងៃ នៅតែជាកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនភាសាជប៉ុនដំបូងបង្អស់ និង តែមួយគត់ នៅតាមសកលវិទ្យាល័យរបស់វៀតណាម។
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ជនជាតិវៀតណាម៤នាក់ ក្នុងនោះមានសាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) បានក្រសួងការបរទេសជប៉ុន ប្រគល់បណ្ណសរសើរចំពោះការរួមចំណែកបង្កើនការយល់ដឹង រវាងវៀតណាម និង ជប៉ុន ក៏ដូចជាលទ្ធផលក្នុងការបណ្តុះបណ្តាលភាសាជប៉ុននៅវៀតណាម។ |
រួមនឹងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) បានសហការរៀបចំព្រឹត្តិការណ៍មានលក្ខណៈអន្តរជាតិ ក្នុងនោះមានសិក្ខាសាលាអន្តរជាតិ ស្តីពីការស្រាវជ្រាវ បង្រៀនភាសា និង វប្បធម៌ជប៉ុន។ នេះជាវិស័យអប់រំជប៉ុន ដែលមានទ្រងទ្រាយធំបំផុត បានរៀបចំនៅប្រទេសវៀតណាម។ ជាមួយនឹងសកម្មភាពបែបនេះ វិស័យភាសាជប៉ុននៅសកលវិទ្យាល័យភាសាបរទេស បានរួមចំណែកលើការអភិវឌ្ឍនៃវិស័យភាសាជប៉ុននៅវៀតណាមនិយាយរួម។
ក្រៅពីនោះ បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) នៅជានិពន្ធនាយកសៀវភៅពុម្ព ឯកសារបង្រៀនភាសាជប៉ុន។ មកដល់សព្វថ្ងៃ បងស្រីជានិពន្ធនាយក និងជាអ្នកនិពន្ធរួមសៀវភៅភាសាជប៉ុនទាំង៣២ក្បាល បម្រើការអប់រំសកល។ បងស្រីក៏ជាប្រធានក្រុម និងជាអ្នកនិពន្ធរួមកសាងកម្មវិធីបង្រៀនភាសាជប៉ុនទាំង៥ លើវិទ្យុសំឡេងវៀតណាម អនុវត្តអំឡុង៥ឆ្នាំកន្លង (២០០៨ - ២០១៣)។
បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) បានបោះពុម្ពសៀវភៅឯកទេស អំពីសុភាសិតជប៉ុន សៀវភៅអំពីវប្បធម៌ - អក្សរសិល្បរ៍ជប៉ុន សៀវភៅសិក្សាភាសាវៀតណាម សម្រាប់បម្រើជនជាតិជប៉ុន សៀវភៅឆែករកអំពីប្រព័ន្ធអប់រំវៀតណាម (បោះពុម្ពនៅជប៉ុន)។ ទន្ទឹមនោះ បងស្រីក៏មានចុះផ្សាយកម្រងកំណាព្យពីរច្បាប់។ ខែមេសា ឆ្នាំ២០១៩ សាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) បានរដ្ឋមន្រ្តី ក្រសួងអប់រំជូនបណ្ណសរសើរ ស្តីពីលទ្ធផលឆ្នើម ក្នុងការងារកសាងកម្មវិធីភាសាជប៉ុន អប់រំសកល។
![]() ក្រុមអ្នកជំនាញជប៉ុននិងវៀតណាម ចូលរួមរៀបរៀងសៀវភៅពុម្ពភាសាជប៉ុន កម្រិតបឋមសិក្សា។ រូបថត៖ ឯកសារ NVCC កម្រងសៀវភៅពុម្ពភាសាជប៉ុន កម្រិតបឋមសិក្សាដោយសាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) និពន្ធនាយក។ រូបថត៖ ត្រឹនថាញយ៉ាង សាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) ធ្វើការរួមនឹងកម្មាភិបាលនៃការិយាល័យបេសសកកម្មនយោបាយ និស្សិតត្រៀមសម្រាប់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី។ រូបថត៖ ត្រឹនថាញយ៉ាង ![]() ក្រុមនិស្សិតស្មគ្រចិត្តថតរូបរួមនឹងសាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) នៅសិក្ខាសាលាអប់រំជប៉ុន JASSO ឆ្នាំ២០១៨។ រូបថត៖ ឯកសារ NVCC ![]() សាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) រួមនឹងនិស្សិតស្មគ្រចិត្តត្រៀមទទួលនិស្សិតឆ្នាំទីមួយ។ រូបថត៖ ឯកសារ NVCC ![]() សាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) ទៅសួរសុខទុក្ខនិស្សិតយោធានៅហ្វ័រឡាក (Hoa Lac)។ រូបថត៖ ឯកសារ NVCC |
ការប្រើប្រាស់ជំនាញភាសាបរទេសទាំងបី៖ អង់គ្លេស រុស្ស៊ី ជប៉ុន បានជួយឱ្យ បងស្រីធ្វី (Thuy) ប្រើប្រាស់ភាសាដូចជាអ្នកការទូតវប្បធម៌ម្នាក់ ដែលចងស្ពានទំនាក់ទំនងជាមួយនឹងប្រទេសនានាលើសកលលោក។ សព្វថ្ងៃ សាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) ជាអនុប្រធានសមាគមមិត្តភាពវៀតណាម - ជប៉ុន និងជាប្រធានក្លឹបអតីតអន្តរនិស្សិតវៀតណាម នៅជប៉ុន (JAV)។ ជាអ្នកជម្រុញការរួមប្រាស្រ័យវប្បធម៌ សេដ្ឋកិច្ច រវាងវៀតណាមនិងជប៉ុន សាស្រ្តាចារ្យរង បណ្ឌិត ងោ មិញធ្វី (Ngo Minh Thuy) មានទំនួលខុសត្រូវកសាងផែនការ និង ណែនាំអនុវត្តនូវសកម្មភាពចំណុះវិស័យអប់រំ និង រួមប្រាស្រ័យរវាងសិស្ស - និស្សិត។
១៨ឆ្នាំកន្លង JAV បានរៀបចំកម្មវិធីរួមប្រាស្រ័យសម្រាប់សិស្សនិស្សិតប្រកបដោយជោគជ័យ ជ្រើសរើសបានបេក្ខជនឆ្នើមបញ្ជូនទៅបណ្តុះបណ្តាលនៅជប៉ុន ក៏ដូចជាទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់របស់ជប៉ុន ដែលអញ្ជើញមកប្រទេសវៀតណាម ជាពិសេស ព្រះមហាក្សត្រ និង អគ្គមហេសីជប៉ុន។ ក្រុមការងារជាច្រើនរបស់ជប៉ុន និង ស្ថាបនវៀតណាម ក៏បានអញ្ជើញទៅដល់ក្លឹប ដើម្បីពិភាក្សាប្រឹក្សាយោបល់ ស្តីពីសកម្មភាពសហប្រតិបត្តិការវៀតណាម - ជប៉ុន។
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង និង ឯកសារ NVCC