ក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានប្រគល់ភារកិច្ច ជូនគណៈកម្មការជាតិអាស៊ានឆ្នាំ២០២០ ប្រសាសន៍ថា វៀតណាមនឹងខិតខំរៀបចំឆ្នាំប្រធានអាស៊ានឆ្នាំ២០២០ សម្រេចបានលទ្ធផលនៅគ្រប់វិស័យជាមួយនឹងជោគជ័យបី ស្តីពីខ្លឹមសារ ធានាសន្តិសុខ សុវត្ថិភាព យកចិត្តទុកដាក់ និង ជោគជ័យលើការផ្សព្វផ្សាយរូបភាព ទឹកដីវៀតណាម។
តាមការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ឆ្នាំ២០១៨ GDP របស់អាស៊ាន សម្រេចជិត៣០០០ពាន់លានដូល្លាអាមេរិក ជាខឿនសេដ្ឋកិច្ចកំណើនរហ័សបំផុត មានទ្រទ្រាយធំលំដាប់លេខ៦ លើសកលលោក។
ក្នុងពេលនោះ អាស៊ានបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៦ ជាមួយដៃគូពាណិជ្ជកម្មលំដាប់ថ្នាក់ពិភពលោកចំនួន៧។ មកដល់សព្វថ្ងៃ បានមាន៩១ប្រទេសបានបញ្ជូនឯកអគ្គរដ្ឋទូតខាងអាស៊ាន ៣៧ប្រទេសចូលរួមកិច្ចព្រមព្រៀងសហប្រតិបត្តិការ និង ជិតស្និទ្ធតំបន់អាស៊ីអាគ្នេយ (TAC)។ កិច្ចប្រជុំប្រចាំឆ្នាំ នៃកិច្ចប្រជុំកំពូលអាស៊ាន បានក្លាយជាព្រឹត្តិការណ៍អន្តរជាតិសំខាន់។
ហេតុនេះហើយ ការផ្តើមសហគមន៍អាស៊ាន អនុញ្ញាតជូនប្រទេសជាសមាជិក សមាហរណកម្មចូលបទដ្ឋានអភិវឌ្ឍន៍តំបន់រហ័សជាង ក៏ដូចជាជួយអាស៊ានមានតួនាទីដឹកនាំពូកែជាង ដើម្បីផលប្រយោជន៍របស់ប្រជាជន ទន្ទឹមនោះ ធ្វើឱ្យពិតប្រាកដចក្ខុវិស័យសកល យកមនុស្សធ្វើជាមជ្ឈមណ្ឌលបង្កើតសមភាពលើវិសាលភាពទូទៅ។
![]() លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមពិធីបង្ហាញវត្តមាន នៃគណៈកម្មការជាតិអាស៊ានឆ្នាំ២០២០។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង សមាជិកនៃគណៈកម្មការជាតិអាស៊ាន។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបក្រុមសហគ្រាស នៃក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក - អាស៊ាន (USABC) ដឹកនាំដោយលោកប្រធាននិងជាអគ្គនាយកប្រតិបត្តិការ USABC Alexander C.Feldman អញ្ជើញមកបំពេញទស្សនកិច្ច និង ធ្វើការនៅវៀតណាម។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() គណៈចង្អុលការជាតិ ស្តីពីយន្តការទ្វារមួយអាស៊ាន យន្តការទ្វារមួយជាតិ និង បង្កលក្ខណៈងាយស្រួលពាណិជ្ជកម្ម (ហៅកាត់ថាគណៈចង្អុលការ១៨៩៩) ដំណើរការកិច្ចប្រជុំលើកទី៤ ពង្រាយភារកិច្ចឆ្នាំ២០១៨ និង ទិសដៅពង្រាយភារកិច្ចឆ្នាំ២០១៩។ លោកឧបនាយករដ្ឋមន្រ្តី វឿងឌិញហ្វេ (Nguyen Dinh Hue) ប្រធានគណៈចង្អុលការ អធិបតីកិច្ចប្រជុំ។ រូបថត៖ ផាមហូវ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() អនុគណៈកម្មការខ្លឹមសារ ចំណុះគណៈកម្មការជាតិ ស្តីពីការត្រៀមបម្រុងនិង អនុវត្តតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០។ (គណៈកម្មការជាតិអាស៊ានឆ្នាំ២០២០) កិច្ចប្រជុំដំបូងក្រោមការដឹកនាំ របស់លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស ង្វៀន ក្វឹកយុង (Nguyen Quoc Dung) អគ្គលេខាធិការនៃគណៈកម្មការជាតិអាស៊ានឆ្នាំ២០២០ ប្រធានអនុគណៈកម្មការខ្លឹមសារ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយ ![]() វិទ្យាស្ថានការបរទេសវៀតណាម និង មូលនិធី Konrad Adenauer Stiftung (KAS) នៅវៀតណាម រួមរៀបចំសិក្ខាសាលា “សហគមន៍អាស៊ាន៖ លក្ខណៈពិសេស និង តួនាទីកណ្តាល” នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ រូបថត៖ វ៉ាន់ឌេប - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ពិធីប្រគល់ពានរង្វាន់ទេសចរណ៍អាស៊ាន ក្នុងក្របខណ្ឌវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៩ (ATF) នៅទីក្រុងហាឡុង (Ha Long) (ខេត្តក្វាងនិញ - Quang Ninh)។ នេះជាឆ្នាំទីពីរ ដែលវៀតណាមជាម្ចាស់ប្រទេសរៀបចំ ATF ហើយទីក្រុងហាឡុង (Ha Long) បានជ្រើសរើសធ្វើជាទីកន្លែងប្រព្រឹត្តទៅព្រឹត្តិការណ៍នេះ។ រូបថត៖ ត្រុងង្វៀន - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ចាប់ពីថ្ងៃទី៦ - ៨ ខែមីនា ឆ្នាំ២០១៩ លោកអនុរដ្ឋមន្រ្តី ក្រសួងការបរទេស ង្វៀន ក្វឹនយុង (Nguyen Quoc Dung) ប្រធានគណៈប្រតិភូរដ្ឋមន្រ្តីជាន់ខ្ពស់វៀតណាមនៅអាស៊ាន បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំនៃរដ្ឋមន្រ្តីជាន់ខ្ពស់អាស៊ាន (ASEAN SOM) រៀបចំនៅទីក្រុង Chiang Rai ប្រទេសថៃ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុង Pattaya ព្រះរាជាណាចក្រថៃ ប្រព្រឹត្តទៅកិច្ចប្រជុំមេបញ្ជាការកងកម្លាំងការពារជាតិ នៃបណ្តាប្រទេសអាស៊ានលើកទី១៦ (ACDFM-16) ក្រោមប្រធានបទ “សន្តិសុខស្ថេរភាព”។ គណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ានយ៉ាង (Phan Van Giang) នាយអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ ធ្វើជាប្រធានគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំ ACDFM-16។ រូបថត៖ ទីភ្នាកងារសារព័ត៌មានវៀតណាមបានចុះផ្សាយ ![]() ក្រសួងឧស្សហពាណិជ្ជកម្មឥណ្ឌា សហការជាមួយនឹងសហព័ន្ធការិយាល័យឧស្សាហកម្ម និង ពាណិជ្ជកម្មឥណ្ឌា (FICCI) ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន - ឥណ្ឌា (AIBC) រៀបចំផ្សារណាត់ និង កិច្ចប្រជុំកំពូលអាស៊ាន - ឥណ្ឌាលើកទី៤ នៅទីក្រុង New Delhi (ឥណ្ឌា)។ ផ្សារណាត់មានការចូលរួមតាំងពិព័រណ៍ ឧទ្ទេសនាមផលិតផល និង សេវាកម្មរបស់សហគ្រាសឥណ្ឌា និង ប្រទេសនានានៅអាស៊ាន ជាង២០០ក្រុមហ៊ុន។ រូបថត៖ ហ្វីឡេ - អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅឥណ្ឌា។ ![]() កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - អឺរ៉ុបលើកទី២១ ជាមួយនឹងការចូលរួមនៃរដ្ឋមន្រ្តីការបរទេសប្រទេសនានានៅអាស៊ាន និង ២៤ប្រទេសជាសមាជិកនៃអឺរ៉ុប បានប្រព្រឹត្តទៅនៅ ខែមករា ឆ្នាំ២០១៩ នៅទីក្រុង Brussels (បែលហ្សិក)។ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស ង្វៀន ក្វឹកយុង (Nguyen Quoc Dung) តាងនាមលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស ផាម ប៊ិញមិញ (Pham Binh Minh) ចូលរួមកិច្ចប្រជុំ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយ ![]() ឯកអគ្គរដ្ឋទូតវៀតណាមនៅម៉ិកស៊ិក លោក ង្វៀន ហ្វាយយឿង (Nguyen Hoai Duong) ទទួលតំណែងប្រធានគណៈកម្មការសម្ពន្ធសមាគមនៃប្រទេសនានានៅអាស៊ាន នៅម៉ិកស៊ិក (ACMC) បន្តពីឯកអគ្គរដ្ឋទូតហ្វីលីពីន Demetrio R.Tuason នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។ រូបថត៖ វៀតហុង - អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅម៉ិកស៊ិក។ ![]() ក្រសួងព័ត៌មាន និង ទូរគមនាគមន៍ សហការនឹងខេត្តប៊ិញយឿង (Binh Duong) បើកដំណើរការតាំងពិព័រណ៍រូបថត និង ភាពយន្តបទយកការណ៍ - ឯកសារ ក្នុងសហគមន៍អាស៊ាន។ រូបថត៖ ហ្វៀនត្រាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() រញ្ជួយដីកម្រិតញ័រខ្លាំង៧,៥ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ បានធ្វើឱ្យកក្រើកកោះ Sulawesi របស់ឥណ្ឌូនេស៊ី និង បង្កើតជារលកយក្សសូណាមី ឆក់យកជីវិតយ៉ាងតិច២.០៧៣នាក់ បង្ករបួសជិត១១.០០០នាក់ និងបាត់ខ្លួនជិត៧០០នាក់ជាដើម មជ្ឈមណ្ឌលនិយ័តអាស៊ាន ស្តីពីការឧបត្ថម្ភសម្បុរសធម៌ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA) ជាអង្គការមួយក្នុងចំណោមអង្គការមានវត្តមានមុនបង្អស់ ដើម្បីកៀងស្មានឹងរដ្ឋាភិបាលឥណ្ឌូនេស៊ី ការឧបត្ថម្ភជនរងគ្រោះ និង ជំនះផលវិបត្តិគ្រោះធម្មជាតិ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយ |
សព្វថ្ងៃ អាស៊ានមានតួនាទីជាមជ្ឈមណ្ឌលក្នុងរចនាសម្ពន្ធតំបន់ មាគ៌ា៥០ឆ្នាំបន្តបន្ទាប់របស់អាស៊ាន កត់សម្គាល់កាលានុវត្ត និង បញ្ហាប្រឈមចម្រុះ ដូចជាការស្វែងរកដំណោះស្រាយ ដើម្បីរក្សាតួនាទីកណ្តាល បញ្ហាប្រឈមមកពីប្រទេសធំៗ ឥទ្ធិពលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និង ចិនជាដើម។
លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ ការវៀតណាមទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ មានអត្ថន័យសំខាន់ ជាភារកិច្ចផង ជាកាលានុវត្តដើម្បីលើកកម្ពស់ទីតាំងតួនាទី របស់វៀតណាមក្នុងតំបន់ និង លើឆាកអន្តរជាតិផងដែរ។ ឆ្នាំ២០២០ក៏ជាឆ្នាំមួយ មានព្រឹត្តិការណ៍សំខាន់ៗ ចំពោះប្រទេសវៀតណាម ព្រមទាំងអាស៊ាន។
“គ្មានពេលណាការទូតពហុភាគីនិយាយរួម និង សហការប្រតិបត្តិការអាស៊ាននិយាយដោយឡែក ទទួលបានការយកចិត្តទុកដាក់ច្រើន ក៏ដូចជាបំណងប្រាថ្នាខ្ពស់យ៉ាងនេះ។ នោះជាគ្រឹះទ្រទ្រង់ស្មារតីសម្រាប់សកម្មភាពនីមួយៗ ដើម្បីយើងទាំងអស់គ្នាបោះជំហានឈានទៅឆ្ងាយជាង រឹងមាំជាង ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន” លោកនាយករដ្ឋមន្រ្តីពោលយ៉ាងនេះ។
ជាមួយជំហរនិងកម្លាំងថ្មី វៀតណាមមានបំណងបន្តពង្រីកតួនាទី រួមចំណែកជាក់ស្តែងជាងទៀត លើបទដ្ឋានស្ថាបនា និង អភិវឌ្ឍន៍សហគមន៍អាស៊ានស្វ័យភាព ច្នៃប្រឌិត ឆ្ពោះទៅកាន់អាស៊ានមួយ សម្រប ផ្សារភ្ជាប់ លក្ខណៈពិសេស មានសមត្ថភាពស៊ាំខ្ពស់ កាន់តែអភិវឌ្ឍន៍រុងរឿង មានតួនាទីភារកិច្ចក្នុងការដោះស្រាយបញ្ហាសកលលោក៕
អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម