១០ឆ្នាំកន្លង គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHR) មិនត្រឹមតែការពារមនុស្ស នៅទាំងមានការរួមចំណែក ដើម្បីជំរុញកាលានុវត្តភាពអភិវឌ្ឍន៍ និង ធានាសន្តិភាពនៃតំបន់។
ចាប់តាំងពីពេលបង្កើត AICHR មានភារកិច្ចកសាងប្រឹងប្រែងជំរុញ និង ការពារសិទ្ធិមនុស្សនៅក្នុងតំបន់ តាមរយៈការអប់រំ សង្កេតពិនិត្យ ផ្សព្វផ្សាយតម្លៃ និង បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ តាមបទបញ្ញត្តិនៃសេចក្តីប្រកាសអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស។
ភាពជឿនលឿនមួយចំនួន បានអនុវត្តតាំងពីពេល AICHR បានបង្កើតដូចជាសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន បានអនុម័តនៅឆ្នាំ២០១២។ ប្រទេសដែលជាសមាជិកអាស៊ាន បានអនុម័តយល់ព្រមឯកភាពអាស៊ាន ស្តីពីការពារ និង ជំរុញសិទ្ធិនៃពលករទេសន្តប្រវេសន៍ឆ្នាំ២០១៦ ក៏ដូចជាអនុសញ្ញាអាស៊ានស្តីពីការជួញដូរមនុស្ស (ACTIP) នាឆ្នាំ២០១៧។ ចំពោះការខិតខំទាំងអស់នេះ បង្ហាញពីបទដ្ឋានស្តីពីសិទ្ធិមនុស្សនៅអាស៊ាន។
ប្រជាជនចូលរួមកម្មវិធីប្រឡងរត់ចម្រុះពណ៌ ទីក្រុង Manila, ប្រទេសហ្វីលីពីន នាខែមករា ឆ្នាំ២០១៩។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានចិន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រជាជនយកទឹកនៅ Sulawesi ខាងលិច ប្រទេសឥណ្ឌូនេស៊ី។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានចិន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
បរិស័ទឥស្លាមបួងសួងក្នុងរាត្រីដំបូង នៃរដូវពិធីបុណ្យ Ramadan នៅទីសក្ការបូជា Istiqlal នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩។ រូបថត៖ AFP /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រជាជនហ្វីលីពីនជាង៦១លាននាក់ ទៅបោះឆ្នោតកណ្តាលអាណាត្តិនាខែឧសភា ឆ្នាំ២០១៩។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
កេរដំណែលប្រតិបត្តិជំនឿបូជាព្រះម៉ែតាមភូ (Tam Phu) របស់ប្រជាជនវៀតណាម បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ដវប្បធម៌អរូបីតំណាងមនុស្សជាតិ។ នោះជាជំនឿក្នុងស្រុកវៀតណាមសុទ្ធសាធ បូជាទេវរាជនី អ្នកម្តាយធម្មជាតិ តាមរយៈរូបភាពព្រះម៉ែ ជាអាទិទេពជាន់ខ្ពស់មួយអង្គ មានកម្លាំងសាង គ្រប់គ្រង និង ប្រោសអាសារមនុស្សលោក។ រូបថត៖ កាសែតរូបភាពវៀតណាម
របាំសេញតៀន (Senh Tien) ក្នុងពិធីគោរពជឺដុងទឺ (Chu dong Tu) (ខេត្តហឹងអៀន - Hung Yen)។ ជឺដុងទឺ (Chu dong Tu) ជាអាទិទេពមានជីវិតអមតៈទាំងបួនព្រះអង្គ របស់ប្រជាជនវៀតណាម បានប្រជាប្រិយគោរព ។ រូបថត៖ កាសែតរូបភាពវៀតណាម
|
ខាងមុខ AICHR នឹងទទួលបន្ទុកតួនាទីជាសមាជិកនៃក្រុងប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដំណាក់កាល ២០២០ - ២០២២។ ជាមួយនឹងតួនាទី នេះ AICHR មានឱកាសផ្សព្វផ្សាយសមិទ្ធផលទាំងឡាយរបស់អាស៊ាន ស្តីពីសិទ្ធិមនុស្ស ក្នុងអំឡុងប៉ុន្មានឆ្នាំកន្លង។ លោក Phillips នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្ត និង អន្តរជាតិអាមេរិក (CSIS) អះអាងថា៖ អំឡុង១០ឆ្នាំកន្លង AICHR បានជំរុញប្រកបដោយជោគជ័យ នូវឧបករណ៍តំបន់ដូចជា៖ សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន (AICHR) នៅឆ្នាំ២០១២ ផែនការទូទៅអាស៊ាន ឈានដល់ឆ្នាំ២០២៥ ធ្វើឱ្យស្របនឹងច្បាប់នូវសិទ្ធិជនពិការឆ្នាំ២០១៨ ជាដើម”។
ថ្មីៗនេះ ក្នុងក្របខណ្ឌសកម្មភាព នៃសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២ (AMM ៥២) នៅទីក្រុងបាងកក ទើបបានរៀបចំឡើងនាចុងខែកក្កដា រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ បានជំនួបជាមួយតំណាង AICHR។ រដ្ឋមន្រ្តីទាំងឡាយ បានស្តាប់នូវរបាយការណ៍របស់តំណាង AICHR ស្តីពីស្ថានភាព និង លទ្ធផលសកម្មភាពរបស់ AICHR នាពេលវេលាកន្លង ផ្តល់ជូនយោបល់ណែនាំតម្រង់ទិសនូវសកម្មភាពរបស់ AICHR នៅពេលវេលាខាងមុខ ក្នុងនោះមានការកសាងកម្មវិធីអាទិភាព២០២០ និង ផែនការបេសកកម្ម AICHR ដំណាក់កាល ២០២១ - ២០២៥ រួមចំណែកក្នុងការខិតខំរួមរបស់អាស៊ាន ក្នុងការងារកសាងសហគមន៍មួយឆ្ពោះទៅរកប្រជាជន និង យកប្រជាជនធ្វើជាមជ្ឈមណ្ឌល។
ការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅរកប្រជាជន និង យកប្រជាជនធ្វើជាមជ្ឈមណ្ឌល បានលម្អិតនីយកម្មដោយសកម្មភាពជំរុញសហប្រតិបត្តិការដោះស្រាយបម្រែបម្រួលអាកាសធាតុ គ្រោះធម្មជាតិ អាសន្នរោគ ការពារក្រុមទន់ខ្សោយ ធ្វើដំណើរដោយសេរីមិនចាំបាច់ត្រូវការទិដ្ឋការ រវាងប្រទេសនៅក្នុងអាស៊ាន ក្នុងអំឡុងពី១៥ ទៅដល់៣០ថ្ងៃ ស្វែងរកការងារដោយសេរី តាមរយៈកិច្ចព្រមព្រៀងទទួលស្គាល់ទៅវិញទៅមក ស្តីពីវិជ្ជាជីវៈ បានគាំទ្រពីសំណាកកុងស៊ុល ពេលជួបប្រទះការលំបាកនៅប្រទេសទី៣ ដែលមិនមានស្ថាបនតំណាងការបរទេសនៃប្រទេសជាតិខ្លួន៕
- “រាល់យុទ្ធសាស្រ្ត កម្មវិធី គម្រោងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម របស់វៀតណាម សុទ្ធតែបានកសាងលើមូលដ្ឋានយកប្រជាជនធ្វើជាមជ្ឈមណ្ឌល ឆ្ពោះទៅរកប្រជាជន និង បម្រើប្រជាជន”។
- “វៀតណាមចូលរួមសកម្មលើវេទិកាពាក់ព័ន្ធ ដល់សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អាស៊ាន និង យន្តការផ្សេងៗ។ នៅវេទិកានេះ វៀតណាមបានម្ចាស់ការដាក់ចេញ និង បានសហគមន៍ស្វាគមន៍នូវគំនិតផ្តួចផ្តើម ស្តីពីសិទ្ធិមនុស្ស ជាពិសេស អំពីខ្លឹមសារពាក់ព័ន្ធដល់ការធានាសិទ្ធិមនុស្សស្រី កុមារ ជនពិការ និង អ្នករងឥទ្ធិពលនៃការបម្រែបម្រួលអាកាសធាតុជាដើម”។
លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ផាម ប៊ិញមិញ (Phạm Bình Minh)
|
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ កាសែតរូបភាពវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម AFP ទីភ្នាក់ងារសារព័ត៌មានចិន (Xinhua)