ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ អាណិកជនគឺជាស្ពានតភ្ជាប់ដ៏សំខាន់សម្រាប់ប្រទេសជាតិ 12/08/2026 លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្ទះវៀតណាម និងជួបសំណេះសំណាលជាមួយសហគមន៍ជន វៀតណាមនៅអូស្ត្រាលី និងសូឡូម៉ុន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបសំណេះសំណាលជាមួយសហគមន៍អាណិកជនវៀតណាម។ រូបថត៖ VNAក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអូស្ត្រាលី កាលពីល្ងាចថ្ងៃទី ១១ ខែសីហា (តាមម៉ោងតំបន់) នៅទីក្រុងកង់បេរ៉ា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្ទះវៀតណាម និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅអូស្ត្រាលី និងសូឡូម៉ុន។នេះគឺជាផ្ទះវៀតណាមដំបូងគេនៅប្រទេសអូស្ត្រាលី ក៏ដូចជាតំបន់ប៉ាស៊ីហ្វិកខាងត្បូងទាំងមូល ហើយជាកន្លែងសម្រាប់ថែរក្សាភាសាវៀតណាម ផ្សព្វផ្សាយវប្បធម៌វៀតណាម និងបណ្ដុះសេចក្តីស្រឡាញ់ចំពោះឫសគល់សម្រាប់ជំនាន់វ័យក្មេង ក៏ដូចជាជួយមិត្តភក្តិអូស្ត្រាលីឱ្យយល់ដឹងបន្ថែមទៀតអំពីទឹកដីនិងមនុស្សវៀតណាមផងដែរ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមពិធីសម្ពោធទីស្នាក់ការស្ថានទូតវៀតណាមប្រចាំអូស្ត្រាលី។ រូបថត៖ VNAថ្លែងនៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក គោលជំហរនិងគោលនយោបាយជាច្រើនត្រូវបានបក្សនិងរដ្ឋ យកចិត្តទុកដាក់អនុវត្តន៍ជាក់ស្តែង និងកែលម្អជាបន្តបន្ទាប់ ក្នុងគោលបំណងថែទាំ និងការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ជនវៀតណាមនៅក្រៅប្រទេសឲ្យបានកាន់តែប្រសើរឡើង។“បងប្អូនជនជាតិវៀតណាមនៅក្រៅប្រទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីប្រទេសជាតិនិងប្រជាជាតិវៀតណាម។ មិនមែនគ្រាន់តែជាការប្រមូលផ្តុំ ការការពារ ឬបង្កើតលក្ខខណ្ឌប៉ុណ្ណោះទេ យើងត្រូវតែចាត់ទុកនេះជាធនធានដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ផ្ទះរួមនេះក៏ជាកន្លែងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសអូស្ត្រាលីផងដែរ។ ក្នុងពេលជាមួយគ្នានេះ វាក៏ជាទីបង្អែក និងជាដំបូលផ្ទះដ៏កក់ក្តៅសម្រាប់សហគមន៍បងប្អូន។ ស្ថានទូតត្រូវមានទំនួលខុសត្រូវក្នុងការការពារ ផ្ទៀងស្តាប់ និងថែទាំប្រជាជននៅទីនេះ”លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងប្រតិភូកាត់ខ្សែបូរសម្ពោធស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី។ រូបថត៖ VNAលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ជឿជាក់ថា ជាមួយនឹងប្រពៃណីស្នេហាជាតិ ស្មារតីខ្លួនទីពឹងខ្លួន និងការខិតខំប្រឹងប្រែងយកឈ្នះលើគ្រប់កាលៈទេសៈទាំងអស់ សហគមន៍ជនវៀតណាមនៅអូស្ត្រាលីនឹងបន្តរីកចម្រើនកាន់តែរឹងមាំ សាមគ្គី និងបន្តជាស្ពានតភ្ជាប់ដ៏សំខាន់មួយ ដោយធ្វើការរួមចំណែកជាក់ស្តែងដល់ដំណើរការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់វៀតណាម៕ តាម /vovworld.vn/km-KH Tags:លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើសមាហរណកម្ម សហគមន៍ជន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្ទះវៀតណាម និងជួបសំណេះសំណាលជាមួយសហគមន៍ជន វៀតណាមនៅអូស្ត្រាលី និងសូឡូម៉ុន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបសំណេះសំណាលជាមួយសហគមន៍អាណិកជនវៀតណាម។ រូបថត៖ VNAក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអូស្ត្រាលី កាលពីល្ងាចថ្ងៃទី ១១ ខែសីហា (តាមម៉ោងតំបន់) នៅទីក្រុងកង់បេរ៉ា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្ទះវៀតណាម និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅអូស្ត្រាលី និងសូឡូម៉ុន។នេះគឺជាផ្ទះវៀតណាមដំបូងគេនៅប្រទេសអូស្ត្រាលី ក៏ដូចជាតំបន់ប៉ាស៊ីហ្វិកខាងត្បូងទាំងមូល ហើយជាកន្លែងសម្រាប់ថែរក្សាភាសាវៀតណាម ផ្សព្វផ្សាយវប្បធម៌វៀតណាម និងបណ្ដុះសេចក្តីស្រឡាញ់ចំពោះឫសគល់សម្រាប់ជំនាន់វ័យក្មេង ក៏ដូចជាជួយមិត្តភក្តិអូស្ត្រាលីឱ្យយល់ដឹងបន្ថែមទៀតអំពីទឹកដីនិងមនុស្សវៀតណាមផងដែរ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមពិធីសម្ពោធទីស្នាក់ការស្ថានទូតវៀតណាមប្រចាំអូស្ត្រាលី។ រូបថត៖ VNAថ្លែងនៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក គោលជំហរនិងគោលនយោបាយជាច្រើនត្រូវបានបក្សនិងរដ្ឋ យកចិត្តទុកដាក់អនុវត្តន៍ជាក់ស្តែង និងកែលម្អជាបន្តបន្ទាប់ ក្នុងគោលបំណងថែទាំ និងការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ជនវៀតណាមនៅក្រៅប្រទេសឲ្យបានកាន់តែប្រសើរឡើង។“បងប្អូនជនជាតិវៀតណាមនៅក្រៅប្រទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីប្រទេសជាតិនិងប្រជាជាតិវៀតណាម។ មិនមែនគ្រាន់តែជាការប្រមូលផ្តុំ ការការពារ ឬបង្កើតលក្ខខណ្ឌប៉ុណ្ណោះទេ យើងត្រូវតែចាត់ទុកនេះជាធនធានដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ផ្ទះរួមនេះក៏ជាកន្លែងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសអូស្ត្រាលីផងដែរ។ ក្នុងពេលជាមួយគ្នានេះ វាក៏ជាទីបង្អែក និងជាដំបូលផ្ទះដ៏កក់ក្តៅសម្រាប់សហគមន៍បងប្អូន។ ស្ថានទូតត្រូវមានទំនួលខុសត្រូវក្នុងការការពារ ផ្ទៀងស្តាប់ និងថែទាំប្រជាជននៅទីនេះ”លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងប្រតិភូកាត់ខ្សែបូរសម្ពោធស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី។ រូបថត៖ VNAលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ជឿជាក់ថា ជាមួយនឹងប្រពៃណីស្នេហាជាតិ ស្មារតីខ្លួនទីពឹងខ្លួន និងការខិតខំប្រឹងប្រែងយកឈ្នះលើគ្រប់កាលៈទេសៈទាំងអស់ សហគមន៍ជនវៀតណាមនៅអូស្ត្រាលីនឹងបន្តរីកចម្រើនកាន់តែរឹងមាំ សាមគ្គី និងបន្តជាស្ពានតភ្ជាប់ដ៏សំខាន់មួយ ដោយធ្វើការរួមចំណែកជាក់ស្តែងដល់ដំណើរការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់វៀតណាម៕
អត្ថបទផ្សេងទៀត វិនិយោគលើគម្រោងដឹកជញ្ជូនសំខាន់ៗ ដើម្បីជំរុញកំណើនពីរខ្ទង់12/08/2026ព័ត៌មានដោយបន្តសម័យប្រជុំវិសាមញ្ញលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គអំពីគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ៥ - តំបន់រដ្ឋធានីហាណូយ និងការកែសម្រួលគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងឡាវកាយ - ហាណូយ - ហៃផុង។ ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ឱ្យសមស្របនឹងទំនាក់ទំនងវៀតណាម-អូស្ត្រាលី12/08/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបជាមួយថ្នាក់ដឹកនាំនៃសហគ្រាសអូស្ត្រាលីជាច្រើន12/08/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបប្រធានស្តីទីសមាគមមិត្តភាពនូវែលសេឡង់- វៀតណាម12/08/2026ព័ត៌មាននាំទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-នូវែលសេឡង់កាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងមានប្រសិទ្ធភាព12/08/2026ព័ត៌មានដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅនូវែលសេឡង់ បង្កើតកម្លាំងចលករថ្មីសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ12/08/2026ព័ត៌មានវៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី11/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត