សូមគោរពភ្ញៀវកិត្តិយស លោក លោកស្រី និងពលរដ្ឋ នៃសហគមន៍ ASEAN ជាទីមេត្រី!
នាថ្ងៃទី៨ ខែសីហា ប្រជាជនរស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ៦៣០លាននាក់ យើងនឹងស្វាគមន៍អបអរសាទរ “កាលៈទេសៈមាស” រំលឹកខួបអនុស្សាវរីយ៍ លើកទី៥០ឆ្នាំ នៃទិវាបង្កើត និងអភិវឌ្ឍន៍ ASEAN។ ដំបូង មានតែ៥ប្រទេស ឥឡូវ ASEAN កាន់តែរីកធំធាត់ ក្លាយទៅជាសហគមន៍មួយ រួមមាន ១០ ប្រទេសជាសមាជិក ធ្វើម្ចាស់ជោគវាសនារបស់ខ្លួន ហើយមួយថ្ងៃកាន់តែពេញវ័យបង្ហាញអំពីនយោបាយច្បាស់លាល់ រឹងមាំជាងអំពីខឿនសេដ្ឋកិច្ច សុក្រិតអំពីរបបថែមទៀត និងតភ្ជាប់ជិតស្និទ្ធក្នុងទំនាក់ទំនង រវាងប្រទេសនានាក្នុងសហគមន៍ ASEAN។
យើងខ្ញុំមានមោទនភាពខ្លាំងណាស់ អំពី “ផ្ទះរួម” ASEAN - ទម្រង់រូបភាពតភ្ជាប់ប្រទេសនានាក្នុងតំបន់ប្រកបដោយជោគជ័យ។

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ថ្លែងបទសុន្ទរកថា ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ ឆ្នាំនៃទិវាបង្កើតនិងអភិវឌ្ឍន៍ ASEAN។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
ឆ្លងកាត់ការចុះឡើងឥតឈប់ឈរនៃឧប្បហេតុប្រវត្តិសាស្ត្រ រួចផុតគោលបំណងដំបូង ASEAN មិនត្រឹមតែផ្លាស់ប្តូរតំបន់អាស៊ីអាគ្នេយ៍ តាំងពីជម្លោះប្រឆាំងគ្នាទៅជាសន្ទនាគ្នា តាំងពីមានភាពងឿងឆ្ងល់មិនទុកចិត្តគ្នា ទៅជាកិច្ចសហប្រតិបត្តិការ តាំងពីបែកបាក់ទៅដល់សាមគ្គីភាព កំពូលបំផុតគឺការបង្កើតសហគមន៍ ASEAN។
នាបច្ចុប្បន្ននេះ តំបន់អាស៊ីអាគ្នេយ៍សន្តិភាព សន្តិសុខ ស្ថេរភាព អភិវឌ្ឍន៍គឺចំណុចភ្លឺនៅលើផែនទីពិភពលោក ដែលពោរពេញទៅដោយភាពប្រែប្រួលជាច្រើន។ សហគមន៍ ASEAN ឈរលំដាប់លេខប្រាំមួយ លើពិភពលោក មាន GDP ទទួលបាន ៣ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ទន្ទឹមនោះ ASEAN គឺជាប្លុកមួយ ដែលរួមផ្សំនៃខឿនវប្បធម៌ដ៏សម្បុរបែប ពោរពេញដោយអត្តសញ្ញាណ និងសាមគ្គីភាពរវាងប្រជាជនទាំងឡាយដែលរស់ជាមួយគ្នា ប្រកបដោយសុខសន្តិភាព សុខមាលភាពសង្គម ត្រូវបានធានា គុណភាពរស់នៅ របស់ប្រជាជនកាន់តែបានលើកកម្ពស់។
ចំពោះទំនាក់ទំនងជាមួយប្រទេសនានាមិនមែនជាសមាជិក ASEAN ទាំងចំពោះប្រទេសមហាអំណាចលើពិភពលោក ASEAN តែងតែម្ចាស់ការក្នុងការសន្ទនា កិច្ចសហប្រតិបត្តិការ គឺកម្លាំងណែនាំយន្តការវេទិកានៅក្នុងតំបន់។ ASEAN តែងតែនាំមុខគេ ពិភាក្សាស្ថាបនាចំពោះដៃគូអំពីបញ្ហានានា តាំងពីបញ្ហាបំរែបំរួលអាកាសធាតុ ប្រឆាំងនឹងអំពើភេរវកម្ម រហូតដល់សន្តិភាពស្ថិតស្ថេរភាពនៅលើសមុទ្រខាងកើត ពីនោះនឹងលើកកម្ពស់ទីតាំងអន្តរជាតិរបស់ ASEAN និងរាល់សមាជិក។
ចូលរួម ASEAN ពីឆ្នាំ១៩៩៥ វៀតណាមមានមោទនភាព ដែលបានកៀកស្មាជាមួយប្រទេសនានាជាសមាជិករួមវិភាគទាន សម្រាប់ផ្ទះរួម ASEAN សព្វថ្ងៃ។ ឆ្លងកាត់ជាងពីរទស្សវត្សរ៍ ព្រឹត្តការណ៍វៀតណាម បានកត់ត្រាជំហានពេញវ័យ រីកចម្រើនរបស់ ASEAN។
សូមគោរពភ្ញៀវកត្តិយស លោក លោកស្រី និងមិត្តភក្តិទាំងអស់ ជាទីមេត្រី!
សតវត្សរ៍ទី២១ បានដាក់ចេញនូវឱកាសនិងបញ្ហាប្រឈមដ៏ធំ សម្រាប់ ASEAN ក្នុងការធ្វើឲ្យពិតនូវទស្សនវិស័យសហគមន៍ ASEAN ឆ្នាំ២០២៥ ឆ្ពោះទៅរក “សហគមន៍ ASEAN មួយ ផ្អែកទៅលើច្បាប់ និងឆ្ពោះទៅរកប្រជាជន យកប្រជាជនធ្វើជាមជ្ឈមណ្ឌល”។
ASEAN កំពុងអនុវត្តផ្លាស់ប្តូរថ្មី កែសម្រួល ចល័តជាង មានប្រសិទ្ធិភាពជាង និងខ្ពស់ជាង គឺបន្តរក្សាស្មារតីសាមគ្គី បានបំពេញបន្ថែមក្នុងកន្លះសតវត្សរ៍កន្លងហើយ។
វៀតណាមសន្យា នឹងប្រទេសនានា៖ ប្តេជ្ញាកសាងសហគមន៍សាមគ្គីចម្រើនដោយខ្លួនឯងមួយ។ ជម្រុញពាណិជ្ជកម្មនិងវិនិយោគខាងក្នុងប្លុក អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ បំព្រួញតូចនូវចន្លោះនៃការអភិវឌ្ឍ។ សហប្រតិបត្តិការប្រាកដបម្រើប្រជាជន លើកកម្ពស់ជីវភាពរស់នៅ ធានាសុខមាលភាពសង្គម បង្កើតទឹកចិត្តអំណួតអំពីសហគមន៍។ កសាងសហគមន៍ ASEAN ពឹងផ្អែកទៅលើច្បាប់ បំផុតគឺច្បាប់និងគោលការណ៍មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ លើកកម្ពស់ប្រសិទ្ធភាពសហប្រតិបត្តិការ ជាមួយដៃគូ រក្សាតួនាទីចម្បងនៅក្នុងតំបន់ មានគោលជំហររួមអំពីបញ្ហាអន្តរជាតិនិងតំបន់។
សូមគោរពភ្ញៀវកត្តិយស លោក លោកស្រី និងមិត្តភក្តិទាំងអស់ ជាទីមេត្រី!
នាឱកាសពិធីរំលឹកខួបអនុស្សាវរីយ៍មាស ASEAN សូមជូនពរយើងទាំងអស់គ្នា ប្រទេសនានាដែលជាសមាជិក និងពលរដ្ឋ នៃសហគមន៍ ASEAN បោះជំហានខ្លាំងក្លា នៅលើមាគ៌ាកសាងសហគមន៍សាមគ្គី ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍ ដើម្បីសុខសន្តិភាពនិងរុងរឿង៕
ជម្រាប ASEAN!