• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបញ្ជាក់ពីការគាំទ្រចំពោះតួនាទីរបស់ UNRWA និងកិច្ចខិតខំប្រឹងប្រែងសន្តិភាព កសាងឡើងវិញតំបន់ហ្គាហ្សា

អគ្គរដ្ឋទូតលោក ង្វៀន ហៃ លឺវ អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានចូលរួមនិងថ្លែងសុន្ទរកថាជាតិនៅក្នុងសម័យប្រជុំនេះ។

អគ្គរដ្ឋទូតលោក ង្វៀន ហៃ លឺវ អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានចូលរួមនិងថ្លែងសុន្ទរកថាជាតិនៅក្នុងសម័យប្រជុំនេះ (រូបថត៖ TTXVN)

នៅថ្ងៃទី១២ ខែវិច្ឆិកា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក គណៈកម្មាធិការនយោបាយពិសេសនិងការរំសាយអាណានិគម (គណៈកម្មាធិការទី៤) នៃសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានពិភាក្សាអំពីសកម្មភាពរបស់ទីភ្នាក់ងារជួយសង្គ្រោះ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជន ភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA)។ អគ្គរដ្ឋទូតលោក ង្វៀន ហៃ លឺវ អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានចូលរួមនិងថ្លែងសុន្ទរកថាជាតិនៅក្នុងសម័យប្រជុំនេះ។

ថ្លែងនៅក្នុងសម័យប្រជុំនោះ តំណាងវៀតណាមបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យរក្សាបទឈប់បាញ់ អនុវត្តការអត់ធ្មត់ជាអតិបរមា គោរពច្បាប់មនុស្សធម៌អន្តរជាតិ ការពារជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ជូនដោយសុវត្ថិភាព ទាន់ពេលវេលា និងដោយគ្មានការរារាំង។ វៀតណាមបានបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ និងមិនអាចជំនួសបានរបស់ UNRWA ក្នុងការគាំទ្រដល់ជនភៀសខ្លួនប៉ាឡេស្ទីនរាប់លាននាក់នៅតំបន់ហ្គាហ្សា តំបន់វេស្តប៊ែង (រួមទាំងក្រុងយេរូសាឡឹមខាងកើត) ហ្ស៊កដានី លីបង់ និងស៊ីរី។ វៀតណាមស្វាគមន៍ចំពោះការពន្យាអាណត្តិរបស់ UNRWA រហូតដល់ខែមិថុនា ឆ្នាំ២០២៩ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនអព្យាក្រឹតភាព តម្លាភាព និងការទទួលខុសត្រូវ និងបានអំពាវនាវឱ្យធានាការផ្តល់មូលនិធិគ្រប់គ្រាន់ ស្ថិរភាព និងប្រកបដោយចីរភាពសម្រាប់ទីភ្នាក់ងារនេះ។

ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងការកសាងឡើងវិញនៅតំបន់ហ្គាហ្សា វៀតណាមវាយតម្លៃថា សេចក្តីសម្រេចលេខ ២៨០៣ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាសន្តិសុខ និងការអនុវត្តផែនការសន្តិភាពនៅតំបន់ហ្គាហ្សា បង្កើតឱកាសដើម្បីពង្រឹងបទឈប់បាញ់ និងលើកកម្ពស់ការកសាងឡើងវិញ។ វៀតណាមបន្តគាំទ្រជាប់លាប់ចំពោះសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជនប៉ាឡេស្ទីន និងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងមានអធិបតេយ្យភាព ដោយផ្អែកលើខ្សែព្រំដែនមុនឆ្នាំ ១៩៦៧ ដោយមានក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានី ដោយរួមរស់ដោយសន្តិភាពជាមួយអ៊ីស្រាអែល៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top