នេះមិនមែនជាលើកដំបូង ដែលវៀតណាមទទួលបន្ទុកជាប្រធានអាស៊ាន។ ឆ្នាំ២០១០ ពេលកាន់តំណែងនេះលើកដំបូង វៀតណាមបានបន្សល់ទុកនៅព្រឹត្តិការណ៍ជាច្រើន ព្រមជាមួយនឹងសកម្មភាព កម្មវិធីជាក់ស្តែង រួមចំណែកគួរសមលើការអភិវឌ្ឍរបស់អាស៊ាន សន្តិភាព ស្ថិរភាព និង វិបុលភាពរួមនៃតំបន់។ នេះនឹងជាមូលដ្ឋានរឹងមាំ ដើម្បីវៀតណាមជឿជាក់ទទួលតួនាទី ជាប្រធានអាស៊ានឆ្នាំ២០២០។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និង កិច្ចប្រជុំកំពូលដែលពាក់ពន្ធ ជាមួយនឹងការអញ្ជើញមកចូលរួម នៃថ្នាក់ដឹកនាំប្រទេសទាំង១០នៅអាស៊ានដៃគូរបស់អាស៊ាន (ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី New Zealand អាមេរិក សហពន្ធរុស្ស៊ី) និង អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។ |
វៀតណាម បានជ្រើសយកប្រធានបទ៖ “អាស៊ានផ្សារភ្ជាប់ និង ម្ចាស់ការបន្ស៊ាំ” សម្រាប់ឆ្នាំប្រធានអាស៊ាន២០២០ ជាមួយស្នូលពង្រីកកម្លាំងនៃសហសម្ពន្ធ តាមរយៈសាមគ្គីភាព សហការគ្នា ក្នុងនោះមានការផ្សារភ្ជាប់អំពីសេដ្ឋកិច្ច អំពីការកសាងសហគមន៍ ក៏ដូចជាភាពសហប្រតិបត្តិការ រវាងប្រទេសនានា និង សហគមន៍ក្នុងការអភិវឌ្ឍ យកធនធានមនុស្សធ្វើជាមជ្ឈមណ្ឌល។ តាមរយៈតួនាទីប្រធានអាស៊ាន វៀតណាមនឹងបង្ហាញពីសមត្ថភាពដឹកនាំ និង និយ័ត ដើម្បីប្រទេសទាំងអស់ ដែលជាសមាជិកអាចក្តាប់យកឱកាស និង ឆ្លងផុតបញ្ហាប្រឈម ដំណើរឆ្ពោះទៅកាន់ការស្ថាបនាសហគមន៍រឹងមាំ។
ជាមួយនឹងគោលដៅនោះ វៀតណាមបានស្ថាបនា និង ដាក់ចេញតម្រង់ទិសដៅអាទិភាពចំនួន៥ សម្រាប់ឆ្នាំប្រធានអាស៊ាន២០២០។ ទីមួយគឺ បង្កើនការអនុវត្តតួនាទី និង រួមចំណែករបស់អាស៊ាន មកលើបុព្វហេតុរក្សាបរិស្ថានសន្តិភាព សន្តិសុខ និង ស្ថិរភាពនៅតំបន់។ ទីពីរគឺ ជំរុញសហការ តភ្ជាប់តំបន់ លើកកម្ពស់សមត្ថភាពបន្ស៊ាំ និង ទាញយកឱកាសនៃបុព្វហេតុឧស្សាហកម្មជំនាន់លើកទី៤។ ទីបីគឺ ជំរុញស្មារតីសហគមន៍ និង លក្ខណៈអាស៊ាន ដើម្បីបង្កើតតម្លៃរួមនៃអាស៊ាន។ ទីបួនគឺ ជំរុញទំនាក់ទំនងដៃគូ ដើម្បីសន្តិភាព អភិវឌ្ឍន៍ស្ថិរភាព ជាមួយនឹងប្រទេសនានាលើសកលលោក។ ទីប្រាំគឺ លើកកម្ពស់សមត្ថភាពបន្ស៊ាំ និង ប្រសិទ្ធភាពអាស៊ាន បង្ហាញតាមរយៈការកែប្រែរបប បង្កើនប្រសិទ្ធភាពសកម្មភាពនៃម៉ាស៊ីនអាស៊ានជាដើម។
![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង លោកជំទាវ អញ្ជើញចូលរួមពិធីជប់លៀង នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និង កិច្ចប្រជុំដែលពាក់ព័ន្ធ ដឹកនាំអធិបតីដោយនាយករដ្ឋមន្រ្តីថៃ Prayuth Chan-o-cha និង លោកជំទាវ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() បញ្ចាំងវិដេអូឧទ្ទេសនាមអំពីវៀតណាម នៅពិធីផ្ទេរតំណែងប្រធានអាស៊ានឆ្នាំ២០២០ ជូនប្រទេសវៀតណាម។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និង ទទួលតួនាទីជាប្រធានអាស៊ានរបស់វៀតណាម នាឆ្នាំ២០២០។ ក្នុងរូបថត៖ នាយករដ្ឋមន្រ្តី លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលញញូរប្រធានអាស៊ាន ពីនាយករដ្ឋមន្រ្តីថៃ លោក Prayuth Chan-o-cha។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិកលើកទី៧។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី (ចិន ជប៉ុន និង កូរ៉េខាងត្បូង) លើកទី២២។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី១១។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - ឥណ្ឌាលើកទី១៦។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់វិស័យក្នុងតំបន់ (RCEP) លើកទី៣។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ប្រទេសថៃ នាយករដ្ឋមន្រ្តីលោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុនលើកទី២២។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីខាងកើតលើកទី១៤។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ឆ្នាំប្រធានអាស៊ាន២០២០ បានចាត់ទុកជាព្រឹត្តិការណ៍ពហុភាគីធំបំផុតរបស់វៀតណាម ក្នុងបរិបទអាស៊ាន ធ្វើដំណើរបានពាក់កណ្តាលដងផ្លូវ នៃការពង្រាយផែនការជាក់ស្តែង លើចក្ខុវិស័យអាស៊ានឆ្នាំ២០២៥។ ឆ្នាំ២០២០ មានអត្ថន័យសំខាន់ក្នុងការវាយតម្លៃដំណើរការ និង សមិទ្ធផលពាក់កណ្តាលអាណត្តិ តាមរយៈនោះ កំណត់ជំហានបន្ត ដើម្បីអនុវត្តជោគជ័យនូវគោលដៅស្ថាបនាសហគមន៍អាស៊ាន នាឆ្នាំ២០២៥។
ក៏នៅឆ្នាំ២០២០ វៀតណាមនឹងទទួលតំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ នេះជាសកម្មភាពការទូតដ៏សំខាន់ សម្រាប់វៀតណាមបង្ហាញអំពីទីជំហរ ទំនុកចិត្ត ក៏ដូចជាសមត្ថភាពលើឆាកអន្តរជាតិ។ វៀតណាមនឹងរួមចំណែកមិនត្រឹមតែសំឡេងរបស់ខ្លួន នៅទាំងតំណាងជូនសហគមន៍អាស៊ាន នៅលើវេទិកាសំខាន់លំដាប់មួយ ដូចជាអង្គការសហប្រជាជាតិ។ ប្រទេសជាច្រើនលើកសកលលោក សម្តែងពីការជឿជាក់ រំពឹងលើវៀតណាម នឹងពង្រីកលទ្ធភាព បង្ហាញអំពីភាពទទួលបន្ទុករបស់ខ្លួន ក្នុងតំណែងទាំងពីរនេះ។
![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជំនួបអគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹកភូក (Nguyen Xuan Phuc) ជំនួបទ្វេភាគីនឹងនាយករដ្ឋមន្រ្តីចិន លោក Li Keqiang ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជំនួបទ្វេភាគីនឹងនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោក Robert Charles O'Brien ទីប្រឹក្សាសន្តិសុខជាតិបេសកជនពិសេស នៃប្រធានាធិបតី និងជាប្រធានគណៈប្រតិភូអាមេរិក បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS) និង កិច្ចប្រជុំកំពូលអាស៊ាន - អាមេរិក។ រូបថត៖ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជំនួបទ្វេភាគីនឹងនាយករដ្ឋមន្រ្តី New Zealand លោក Jacinda Ardern។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក ជំនួបរាជបុត្រាមហាក្សត្រអង់គ្លេស Andrew Albert Christian Edward ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជំនួបលោកស្រី Kristalina Georgieva អគ្គនាយកមូលនិធីហិរញ្ញវត្ថុអន្តរជាតិ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជំនួបទ្វេភាគីនឹងនាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-o-cha។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើអនុសញ្ញាយោគយល់គ្នា រវាងអាស៊ាន និង សម្ពន្ធបាល់ទាត់សកលលោក (FIFA) ដើម្បីបង្កើតក្របខណ្ឌសម្រាប់ FIFA បង្កើនការឧបត្ថម្ភអភិវឌ្ឍន៍ខឿនបាល់ទាត់នៅតំបន់។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញធ្វើសាក្សីក្នុងពិធីប្រគល់អនុសញ្ញាយោគយល់គ្នា នៃការសហប្រតិបត្តិការវិនិយោគ រវាងគណៈកម្មាធិការប្រជាជនខេត្តនិញធ្វឹន (Ninh Thuan) និង សម្ពន្ធក្រុមហ៊ុនអភិវឌ្ឍន៍ថាមពល Gulf (ថៃ) អំពីការស្រាវជ្រាវដាក់ចេញវិនិយោគគម្រោងការអគ្គិសនីថាមពលធម្មជាតិបែបរាវ (LNG) កាណា។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ជាមួយជំហរ និង កម្លាំងថ្មីនៃប្រទេសជាតិ បន្ទាប់ពី១០ឆ្នាំ ចាប់តាំងពីលើកដំបូង ទទួលពន្ទុកតួនាទីជាប្រធានអាស៊ាន វៀតណាមបាននិងកំពុងត្រៀមដើម្បីបន្តបញ្ចាក់តួនាទី និង ភាពទទួលបន្ទុករបស់ខ្លួន នៅសហគមន៍អាស៊ាន រក្សាដំណើរវិវត្តន៍របស់អាស៊ាន ក្នុងជីវភាពនយោបាយសកលលោក ឆ្លើយតបនូវការរំពឹង និង ភាពទំនុកចិត្តនៃប្រទេសនានាដែលជាសមាជិក និង ជាដៃគូ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងបំផុត ជូនប្រជាជននៅតំបន់ជាង៦៣០នាក់៕
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម