នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្សមហាសន្និបាតជាតិអាហ្វ្រិក (ANC) និងជាប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Cyril Ramaphosa។
អគ្គលេខាបក្សលោក តូ ឡឹម អញ្ជលញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្ស ANC និងជាប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa (រូបថត៖ Van Hieu/VOV)
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ លោកអគ្គលេខាបក្ស តូ ឡឹម និងប្រធានគណបក្ស ANC និងជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បានឯកភាពជំរុញការអនុវត្តសកម្មភាពសហប្រតិបត្តិការជាច្រើន ដើម្បីបង្កើនទំនុកចិត្តនយោបាយ និងជំរុញប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍” រវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង ក្នុងនោះ មានកិច្ចពិភាក្សាយ៉ាងសកម្ម និងចុះហត្ថលេខាយ៉ាងឆាប់ៗ លើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ បង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្នែកច្បាប់សម្រាប់សកម្មភាពសហប្រតិបត្តិការ។
ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ កម្ម និងវិនិយោគ ឆាប់បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី សមស្របនឹងសក្តានុពលរបស់ភាគីទាំងពីរ; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការពារជាតិ និងសន្តិសុខ; ទន្ទឹមនឹងនោះ ស្រាវជ្រាវលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀត ដូចជាថាមពល ការជីកយករ៉ែ ការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការប្រែប្រួលអាកាសធាតុ...។
លោកអគ្គលេខាបក្សតូ ឡឹម និងប្រធានគណបក្ស ANC និងជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បានអះអាងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់ពហុភាគីនិយម កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងចក្ខុវិស័យរួមគ្នានៃពិភពលោកដែលគោរពច្បាប់អន្តរជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម