• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ម៉ាឡេស៊ីក្នុងអាស៊ាន

លោកស្រីភារធារី Nguyen Thi Ngoc Anh ចាត់ទុកថា នាពេលខាងមុខ កិច្ចសហ ប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចនឹងបន្តជាវិស័យគន្លឹះ ហើយនៅតែមានសក្ដា នុពលជាច្រើនសម្រាប់ការអភិវឌ្ឍបន្ថែមទៀត ដើម្បីជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី។
ភារធារីវៀតណាមប្រចាំនៅម៉ាឡេស៊ី លោកស្រី Nguyen Thi Ngoc Anh។
វៀតណាមជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ម៉ាឡេស៊ីក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប្រការនេះបានឆ្លុះបញ្ចាំងពីកម្រិតនៃការជឿទុកចិត្តផ្នែក នយោបាយ និងទំនាក់ទំនងសហប្រតិបត្តិការយ៉ាងទូលំទូលាយនិងស៊ីជម្រៅរវាង ប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់ភារធារីវៀតណាមប្រចាំនៅម៉ាឡេស៊ី លោកស្រី Nguyen Thi Ngoc Anh ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុ សម្លេងវៀតណាមប្រចាំតំបន់អាស៊ាន។
លោកស្រីភារធារី Nguyen Thi Ngoc Anh ចាត់ទុកថា នាពេលខាងមុខ កិច្ចសហ ប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចនឹងបន្តជាវិស័យគន្លឹះ ហើយនៅតែមានសក្ដា នុពលជាច្រើនសម្រាប់ការអភិវឌ្ឍបន្ថែមទៀត ដើម្បីជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី។ ក្រៅពីនេះ ក៏ត្រូវផ្តោតលើការជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀតដូចជា ទេសចរណ៍ ការជួបប្រាស្រ័យរវាង ប្រជាជននិងប្រជាជន ការអប់រំ និងវិស័យពលករ។ “ទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរនេះ បានបង្កើតឡើងបុព្វបទដ៏រឹងមាំសម្រាប់កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវេទិកាតំបន់និងអន្តរជាតិ។ នាពេលកន្លង មក ប្រទេសទាំងពីរបានផ្លាស់ប្តូរព័ត៌មានយ៉ាងទៀងទាត់ សហប្រតិបត្តិការនិងគាំទ្រគ្នា ទៅវិញទៅមកនៅអង្គការ វេទិកាអន្តរជាតិ និងតំបន់ ដែលប្រទេសទាំងពីរជាសមាជិក ដូចជាអាស៊ាន អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO)… ជាពិសេស ក្នុងក្របខ័ណ្ឌអាស៊ាន វៀតណាមនិងម៉ាឡេស៊ី សុទ្ធតែជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវនៃប្លុកនេះ។ ប្រទេសទាំងពីរក៏បានសន្យានឹងសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ានក្នុងការរក្សានិងជំរុញចំណងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ធានាការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយ ប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ក៏ដូចជាយុទ្ធសាស្ត្រនិងគំនិត ផ្ដួចផ្ដើមពាក់ព័ន្ធនានាដើម្បីកសាងសហគមន៍អាស៊ានផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top