• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិនិយោគលើគម្រោងដឹកជញ្ជូនសំខាន់ៗ ដើម្បីជំរុញកំណើនពីរ​ខ្ទង់

ដោយបន្តសម័យប្រជុំវិសាមញ្ញលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គ​អំពីគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ៥ - តំបន់រដ្ឋធានីហាណូយ និងការកែសម្រួលគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងឡាវកាយ - ហាណូយ - ហៃផុង។

បណ្តាសមាជិកសភាបានឯកភាពគ្នាលើគោលនយោបាយវិនិយោគសម្រាប់គម្រោងទាំងពីរនេះ; ដោយចាត់ទុកថា ទាំងនេះគឺជាគម្រោងដឹកជញ្ជូនជាតិសំខាន់ៗទាំងអស់ ដែលតភ្ជាប់តំបន់ និងរួមចំណែកដល់ការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់​សម្រាប់ដំណាក់កាល ២០២៦-២០៣០។ ព្រះតេជគុណ ធីច បាវ ងៀម​ សមាជិកសភានៃទីក្រុងហាណូយ បាន​មានប្រសាសន៍ថា៖

“គម្រោងវិនិយោគដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ ៥​ នៃតំបន់រដ្ឋធានីហាណូយ មិនគ្រាន់តែជាគម្រោងដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដែលដើរតួនាទីរៀបចំលំហអភិវឌ្ឍន៍នៃទីក្រុងហាណូយ និងតំបន់រដ្ឋធានីទាំងមូល​ឡើងវិញ​; ពង្រឹងការតភ្ជាប់រវាងទីក្រុងហាណូយ ជាមួយ​មូលដ្ឋាន និងតំបន់សេដ្ឋកិច្ចនិងដឹកជញ្ជូនសំខាន់ៗ។ ប្រសិនបើផ្លូវក្រវ៉ាត់ក្រុងលេខ ៤ ពង្រីកលំហអភិវឌ្ឍន៍ជាយក្រុង នោះផ្លូវក្រវ៉ាត់ក្រុងលេខ ៥​ ត្រូវបានកំណត់​ជាខ្សែក្រវាត់នៃការតភ្ជាប់ និងអភិវឌ្ឍ​ថ្នាក់តំបន់ ដែលរួមចំណែកដល់ការចែកចាយមុខងារឧស្សាហកម្ម ឡូជីស្ទិក សេវាកម្ម និងទីក្រុង​ប្រកបដោយសមហេតុផលជាង”។

បណ្តា​សមាជិកសភាបានកត់សម្គាល់ថា ការវិនិយោគលើការសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ ៥ - តំបន់រដ្ឋធានីហាណូយ ត្រូវផ្តល់អាទិភាពដល់ការសាងសង់ផ្នែកដែលអាចធ្វើអាជីវកម្មដោយឯករាជ្យ បង្កើត​ប្រសិទ្ធភាព​បណ្តាញ បើកចេញ​ច្រករបៀង​អភិវឌ្ឍន៍ថ្មី និងជៀសវាងកា​រ​ខ្ចា​ត់​ខ្ចា​យធនធាន៕​

តាម​ /vovworld.vn/km-KH

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ឱ្យ​សម​ស្រប​នឹងទំនាក់ទំនងវៀតណាម-អូស្ត្រាលី

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ឱ្យ​សម​ស្រប​នឹងទំនាក់ទំនងវៀតណាម-អូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ​អូស្ត្រាលីរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅព្រឹកថ្ងៃទី១២ ខែសីហា នៅ​ទីក្រុងកង់បេរ៉ា នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារ​ប្រទេសវៀតណាម បានជួបពិភាក្សាជាមួយលោក Richard Marles ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី។

Top