ឥឡូវនេះយីហោ”បន្លែសុវត្ថិភាពម៉ុកចូវ” (Moc Chau) បានមានវត្តមាននៅក្នុងផ្សារទំនើបធំៗ មួយចំនួន នៅទីក្រុងហាណូយ (Ha Noi)ហើយ។ សក្តានុពលនៃតំបន់កសិកម្មនេះត្រូវបានមើលឃើញ ដំបូង ដោយ ACIAR ហើយតំបន់ពាយព្យនេះនៃប្រទេសវៀតណាមបានក្លាយជាតំបន់អភិវឌ្ឍន៍អាទិភាពរបស់ ACIAR ចាប់តាំងពីឆ្នាំ២០០៨ ដែលក្នុងនោះគម្រោងអភិវឌ្ឍតំបន់ដាំបន្លែមានសុវត្ថិភាពជាច្រើន នៅភាគពាយព្យត្រូវអនុវត្តដោយ ACIAR ។
“អាកាសធាតុអំណោយ កសិករមានការខិតខំធ្វើការណាស់ ហើយយើងដាក់សំនួរថា ហេតុអ្វីមិនអាចអភិវឌ្ឍកន្លែងនេះទៅជាដាឡាត (Da Lat) ទី ២។ នេះជាការចែករំលែករបស់លោកស្រីថាញអាន (Thanh An) អំពីប៉ុន្មានថ្ងៃដំបូងដែលលោកស្រី និងសហការមកនិងអនុវត្តគំរោងស្រាវជ្រាវបន្លែក្រៅរដូ វនៅស្រុកម៉ូចចូវ (Moc Chau) និងស្រុកវ៉ាន់ហូ (Van Ho)(ខេត្តសើនឡា) (Son La) ។ នេះគ្រាន់តែជាគំរោង មួយ ក្នុងចំណោមគំរោងជិត ២០០ ដែល ACIAR បានអនុវត្ត នៅទូទាំង ប្រទេសក្នុងរយៈពេល ២៧ ឆ្នាំកន្លងមកនេះ ដែលគ្របដណ្តប់លើវិស័យកសិកម្មផ្សេងៗ ដូចជា សិដ្ឋកិច្ចកសិកម្ម ការដាំដំណាំ ចិញ្ចឹមសត្វ ការគ្រប់គ្រងដីធ្លី និងអាហារូបត្ថម្ភនៃដំណាំ ផលកសិជលផល ផលកសិកម្ម ...
ការធ្វើដំណើរទៅទីវាលស្រែជាមួយកសិករ ហើយលោកស្រីថាញអាន (Thanh An) ក្នុងនាមជាជនជាតិវៀតណាមម្នាក់ គាត់យល់ពីបុគ្គលិកលក្ខណៈ ក៏ដូចជាស្ថានភាពលំបាកនិងអំណោយផលដែលកសិករ វៀតណាមត្រូវប្រឈមមុខ។ “ យើងបានឃើញដោយផ្ទាល់ភ្នែកនូវភាពឧស្សាហ៍ព្យាយាម ការខិតខំនិងការបន្សាំរបស់កសិករ រនៅក្នុងតំបន់ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ។ យើងត្រូវធ្វើអ្វីមួយដើម្បីពួកគេ” នេះជាការចែករំលែក និងការព្រួយបារម្ភ របស់លោកស្រីអាន (An) នៅពេលគាត់ជាមួយកសិករធ្វើការស្រាវជ្រាវនៅក្នុងវាលស្រែរបស់ពួកគេ។
![]() លោកស្រី ង្វៀ ធីថាញអាន (Nguyen Thi Thanh An) ប្រធានតំណាងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ប្រចាំនៅប្រទេសវៀតណាម។ ![]() រូបថត៖ ឯកសារ ![]() រូបថត៖ ឯកសារ ![]() លោកស្រី ង្វៀន ធីថាញអាន (Nguyen Thi Thanh An) និងអគ្គនាយកប្រតិបត្តិ ACIAR លោកសាស្ត្រាចារ្យ Andrew Campbell (ខាងឆ្វេង) និងសហការីក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅតំបន់តីង្វៀន (Tay Nguyen) នាខែកក្កដា ឆ្នាំ២០១៩ ដើម្បីចា ប់ផ្តើមកម្មវិធីសហប្រតិបត្តិការរបស់ ACIAR ជាមួយតំបន់នេះ។ រូបថត៖ ឯកសារ |
ACIAR បានរួមចំណែកក្នុងការផ្តល់ជូនកសិករវៀតណាមនូវអ្វីដែលពួកគេខ្វះខាត រួមមានចំណេះដឹង ព័ត៌មាន គំនិត និងឱកាសទីផ្សារ។ គម្រោងបន្លែសុវត្ថិភាពម៉ុកចូវ (Moc Chau) គឺជាគំរូមួយ។ ដោយមើលឃើញថាលក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់នេះមានលក្ខណៈអំណោយផលដែលអាចដាំបានបន្លែផ្សែងៗ ACIAR បានវិភាគពីឱកាសសម្រាប់ប្រជាជននៅទីនេះ។
វៀតណាមមានកិច្ចសហប្រតិបត្តិការ ប្រកប ដោយជោគជ័យជាមួយ ACIAR ក្នុងរយៈពេល ២៧ ឆ្នាំ លើសកម្មភាពស្រាវជ្រាវកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។ |
បន្ទាប់មក ACIAR ផ្តល់បច្ចេកវិទ្យា និងបណ្តុះបណ្តាល ដើម្បី ប្រជាកសិករអាចដាំដុះស្របតាមស្តង់ដារទីផ្សារដែលត្រូវការ។ ជាពិសេស បុគ្គលិកនានានៃគម្រោងក៏បានណែនាំដល់កសិករអំពីលក្ខខណ្ឌស្តង់ដារនៃផ្សារទំនើប ការវេចខ្ចប់ និងប្រភេទបន្លែដែលគេពេញនិយមនៅក្នុងបណ្តាញចែកចាយនេះដែរ។
“មានគ្រាលំបាកណាស់ ដោយកសិករខ្លះមិនចេះអក្សរ ហើយមិនមានទម្លាប់កត់ត្រាទៀត ដូច្នេះវាពិបាកក្នុងការទទួលបានវិញ្ញាបនប័ត្រស្តង់ដារ។ បុគ្គលិកនៃគម្រោងត្រូវរួមដំណើរជាមួយពួកគេយ៉ាងលម្អិតតាំងពីដំបូងរហូតដល់ពេលដែលផលិតផលត្រូវបាននាំយកមកលក់នៅលើទីផ្សារ” ។ នេះបើតាមការចែករំលែករបស់លោកស្រីអាន (An)។
ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ ACIAR និងដៃគូនានា កសិករដែលចូលរួមក្នុងគម្រោង នាពេលបច្ចុប្បន្ននេះកាន់តែមានទំនុកចិត្តលើខ្លួនឯងក្នុងបច្ចេកទេសផលិតកម្មបន្លែដែលមានសុវត្ថិភាព ក៏ដូចជាការភ្ជាប់ទៅនឹងទីផ្សារ ហើយប្រាក់ចំណូលរបស់ពួកគេបានកើនឡើងពី ៧ ទៅ ១០ ដងប្រៀបធៀបនឹងការដាំស្រូវឬពោតនៅលើផ្ទៃដីតែមួយនោះ។ តំបន់ម៉ុកចូវ (Moc Chau) វ៉ាន់ហ (Van Ho) ឥឡូវនេះត្រូវបានអាជ្ញាធរមូលដ្ឋាន ភ្នាក់ងារអភិវឌ្ឍន៍ និងអង្គភាពអាជីវកម្មយកចិត្តទុកដាក់លើការវិនិយោគ និងអភិវឌ្ឍតំបន់ដាំបន្លែ ដោយបន្តពីការទទួលបានជោគជ័យនៃកម្មវិធីនានារបស់ ACIAR។
... រហូតដល់អាណត្តិពិសេសនៅ ACIAR និងចក្ខុវិស័យក្នុងរយៈពេល ១០ ឆ្នាំសម្រាប់គម្រោងនានា
លោកស្រីថាញអាន (Thanh An) ចាប់ផ្តើមធ្វើការឲ្យរដ្ឋាភិបាលអូស្រ្តាលី តាំងពីឆ្នាំ ២០០៤ ក្នុងតួនាទីជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) ស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងហាណូយ (Ha Noi)។
នៅពេលធ្វើការឱ្យ DFAT ក្នុងជាក្នុងតួនាទីជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ លោកស្រី ថាញអាន (Thanh An) បានរកឃើញថា អ្នកវិទ្យាសាស្ត្រវៀតណាមនិងអូស្រ្តាលីនៅក្នុងក្របខ័ណ្ឌកម្មវិធីរបស់ ACIAR បានចូលរួមវិភាគទានមានប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករវៀតណាម។
"ប្រកានេះបានទាក់ទាញចំណាប់អារម្មណ៍ខ្ញុំ ហើយខ្ញុំបានសម្រេចចិត្តចុះឈ្មោះប្រឡងចូលធ្វើឲ្យ ACIAR " លោកស្រី ថាញអាន (Thanh An) រំលឹកពីពេលវេលាដែលលោកស្រីសម្រេចចិត្តផ្លាស់ទៅធ្វើការឲ្យ ACIAR ចាប់តាំងពីចុងឆ្នាំ ២០០៧ និងបានធ្វើការឲ្យ ACIAR ចាប់តាំងពីពេលនោះមក។ ក្នុងឆ្នាំ ២០១៥ លោកស្រី ថាញអាន (Thanh An) គឺជាជនជាតិវៀតណាមដំបូងគេដែលទទួលតួនាទីជាប្រធានតំណាង ACIAR ប្រចាំនៅប្រទេសវៀតណាម។
![]() លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក ( Nguyen Xuan Phuc )និងគណៈប្រតិភូវៀតណាមបានថតរូបអនុស្សាវរីយ៍នៅស្តង់របស់ ACIAR នៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០១៨ ។ រូបថត៖ ឯកសារ ![]() ដោយបានធ្វើការឲ្យ ACIAR ចាប់តាំងពីឆ្នាំ ២០០៧ មក លោកស្រី ង្វៀនធីថាញ់អាន (Nguyen Thi Thanh An)បច្ចុប្បន្ននៅតែបន្តដំណើរជាស្ពានដើម្បីនាំចំណេះដឹងកសិកម្មរបស់អូស្ត្រាលី ដែល ចូលរួមចំណែកក្នុងការលើកកម្ពស់ ជីវភាពកសិករវៀតណាម។ ![]() លោកស្រី ង្វៀន ធីថាញអាន (Nguyen Thi Thanh An) និងសហការីរបស់បងស្រីនៅការិយាល័យ ACIAR ប្រចាំនៅប្រទេសវៀតណាម។ ![]() លោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសវៀតណាម Robyn Mudie និងលោកស្រី ង្វៀន ធីថាញអាន (Nguyen Thi Thanh An) ក្នុងកិច្ចប្រជុំនៅឯក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃប្រទេសវៀតណាម។ រូបថត៖ ឯកសារ ![]() កាលពីខែកក្កដាកន្លងទៅលោកស្រី ង្វៀន ធីថាញអាន(Nguyen Thi Thanh An) ត្រូវបានទទួលគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាពីអគ្គទេសាភិបាលនៃប្រទេសអូស្រ្តាលីចំពោះការចូលរួមចំណែករបស់លោកស្រីក្នុងទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម។ ក្នុងរូបភាព លោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលី Robyn Mudie បានទទួលការអនុញ្ញាតពីអគ្គទេសាភិបាលនៃប្រទេសអូស្រ្តាលីគ្រឿងឥស្សរិយយសជូនលោកស្រី ង្វៀនធីថាញអាន(Nguyen Thi Thanh An)។ រូបថត៖ ឯកសារ ![]() លោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលី Robyn Mudie លោកស្រី ង្វៀន ធីថាញអាន (Nguyen Thi Thanh An) និងបណ្ឌិត ង្វៀន វ៉ាន់បូ (Nguyen Van Bo) បានពិភាក្សាអំពីវិស័យកសិកម្មរបស់វៀតណាម ជាមួយអ្នកជំនាញអូស្ត្រាលីដើម្បីកសាងចក្ខុវិស័យសម្រាប់ការស្រាវជ្រាវរួមគ្នា។ រូបថត៖ ឯកសារ ![]() លោកស្រីង្វៀនធីថាញអាន (Nguyen Thi Thanh An) និងសហការីរបស់គាត់កំពុងធ្វើការឱ្យ ACIAR នៅបណ្តាប្រទេស។ រូបថត៖ ឯកសារ |
និយាយអំពីចំណុចលេចធ្លោនៃអាជីពរបស់ខ្លួននៅ ACIAR លោកស្រី ថាញអាន (Thanh An) បានឲ្យដឹងថា “អនុស្សាវរីយ៍អំពី ACIAR គឺមានច្រើន ប៉ុន្តែខ្ញុំចងចាំបំផុតជាពេលវេលាដែលរួមជាមួយអ្នកវិទ្យាសាស្ត្រនិងអ្នកគ្រប់គ្រងនៃប្រទេសវៀតណាម និងអូស្ត្រាលីកសាងយុទ្ធសាស្ត្រក្នុងរយៈពេល ១០ ឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើវិស័យស្រាវជ្រាវកសិកម្ម។ យុទ្ធសាស្រ្តនេះត្រូវបានបង្កើតឡើងតាមរយៈការពិគ្រោះយោបល់យ៉ាងហ្មត់ចត់ដែលឆ្លុះបញ្ចាំងពីតម្រូវការស្រាវជ្រាវ និងការអភិវឌ្ឍន៍នៃតំបន់ និងវិស័យស្រាវជ្រាវផ្សេងៗគ្នា។ ” លោកស្រីស្រីអាន (An) និងសហការីរបស់គាត់នៅ ACIAR បានរួមបញ្ចូលគ្នានូវតម្រូវការអភិវឌ្ឍន៍របស់កសិកម្មវៀតណាមជាមួយភាពខ្លាំងនៃជំនាញរបស់អូស្ត្រាលី ដើម្បីកសាងទស្សនវិស័យក្នុងរយៈពេល ១០ ឆ្នាំសម្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាង ACIAR និងវៀតណាម។
កាលពីខែកក្កដាកន្លងទៅ លោកស្រីង្វៀន ធីថាញអាន (Nguyen Thi Thanh An) បានទទួលគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាពីអគ្គទេសាភិបាលនៃប្រទេសអូស្រ្តាលីចំពោះការចូលរួមចំណែករបស់លោកស្រី ក្នុងទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម។ |
ជាពិសេស ការស្រាវជ្រាវរបស់ ACIAR មានការសម្របសម្រួលជាមួយភាគីជាច្រើន ដើម្បីនាំមកនូវប្រសិទ្ធភាពខ្ពស់បំផុតដល់កសិកម្មវៀតណាម។
យោងតាមលោកស្រីអាន (An) ការផ្បព្វផ្សាយព័ត៌មានដែលទាក់ទងវិទ្យាសាស្ត្រពិតជាចាំបាច់សម្រាប់កសិករ ប៉ុន្តែវាមិនងាយស្រួលទេ ដើម្បីធ្វើការ ងារនេះ។ អ្នកវិទ្យាសាស្ត្រតែងតែចង់អនុវត្តចំណេះដឹងផ្នែកវិទ្យាសាស្ត្រក្នុងជីវិភាពរស់នៅប្រចាំថ្ងៃដើម្បីជួយកសិករធ្វើឱ្យជីវភាពប្រសើរឡើង។ កសិករតែងតែដាំដុះតែផ្អែកលើបទពិសោធន៍ ហើយមានឱកាសតិចតួចក្នុងការរៀនសូត្រ និងអនុវត្តចំណេះដឹងវិទ្យាសាស្ត្រនិងបច្ចេកទេស។ “ ដូច្នេះបញ្ហាប្រឈមធំបំផុតសម្រាប់ ខ្ញុំនិងសហការីរបស់ខ្ញុំគឺការស្វែងរកឲ្យបាននូវការចាប់អារម្មណ៍រួមគ្នារបស់ភាគីទាំងពីរ”។ នេះជាការសង្កត់ធ្ងន់របស់លោកស្រីថាញអាន (An)។
ក្នុងបរិបទទំនាក់ទំនងរវាងប្រទេសទាំងពីរអូស្ត្រាលីនិងវៀតណាមបានដំឡើងជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែលក្នុងនោះកសិកម្មគឺជាអាទិភាពមួយសម្រាប់កិច្ចសហប្រតិបត្តិការ។ នេះគឺជាឱកាស ហើយក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់លោកស្រីអាន (An) និងសហការី របស់ គាត់ដែរ។ លោកស្រីថាញអាន (Thanh An) បានមានប្រសាសន៍ថា បំណងប្រាថ្នាធំបំផុតរបស់ខ្ញុំគឺថាធ្វើយ៉ាងណាដើម្បី ACIAR អាចបំពេញបានល្អថែមទៀតនូវតម្រូវការនៃការអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាពរបស់ប្រទេសវៀតណាម និងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់នៅរបស់កសិករ” ./.
អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿងនិងឯកសារ