• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញចូលរួមសម័យបើកសន្និសីទអង្គការសហប្រជាជាតិអំពីមហាសមុទ្រលើកទី៣ (UNOC ៣)

ក្រោមប្រធានបទ “ការពន្លឿនសកម្មភាព ការកៀរគរគ្រប់ភាគីចូលរួមអភិរក្ស និងប្រើប្រាស់មហាសមុទ្រប្រកបដោយនិរន្តរភាព” នោះ សន្និសីទអង្គការសហប្រជាជាតិអំពីមហាសមុទ្រលើកទី៣ (UNOC ៣) បានបើកនាព្រឹកថ្ងៃទី៩ ខែមិថុនា នៅទីក្រុង Nice ប្រទេសបារាំង។

ប្រធានបទដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងសន្និសីទគឺមានលក្ខណៈទូលំទូលាយនិងចម្រុះ ហើយជាបញ្ហាដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខ និងត្រូវការជំរុញកិច្ចសហប្រតិបត្តិការ។ ក្នុងនោះ អាទិភាពចម្បងគឺការពន្លឿនដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនូវជីវចម្រុះដែលស្ថិតនៅខាងក្រៅដែនយុត្តាធិការជាតិ ដែលត្រូវបានគេស្គាល់ថាជាសន្ធិសញ្ញាអំពីមហាសមុទ្រ។

 

ថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសង្កត់ធ្ងន់ថា ប្រសិនបើយើងចង់ទទួលបានជោគជ័យក្នុងការប្រយុទ្ធដើម្បីការពារមហាសមុទ្រ គឺចាំបាច់ត្រូវស្តារឡើងវិញនូវកម្លាំងពហុភាគី និងការគាំទ្រពីអគ្គលេខាធិការអង្គការសហប្រជាជាតិ។ មធ្យោបាយតែមួយគត់ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្នគឺត្រូវកៀរគរភាគីពាក់ព័ន្ធទាំងអស់ ចាប់ពីប្រមុខរដ្ឋរហូតដល់អ្នកវិទ្យាសាស្ត្រ។

នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញចូលរួម និង​ថ្លែង​មតីក្នុង​សន្និសីទនេះ។ រូបថត៖ VNA 

នៅថ្ងៃដំបូងនៃសន្និសីទ នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ បានថ្លែងសុន្ទរកថាដ៏សំខាន់មួយដែលតំណាងឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសុន្ទរកថារបស់វៀតណាមនៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទ។ លោកនាយករដ្ឋមន្ត្រីក៏រួមជាមួយប្រធានាធិបតីអ៊ីរ៉ាក់ អញ្ជើញធ្វើជាសហប្រធាននៃ សន្និសីទកំពូលអំពីតំបន់ដីសណ្តលើពិភពលោក ដែលធ្វើឡើងនៅខាងក្រៅសន្និសីទ UNOC ៣ ហើយធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារការទូតស្តីពីការផ្តល់សច្ចាប័នរបស់វៀតណាមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនូវជីវចម្រុះសមុទ្រដែលស្ថិតនៅខាងក្រៅដែនយុត្តាធិការជាតិ ដែលរៀបចំដោយការិយាល័យគតិយុត្តិរបស់អង្គការសហប្រជាជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ

វៀតណាមចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ

កាលពីថ្ងៃទី ៨ ខែមិថុនា គណៈកម្មការរៀបចំសន្និសីទលើកទី ៣ របស់អង្គការ សហប្រជាជាតិអំពីមហាសមុទ្រនៅទីក្រុង Nice ប្រទេសបារាំង បានប្រកាសជាលើក ដំបូងនូវបញ្ជីឈ្មោះប្រមុខរដ្ឋ និងរដ្ឋាភិបាលដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

Top