• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបជាមួយនាយករដ្ឋមន្ត្រី Tuvalu និងអគ្គនាយិកា UNESCO

នាព្រឹកថ្ងៃទី៩ មិថុនា ក្នុងឱកាសចូលរួមសន្និសីទកំពូលមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ (UNOC-៣) នៅទីក្រុង Nice ប្រទេសបារាំង នាយករដ្ឋ មន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី ទូវ៉ាលូ (Tuvalu) លោក Feleti Penitala Teo។ ទូវ៉ាលូ ជាប្រទេសកោះមួយនៅភាគខាងត្បូង មហាសមុទ្រប៉ាស៊ីហ្វិក។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី ទូវ៉ាលូ (Tuvalu) លោក Feleti Penitala Teo។ (រូបថត៖ VNA)
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាមួយ ទូវ៉ាលូ; សង្ឃឹម ថា ប្រទេសទាំងពីរនឹងបង្កើតទំនាក់ទំនងការទូតជាផ្លូវការក្នុងពេលឆាប់ៗនេះ។ លោក នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរបង្កើត និងដាក់ឲ្យដំណើរការនូវយន្តការសហ ប្រតិបត្តិការទ្វេភាគី ដើម្បីទាញយកផលប្រយោជន៍ពីសក្ដានុពលកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរផងដែរ។
នាយករដ្ឋមន្ត្រីទូវ៉ាលូ លោក Feleti Penitala Teo បានយល់ព្រមជាមួយសំណើ របស់នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងសង្ឃឹមថា វៀតណាមនឹងពង្រឹងកិច្ចសហ ប្រតិបត្តិការជាមួយ ទូវ៉ាលូ ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីវិធានការសម្របសម្រួល និងគាំទ្រគ្នាទៅវិញ ទៅមកនៅវេទិកាពហុភាគី និងលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្ត ទុកដាក់ដូចគ្នា រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក និងគាំទ្រគោលជំហររបស់ វៀតណាម និងអាស៊ានលើបញ្ហាសមុទ្រខាងកើត។
នាព្រឹកថ្ងៃទី៩ មិថុនា ផងដែរ ក្នុងជំនួបជាមួយអគ្គនាយិកានៃអង្គការអប់រំ វិទ្យា សាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) លោកស្រី Andrey Azoulay នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអះអាងថា វៀតណាម ជានិច្ចកាលវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់ UNESCO ក្នុងការ រក្សាសន្តិភាព សន្តិសុខ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើពិភពលោក តាម រយៈការជំរុញកិច្ចសហប្រតិបត្តិការពហុភាគីក្នុងវិស័យអប់រំ វប្បធម៌និងវិទ្យាសាស្ត្រ។
ចំណែកឯលោកស្រី Andrey Azoulay បានអះអាងនូវតួនាទី និងឋានៈកាន់តែ ខ្ពស់របស់វៀតណាមចំពោះអង្គការ UNESCO ព្រមទាំងសង្ឃឹមថា វៀតណាមនឹងបន្តរួមចំណែកដល់អង្គការ UNESCO ផងដែរ៕

វៀតណាមចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ

វៀតណាមចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ

កាលពីថ្ងៃទី ៨ ខែមិថុនា គណៈកម្មការរៀបចំសន្និសីទលើកទី ៣ របស់អង្គការ សហប្រជាជាតិអំពីមហាសមុទ្រនៅទីក្រុង Nice ប្រទេសបារាំង បានប្រកាសជាលើក ដំបូងនូវបញ្ជីឈ្មោះប្រមុខរដ្ឋ និងរដ្ឋាភិបាលដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

Top