• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រួមគ្នាដើម្បីសុខភាពសហគមន៍នៅកម្ពុជា

នៅថ្ងៃទី១៧ ខែតុលា នៅរាជធានីភ្នំពេញ ដោយទទួលបានការឯកភាព និងការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ សមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានសហការជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជា ទីក្រុងហូជីមិញ និងក្រុមគ្រូពេទ្យ តាំវៀត រៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺ ផ្តល់ថ្នាំពេទ្យ និងចែកអំណោយដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលមានជីវភាពរស់នៅជួបការលំបាក។

ប្រជាពលរដ្ឋដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពរស់នៅជួបការលំបាកប្រមាណ ២.០០០ នាក់ បានទទួលការពិនិត្យព្យាបាលជំងឺ ផ្តល់ថ្នាំពេទ្យ និងចែកអំណោយដោយឥតគិតថ្លៃ។ រូបថត៖ VN

ពិធីបើកកម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងអាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំសមាគម VCBA សមាគមមិត្តភាពវៀតណាម-កម្ពុជា ទីក្រុងហូជីមិញ ព្រមទាំងតំណាងសហគ្រាសដែលបានចូលរួមគាំទ្រកម្មវិធី។

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅសាលាបឋមសិក្សា Northern Samraong ក្នុងខណ្ឌព្រែកព្នៅ ដោយមានប្រជាពលរដ្ឋដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពរស់នៅជួបការលំបាកនៅក្នុងតំបន់ប្រមាណ ២.០០០ នាក់។

លោក ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងមតិក្នុងពិធី។ រូបថត៖ VNA

ថ្លែងមតិក្នុងពិធីនេះ លោក ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់អង្គភាពរៀបចំ ព្រមទាំងការគាំទ្រយ៉ាងសកម្មពីរដ្ឋបាលរាជធានីភ្នំពេញ និងស្មារតីទទួលខុសត្រូវចំពោះសង្គមរបស់សហគមន៍ធុរកិច្ច។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា សកម្មភាពថែទាំសុខភាពមនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីសុខភាពសហគមន៍ - ពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពវៀតណាម-កម្ពុជា» មិនត្រឹមតែរួមចំណែកថែទាំជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពជាក់ស្តែងមួយក្នុងការពង្រឹង និងរឹតចំណងមិត្តភាពប្រពៃណី ព្រមទាំងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសនេះ តំណាងអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំសមាគម VCBA ក៏បានសម្តែងសេចក្តីរីករាយចំពោះការគាំទ្រយ៉ាងសកម្មពីសំណាក់សហគមន៍ និងបានបញ្ជាក់ថា កម្មវិធីនេះជាសកម្មភាពសុខុមាលភាពសង្គមដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីស្មារតីជួយយកអាសាគ្នា និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងសហគមន៍ធុរកិច្ច និងប្រជាពលរដ្ឋក្នុងតំបន់។

ក្រុមគ្រូពេទ្យកំពុងពិនិត្យអេកូជូនប្រជាពលរដ្ឋ។ រូបថត៖ VNA

កម្មវិធីនេះបានប្រមូលផ្តុំកម្លាំងគ្រូពេទ្យ វេជ្ជបណ្ឌិត ឱសថការី បុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្តសរុបចំនួន ១៧៥ នាក់ មកពីប្រទេសវៀតណាម និងកម្ពុជា។ ក្រៅពីការពិនិត្យព្យាបាលជំងឺ ផ្តល់ប្រឹក្សាសុខភាព ពិនិត្យអេកូសាស្ត្រ និងធ្វើតេស្តមូលដ្ឋាន គណៈកម្មការរៀបចំក៏បានត្រៀមរថយន្តសង្គ្រោះបន្ទាន់ចំនួន ២ គ្រឿង ដើម្បីត្រៀមជួយសង្គ្រោះអ្នកជំងឺ ព្រមទាំងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ចែកវ៉ែនតាសម្រាប់មនុស្សវ័យចំណាស់ជាង ១.០០០ គូ និងផ្តល់ភេសជ្ជៈជូនអ្នកចូលរួមនៅនឹងកន្លែង។

ជាមួយគ្នានេះ ប្រជាពលរដ្ឋម្នាក់ៗដែលមកទទួលការពិនិត្យព្យាបាលជំងឺ ក៏ទទួលបានអំណោយជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃមួយកញ្ចប់ និងថវិកាជំនួយមួយចំនួនផងដែរ។

កម្មវិធីនេះទទួលបានការគាំទ្រ និងឧបត្ថម្ភជាក់ស្តែងពីសហគ្រាស និងអង្គភាពជាច្រើន រួមមានក្រុមហ៊ុន Metfone ធនាគារ BIDC សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម (VRG) ក្រុមហ៊ុន Angkor Milk ព្រមទាំងសហគ្រាស និងសប្បុរសជនជាច្រើនទៀតនៅក្នុងតំបន់។

តាម kh.qdnd.vn

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋ អញ្ជើញជាអធិបតីនៃពិធីលៀងសាយភោជន៍ជាផ្លូវការ ជូនលោក Guy Parmelin ប្រធានាធិបតីស្វីស

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋ អញ្ជើញជាអធិបតីនៃពិធីលៀងសាយភោជន៍ជាផ្លូវការ ជូនលោក Guy Parmelin ប្រធានាធិបតីស្វីស

នាល្ងាចថ្ងៃទី១៧ ខែតុលា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជាផ្លូវការ ដើម្បីអបអរសាទរចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់លោក Guy Parmelin ប្រធានាធិបតីសហព័ន្ធស្វីស និងលោកជំទាវ។

Top