អ្នកធ្លាប់ពិសារភេសជ្ជៈនេះ ទោះបីអ្នកមានចិត្តតឹងរឹងពិបាកយ៉ាងណាក៏ដោយ ប៉ុន្តែគេនឹងចូលចិត្តកាហ្វេស៊ុតមាន់ទាំងការមើលឃើញនិងទាំងរសជាតិ។ ហេតុដូច្នេះ ភ្ញៀវទេសចរណ៍អន្តរជាតិណា នៅពេលមករដ្ឋធានីហាណូយ។ គេនឹងមកហាងកាហ្វេចាស់ៗល្បី ៗ ដូចជា កាហ្វេ យ៉ាង (Giang) ក្វាហ្វេ ឌីញ (Dinh) ក្វាហេ្វ អៀន (Yen)... ដើម្បីពិសារកាហ្វេស៊ុតមាន់ដែលមានរសជាតិដ៏ពិសេសនៃរដ្ឋធានីហាណូយនេះដែរ។

ស្ថិតនៅច្រកតូចនិងជ្រៅ លើវិថី យ៉ាងវ៉ាន់មិញ (Giang Van Minh) ហាងកាហ្វេយ៉ាង (Giang)គឺជាកន្លែងដ៏ល្អមួយ
ដើម្បីពិសារកាហ្វេស៊ុតមាន់ នៅរដ្ឋធានីហាណូយ។

កាហ្វេ"អៀន" (Yen) មានភាពល្បីល្បាញ ដោយកាហ្វេស៊ុតមាន់

ស៊ុតមាន់ត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់នៅកន្លែងចិញ្ចឹមដែលមានកិត្យានុភាព ដូច្នេះភេសជ្ជៈនេះមិនមានក្លឹនឆ្អាបទេ។

នៅពេលវាយស៊ុត គេវាយយ៉ាងណាកុំអោយស៊ុតខាប់ពេកឬរាវពេក។

ស៊ុតមាន់បានវាយឲ្យម៉ត ហើយលាយជាមួយកាហ្វេ ។

កាហ្វេស៊ុតលក់នៅហាងកាហ្វេ"អៀន" (Yen) ។
|
កាហ្វេស៊ុតមាន់មានតម្លៃ ៤ ម៉ឺនដុង /មួយពែង ភ្ញៀវមកពិសារកាហ្វេស៊ុតមាន់ដែលឆុងពីប្រភេទកាហ្វេ Arabica។ នេះគឺជាចំណុចពិសេសរបស់ហាង កាហ្វេ"អៀន" (Yen) បើសិនជាប្រៀបធៀបនឹងហាងលក់កាហ្វេស៊ុតដទៃទៀត។
លោក ង្វៀន យីមីង (Nguyen Di Minh) ជាម្ចាស់ហាង កាហ្វេ"អៀន" (Yen) បាននិយាយឲ្យដឹងថា ត្រូវជ្រើសរើសគ្រាប់កាហ្វេ ហើយកំដៅវាដោយឡ microwave ឬបើប្រាស់ឧបករណ៍វាយទឹកដោះគោ ។ ក្នុងអំឡុងពេលកំដៅ នឹងបង្កើតប្រតិកម្មគីមីដែលបង្កើតរសជាតិ caramel ។ រសជាតិនេះរួមផ្សំនឹងក្រែមស៊ុតនឹងបង្កើតរសជាតិឈ្ងុយឆ្ងាញ។
អាសយដ្ឋានពិសារកាហ្វេស៊ុតមាន់ដ៏ឈ្ងុយឆ្ងាញ់បំផុត នៅរដ្ឋធានីហាណូយ៖
- ១. កាហ្វេ អៀន (Yen)៖ ១១ វិថី ត្រឹន គ្វឹកតាន (Tran Quoc Toan); ១៨៤ វិថី ឃ្វៀនថាញ់ (Quan Thanh); លេខ ២១ ច្រក ៤២ វិថី យ៉ាង វ៉ាន់មិញ (Giang Văn Minh)
- ២- កាហ្វេ យ៉ាង (Giang)៖ ៣៩ វិថី ង្វៀន ហួយហ៊ួន (Nguyen Huu Huan) ១០៦ វិថី អៀនភូ (Yen Phu)
- ៣- កាហ្វេឌិញ (Dinh) ៖ ១៣ វិថី ឌិញទៀនហ័ង (Dinh Tien Hoang)
|
អត្ថបទ៖ ង៉ឹនហា រូបថត៖ខាញ់ឡុង