អ្នកធ្លាប់ពិសារភេសជ្ជៈនេះ ទោះបីអ្នកមានចិត្តតឹងរឹងពិបាកយ៉ាងណាក៏ដោយ  ប៉ុន្តែគេនឹងចូលចិត្តកាហ្វេស៊ុតមាន់ទាំងការមើលឃើញនិងទាំងរសជាតិ។ ហេតុដូច្នេះ ភ្ញៀវទេសចរណ៍អន្តរជាតិណា នៅពេលមករដ្ឋធានីហាណូយ។ គេនឹងមកហាងកាហ្វេចាស់ៗល្បី ៗ ដូចជា កាហ្វេ យ៉ាង (Giang) ក្វាហ្វេ ឌីញ (Dinh) ក្វាហេ្វ អៀន (Yen)... ដើម្បីពិសារកាហ្វេស៊ុតមាន់ដែលមានរសជាតិដ៏ពិសេសនៃរដ្ឋធានីហាណូយនេះដែរ។
	
		
			
				|  ស្ថិតនៅច្រកតូចនិងជ្រៅ លើវិថី យ៉ាងវ៉ាន់មិញ (Giang Van Minh)  ហាងកាហ្វេយ៉ាង (Giang)គឺជាកន្លែងដ៏ល្អមួយ
 ដើម្បីពិសារកាហ្វេស៊ុតមាន់ នៅរដ្ឋធានីហាណូយ។
 
 
  កាហ្វេ"អៀន" (Yen) មានភាពល្បីល្បាញ ដោយកាហ្វេស៊ុតមាន់
 
 
  ស៊ុតមាន់ត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់នៅកន្លែងចិញ្ចឹមដែលមានកិត្យានុភាព ដូច្នេះភេសជ្ជៈនេះមិនមានក្លឹនឆ្អាបទេ។
 
 
  នៅពេលវាយស៊ុត គេវាយយ៉ាងណាកុំអោយស៊ុតខាប់ពេកឬរាវពេក។
 
 
  ស៊ុតមាន់បានវាយឲ្យម៉ត ហើយលាយជាមួយកាហ្វេ ។
 
 
  កាហ្វេស៊ុតលក់នៅហាងកាហ្វេ"អៀន" (Yen) ។
 
 | 
		
	
	
		កាហ្វេស៊ុតមាន់មានតម្លៃ ៤ ម៉ឺនដុង /មួយពែង ភ្ញៀវមកពិសារកាហ្វេស៊ុតមាន់ដែលឆុងពីប្រភេទកាហ្វេ Arabica។ នេះគឺជាចំណុចពិសេសរបស់ហាង កាហ្វេ"អៀន" (Yen) បើសិនជាប្រៀបធៀបនឹងហាងលក់កាហ្វេស៊ុតដទៃទៀត។
		
		លោក ង្វៀន យីមីង (Nguyen Di Minh) ជាម្ចាស់ហាង កាហ្វេ"អៀន" (Yen) បាននិយាយឲ្យដឹងថា ត្រូវជ្រើសរើសគ្រាប់កាហ្វេ ហើយកំដៅវាដោយឡ microwave ឬបើប្រាស់ឧបករណ៍វាយទឹកដោះគោ ។ ក្នុងអំឡុងពេលកំដៅ នឹងបង្កើតប្រតិកម្មគីមីដែលបង្កើតរសជាតិ caramel ។  រសជាតិនេះរួមផ្សំនឹងក្រែមស៊ុតនឹងបង្កើតរសជាតិឈ្ងុយឆ្ងាញ។ 
	
	
		
			
				| 
						អាសយដ្ឋានពិសារកាហ្វេស៊ុតមាន់ដ៏ឈ្ងុយឆ្ងាញ់បំផុត នៅរដ្ឋធានីហាណូយ៖ 
						- ១. កាហ្វេ អៀន (Yen)៖ ១១ វិថី ត្រឹន គ្វឹកតាន (Tran Quoc Toan); ១៨៤ វិថី ឃ្វៀនថាញ់ (Quan Thanh);  លេខ ២១ ច្រក ៤២ វិថី យ៉ាង វ៉ាន់មិញ (Giang Văn Minh)- ២- កាហ្វេ យ៉ាង (Giang)៖ ៣៩ វិថី ង្វៀន ហួយហ៊ួន (Nguyen Huu Huan)  ១០៦ វិថី អៀនភូ (Yen Phu)
 - ៣- កាហ្វេឌិញ (Dinh) ៖ ១៣ វិថី ឌិញទៀនហ័ង (Dinh Tien Hoang)
 | 
		
	
	
		អត្ថបទ៖ ង៉ឹនហា រូបថត៖ខាញ់ឡុង