• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមបើកកិច្ចប្រជុំប្រចាំខែឧសភា

នាព្រឹកថ្ងៃទី ៤ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែឧសភា។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែឧសភា។ (រូបថត៖ VNA)
នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្ខេបថា ក្នុងខែឧសភា ស្ថានភាពពិភពលោកបន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ គោល នយោបាយពន្ធបដិការរបស់សហរដ្ឋអាមេរិកមានកត្តាហានិភ័យ និងមិនប្រាកដប្រជា ជាច្រើន; ជម្លោះប្រដាប់អាវុធបានកើតឡើងនៅក្នុងតំបន់ជាច្រើន; បញ្ហាសន្តិសុខក្រៅ ប្រពៃណីគឺកាន់តែពិបាកទាយទុក។ ក្នុងប្រទេស រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីរដ្ឋា ភិបាលបានជំរុញខ្លាំងការរៀបចំក្បាលម៉ាស៊ីនដឹកនាំ តាមសេចក្តីសម្រេចចិត្តលេខ ១៨ របស់មជ្ឈិម; ដាក់ពង្រាយដោយព្រមៗគ្នានូវដំណោះស្រាយនានាដើម្បីលើកកម្ពស់ កំណើនសេដ្ឋកិច្ចពី ៨% ឡើងទៅ ហើយឆ្លើយតបទៅនឹងគោលនយោបាយពន្ធថ្មីរបស់ សហរដ្ឋអាមេរិក; អនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវសេចក្ដីសម្រេចចិត្តរបស់ការិយាល័យ នយោបាយ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងខែឧសភា ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ចត្រូវ បានធានា និងមានអតិរេកខ្ពស់; ឱនភាព និងបំណុលសាធារណៈត្រូវបានគ្រប់គ្រង យ៉ាងល្អ។ រដ្ឋាភិបាលបានចេញផ្សាយសារទូរលេខដោយទាន់ពេលវេលាអំពីដំណោះ ស្រាយធានាការផ្គត់ផ្គង់អគ្គិសនីក្នុងអំឡុងខែកំពូលក្នុងឆ្នាំនេះ និងរយៈពេលខាងមុខ។ តាមនោះ ប្ដេជ្ញាមិនទុកឲ្យខ្វះខាតថាមពលអគ្គិសនីក្នុងកាលៈទេសៈណាមួយឡើយ។ លោកនាយករដ្ឋមន្ត្រីក៏បានជម្រាបដែរថា អង្គការអន្តរជាតិ បណ្តាប្រទេស និងដៃគូ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមស្នើកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

វៀតណាមស្នើកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

នាថ្ងៃទី ៤ មិថុនា គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីលោក Nguyen Hoang Hiep បានចូលរួមវេទិកាសកលស្តីពីការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ (GP2025) នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) បានធ្វើជាប្រធាន ហើយរដ្ឋាភិបាលស្វីសធ្វើជាម្ចាស់ផ្ទះនៃវេទិកានៅឆ្នាំនេះ។

Top