នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្ខេបថា ក្នុងខែឧសភា ស្ថានភាពពិភពលោកបន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ គោល នយោបាយពន្ធបដិការរបស់សហរដ្ឋអាមេរិកមានកត្តាហានិភ័យ និងមិនប្រាកដប្រជា ជាច្រើន; ជម្លោះប្រដាប់អាវុធបានកើតឡើងនៅក្នុងតំបន់ជាច្រើន; បញ្ហាសន្តិសុខក្រៅ ប្រពៃណីគឺកាន់តែពិបាកទាយទុក។ ក្នុងប្រទេស រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីរដ្ឋា ភិបាលបានជំរុញខ្លាំងការរៀបចំក្បាលម៉ាស៊ីនដឹកនាំ តាមសេចក្តីសម្រេចចិត្តលេខ ១៨ របស់មជ្ឈិម; ដាក់ពង្រាយដោយព្រមៗគ្នានូវដំណោះស្រាយនានាដើម្បីលើកកម្ពស់ កំណើនសេដ្ឋកិច្ចពី ៨% ឡើងទៅ ហើយឆ្លើយតបទៅនឹងគោលនយោបាយពន្ធថ្មីរបស់ សហរដ្ឋអាមេរិក; អនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវសេចក្ដីសម្រេចចិត្តរបស់ការិយាល័យ នយោបាយ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងខែឧសភា ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ចត្រូវ បានធានា និងមានអតិរេកខ្ពស់; ឱនភាព និងបំណុលសាធារណៈត្រូវបានគ្រប់គ្រង យ៉ាងល្អ។ រដ្ឋាភិបាលបានចេញផ្សាយសារទូរលេខដោយទាន់ពេលវេលាអំពីដំណោះ ស្រាយធានាការផ្គត់ផ្គង់អគ្គិសនីក្នុងអំឡុងខែកំពូលក្នុងឆ្នាំនេះ និងរយៈពេលខាងមុខ។ តាមនោះ ប្ដេជ្ញាមិនទុកឲ្យខ្វះខាតថាមពលអគ្គិសនីក្នុងកាលៈទេសៈណាមួយឡើយ។ លោកនាយករដ្ឋមន្ត្រីក៏បានជម្រាបដែរថា អង្គការអន្តរជាតិ បណ្តាប្រទេស និងដៃគូ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម៕