ភូមិខ្មុកម្រ័ក្សណ៍ហាថៃ (Ha Thai) 21/12/2019 មុខរបរសិប្បកម្មប្រពៃណីខ្មុកម្រ័ក្សណ៍លើប្រដាប់ប្រើប្រាស់ នៅភូមិហាថៃ (Ha Thai) ស្រុកធឿនទិន (Thuong Tin) ក្រុងហាណូយ មានតាំងពីរសតវត្សរ៍ទី១៧។ មកដល់អំឡុងឆ្នាំ១៩៣០ វិចិត្រករវៀតណាមដំបូង ដែលបានសិក្សានៅសកលវិទ្យាល័យវិចិត្រសិល្បៈឥណ្ឌូចិន (បច្ចុប្បន្នជាសកលវិទ្យាល័យវិចិត្រសិល្បៈវៀតណាម) សិក្សាស្រាវជ្រាវរកឃើញបច្ចេកទេសលាបខ្មុកម្រ័ក្សណ៍ ភ្លាមៗនោះ បានសិប្បករក្នុងភូមិអនុវត្តធ្វើ នៅលើផលិតផលរបស់ខ្លួនបង្កើតបានស្អាតប្រណីតជាង។ ខ្មុកម្រ័ក្សណ៍ហាថៃ (Ha Thai) ជាផលិតផលគំរូមួយ នៃកម្មវិធី OCOP នៅលើភូមិសាស្រ្តទីក្រុងហាណូយ។ មកដល់សព្វថ្ងៃ ភូមិរបរមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ដោយសារតម្រូវការប្រើប្រាស់នូវផលិតផលប្រណីត នៃទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ សម្ពន្ធសមាគមខ្មុកម្រ័ក្សណ៍ហាថៃ (Ha Thai) ក៏បានបង្កើតឡើងដោយមានសមាជិកចូលរួមចំនួន១២៥នាក់។ គិតទូទាំងភូមិរបរហាថៃ (Ha Thai) មានគ្រួសារចំនួន៨០០ ក្នុងនោះមាន៩០% ជាគ្រួសារប្រកបមុខរបរខ្មុកម្រ័ក្សណ៍ជាមួយនឹងកម្មករចំនួន១.៦០០នាក់ និង កម្មកររណបរាប់ពាន់នាក់ នៅតាមភូមិជិតខាង។ រៀងរាល់ឆ្នាំ ភូមិហាថៃ (Ha Thai) ផលិតបានផលិតផលរាប់លានគ្រឿង យោងតាមតម្រូវការនៃអតិថិជន។ ខ្មុកម្រ័ក្សណ៍ហាថៃ (Ha Thai) អះអាងបាននូវពាណិជ្ជសញ្ញា មិនត្រឹមពឹងលើទំនុកចិត្ត គុណភាពរលើបរលោង ម៉ដ្ឋខៃ ស្អាត និងរឹងមាំ នៅទាំងដក់ជាប់ដាមដានថ្វីដៃដ៏ប៉ិនប្រសប់ ភាពច្នៃប្រឌិតនៃជាងដ៏ពូកែៗ។ ដំណាក់កាលបិទប្រាក់ ទាមទារជាងមានបទពិសោធន៍និងប៉ិនប្រសប់។ រូបថត៖ ផឿងឡិញ ដំណាក់កាលបិទសំពត់ទ្រនាប់ ទុកសម្រាប់លាបខ្មុកម្រ័ក្សណ៍ពីលើ។ រូបថត៖ ផឿងឡិញ ដំណាក់កាលបិទប្រាក់ពីលើផលិតផល ត្រូវបានធ្វើផ្ចិតផ្ចង់ នៅក្នុងបន្ទប់ជិតខ្យល់។ រូបថត៖ ផឿងឡិញ ជាងខ្មុកម្រ័ក្សណ៍ហាថៃ (Ha Thai) អនុវត្តដំណាក់កាលខាត់វាយឱ្យរលើបស្រទាប់ខ្មុកម្រ័ក្សណ៍ នៅពីលើផលិតផល។ រូបថត៖ ផឿងឡិញ បន្ទាប់ពីផលិតផលបានបិទប្រាក់ នឹងបានយកទៅពិនិត្យនិងកែសម្រួលសាឡើងវិញយ៉ាងហ្មត់ចត់។ រូបថត៖ ផឿងឡិញ ភូមិហាថៃ (Ha Thai) សព្វថ្ងៃនៅល្បីឈ្មោះជាមួយនឹងផលិតផលរូបសណាកខ្មុកម្រក្សណ៍ ដោយមានខ្នាតទំហំធំៗ។ រូបថត៖ ផឿងឡិញ សព្វថ្ងៃ នៅភូមិហាថៃ (Ha Thai) មានហាងធំៗតាំងឧទ្ទេសនាមផលិតផលដល់អតិថិជន។ រូបថត៖ ផឿងឡិញ ពឹងលើដំណើរការសិក្សាស្រាវជ្រាវនៃវិចិត្រករ តុងពណ៌នៃខ្មុកម្រ័ក្សណ៍ភូមិហាថៃ (Ha Thai) មួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរបែបជាង។ ពណ៌នៃខ្មុកម្រ័ក្សណ៍ឆើរឆាយ លេចអណ្តែត ស្រទាប់ជាន់ៗ។ ផលិតផលខ្មុកម្រក្សណ៍ មានរូបរាងស្រទន់សាមញ្ញ គំនូសពោរពេញដោយលក្ខណៈជនជាតិដូចជា៖ កំពង់ទឹកដើមជ្រៃ ទូកចម្លងស្លឹកដើមពក ឈូងសមុទ្រហាឡុង (Ha Long) វត្តសសរមួយជាដើម។ល។ បានអតិថិជនបរទេសពេញនិយម។ ពិសេស អ្នកហាថៃ (Ha Thai) មានទេពកោសល្យមួយ នោះគឺចេះប្រើប្រាស់របៀបចម្លាក់លើខ្មុកម្រក្សណ៍ បង្កើតចេញគំនូសស្រទន់ បត់បែន និងរស់រវើក។ បច្ចេកវិទ្យាខ្មុកម្រ័ក្សណ៍ មានគោលការណ៍រួម ប៉ុន្តែខុសប្លែកនឹងខ្មុកម្រ័ក្សណ៍ហាថៃ (Ha Thai) នោះគឺបទពិសោធន៍ បច្ចេកទេស នៃបុគ្គលម្នាក់ៗ គ្រួសារនីមួយៗ ក៏ដូចជាវាបានអនុវត្តបច្ចេកទេសនេះ នៅលើផលិតផលប្រពៃណីរបស់វៀតណាម។ ក្រៅពីការស្នងបន្តបទពិសោធន៍ប្រពៃណីដូនតា ដែលបន្សល់ទុកមក សិប្បករភូមិខ្មុកម្រក្សណ៍ហាថៃ (Ha Thai) មួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន រកបានពណ៌ថ្មី ពន្លឺពណ៌ផ្សេងៗគ្នាជាច្រើន លើកកម្ពស់តម្លៃជូនផលិតផលរបស់ខ្លួន៕ ផលិតផលខ្មុកម្រ័ក្សណ៍ហាថៃ (Ha Thai) ៖ អត្ថបទនិងរូបថត៖ ផឿងឡិញ Bài và ảnh: Phương Linh

មុខរបរសិប្បកម្មប្រពៃណីខ្មុកម្រ័ក្សណ៍លើប្រដាប់ប្រើប្រាស់ នៅភូមិហាថៃ (Ha Thai) ស្រុកធឿនទិន (Thuong Tin) ក្រុងហាណូយ មានតាំងពីរសតវត្សរ៍ទី១៧។ មកដល់អំឡុងឆ្នាំ១៩៣០ វិចិត្រករវៀតណាមដំបូង ដែលបានសិក្សានៅសកលវិទ្យាល័យវិចិត្រសិល្បៈឥណ្ឌូចិន (បច្ចុប្បន្នជាសកលវិទ្យាល័យវិចិត្រសិល្បៈវៀតណាម) សិក្សាស្រាវជ្រាវរកឃើញបច្ចេកទេសលាបខ្មុកម្រ័ក្សណ៍ ភ្លាមៗនោះ បានសិប្បករក្នុងភូមិអនុវត្តធ្វើ នៅលើផលិតផលរបស់ខ្លួនបង្កើតបានស្អាតប្រណីតជាង។ ខ្មុកម្រ័ក្សណ៍ហាថៃ (Ha Thai) ជាផលិតផលគំរូមួយ នៃកម្មវិធី OCOP នៅលើភូមិសាស្រ្តទីក្រុងហាណូយ។ មកដល់សព្វថ្ងៃ ភូមិរបរមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ដោយសារតម្រូវការប្រើប្រាស់នូវផលិតផលប្រណីត នៃទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ សម្ពន្ធសមាគមខ្មុកម្រ័ក្សណ៍ហាថៃ (Ha Thai) ក៏បានបង្កើតឡើងដោយមានសមាជិកចូលរួមចំនួន១២៥នាក់។ គិតទូទាំងភូមិរបរហាថៃ (Ha Thai) មានគ្រួសារចំនួន៨០០ ក្នុងនោះមាន៩០% ជាគ្រួសារប្រកបមុខរបរខ្មុកម្រ័ក្សណ៍ជាមួយនឹងកម្មករចំនួន១.៦០០នាក់ និង កម្មកររណបរាប់ពាន់នាក់ នៅតាមភូមិជិតខាង។ រៀងរាល់ឆ្នាំ ភូមិហាថៃ (Ha Thai) ផលិតបានផលិតផលរាប់លានគ្រឿង យោងតាមតម្រូវការនៃអតិថិជន។ ខ្មុកម្រ័ក្សណ៍ហាថៃ (Ha Thai) អះអាងបាននូវពាណិជ្ជសញ្ញា មិនត្រឹមពឹងលើទំនុកចិត្ត គុណភាពរលើបរលោង ម៉ដ្ឋខៃ ស្អាត និងរឹងមាំ នៅទាំងដក់ជាប់ដាមដានថ្វីដៃដ៏ប៉ិនប្រសប់ ភាពច្នៃប្រឌិតនៃជាងដ៏ពូកែៗ។ ដំណាក់កាលបិទប្រាក់ ទាមទារជាងមានបទពិសោធន៍និងប៉ិនប្រសប់។ រូបថត៖ ផឿងឡិញ ដំណាក់កាលបិទសំពត់ទ្រនាប់ ទុកសម្រាប់លាបខ្មុកម្រ័ក្សណ៍ពីលើ។ រូបថត៖ ផឿងឡិញ ដំណាក់កាលបិទប្រាក់ពីលើផលិតផល ត្រូវបានធ្វើផ្ចិតផ្ចង់ នៅក្នុងបន្ទប់ជិតខ្យល់។ រូបថត៖ ផឿងឡិញ ជាងខ្មុកម្រ័ក្សណ៍ហាថៃ (Ha Thai) អនុវត្តដំណាក់កាលខាត់វាយឱ្យរលើបស្រទាប់ខ្មុកម្រ័ក្សណ៍ នៅពីលើផលិតផល។ រូបថត៖ ផឿងឡិញ បន្ទាប់ពីផលិតផលបានបិទប្រាក់ នឹងបានយកទៅពិនិត្យនិងកែសម្រួលសាឡើងវិញយ៉ាងហ្មត់ចត់។ រូបថត៖ ផឿងឡិញ ភូមិហាថៃ (Ha Thai) សព្វថ្ងៃនៅល្បីឈ្មោះជាមួយនឹងផលិតផលរូបសណាកខ្មុកម្រក្សណ៍ ដោយមានខ្នាតទំហំធំៗ។ រូបថត៖ ផឿងឡិញ សព្វថ្ងៃ នៅភូមិហាថៃ (Ha Thai) មានហាងធំៗតាំងឧទ្ទេសនាមផលិតផលដល់អតិថិជន។ រូបថត៖ ផឿងឡិញ ពឹងលើដំណើរការសិក្សាស្រាវជ្រាវនៃវិចិត្រករ តុងពណ៌នៃខ្មុកម្រ័ក្សណ៍ភូមិហាថៃ (Ha Thai) មួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរបែបជាង។ ពណ៌នៃខ្មុកម្រ័ក្សណ៍ឆើរឆាយ លេចអណ្តែត ស្រទាប់ជាន់ៗ។ ផលិតផលខ្មុកម្រក្សណ៍ មានរូបរាងស្រទន់សាមញ្ញ គំនូសពោរពេញដោយលក្ខណៈជនជាតិដូចជា៖ កំពង់ទឹកដើមជ្រៃ ទូកចម្លងស្លឹកដើមពក ឈូងសមុទ្រហាឡុង (Ha Long) វត្តសសរមួយជាដើម។ល។ បានអតិថិជនបរទេសពេញនិយម។ ពិសេស អ្នកហាថៃ (Ha Thai) មានទេពកោសល្យមួយ នោះគឺចេះប្រើប្រាស់របៀបចម្លាក់លើខ្មុកម្រក្សណ៍ បង្កើតចេញគំនូសស្រទន់ បត់បែន និងរស់រវើក។ បច្ចេកវិទ្យាខ្មុកម្រ័ក្សណ៍ មានគោលការណ៍រួម ប៉ុន្តែខុសប្លែកនឹងខ្មុកម្រ័ក្សណ៍ហាថៃ (Ha Thai) នោះគឺបទពិសោធន៍ បច្ចេកទេស នៃបុគ្គលម្នាក់ៗ គ្រួសារនីមួយៗ ក៏ដូចជាវាបានអនុវត្តបច្ចេកទេសនេះ នៅលើផលិតផលប្រពៃណីរបស់វៀតណាម។ ក្រៅពីការស្នងបន្តបទពិសោធន៍ប្រពៃណីដូនតា ដែលបន្សល់ទុកមក សិប្បករភូមិខ្មុកម្រក្សណ៍ហាថៃ (Ha Thai) មួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន រកបានពណ៌ថ្មី ពន្លឺពណ៌ផ្សេងៗគ្នាជាច្រើន លើកកម្ពស់តម្លៃជូនផលិតផលរបស់ខ្លួន៕ ផលិតផលខ្មុកម្រ័ក្សណ៍ហាថៃ (Ha Thai) ៖ អត្ថបទនិងរូបថត៖ ផឿងឡិញ
អត្ថបទផ្សេងទៀត សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង08/11/2021គ្មានអាយុកាលជាងរាប់រយឆ្នាំដូចជា៖ ភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តំណាលនោះ ភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) (ភូមិយ៉ាងកាវ - Giang Cao ឃុំបាតត្រាង - Bat Trang ស្រុកយ៉ាឡឹម - Gia Lam ក្រុងហាណូយ) បែរជាមានកម្លាំងលូតលាស់នៃភូមិរបរមួយដែលមានអាយុ៦០ឆ្នាំ ទើបបានទទួលស្គាល់ជាភូមិរបរប្រពៃណីហាណូយ។ ថាមពល ច្នៃប្រតិដ្ឋ និងកម្លាំងលូតលាស់នៃភូមិរបរអាយុកាលក្មេង ជួយឱ្យភូមិរបរយ៉ាងកាវ (Giang Cao) មួយថ្ងៃកាន់តែ អះអាងបានទីជំហរនៅលើទីផ្សារក្នុងស្រុកនិងបរទេស។ ភូមិសិប្បកម្មផលិតស្បែកជើងស្បែក ភូអៀន (Phu Yen) ជំនះការលំបាកក្នុងការនាំចេញ25/10/2021ធ្វើឱ្យភូមិសិប្បកម្មឬស្សីដែលមានអាយុកាលជាង ១០០ ឆ្នាំរស់ឡើងវិញ08/08/2021មួកស្លឹកវិញថិញ (Vinh Thinh) - ភូមិរបរប្រពៃណីមានអាយុកាលរយឆ្នាំ26/04/2021របរសិតដែកស្មិតនៅមីដុង (My Dong)14/03/2021សំពត់សូត្រ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao)07/03/2021រូបសំណាកគល់ឫស្សីដ៏អស្ចារ្យនាទីប្រជុំជនហូយអាន25/12/2020 អត្ថបទផ្សេងទៀត