• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ពិធីបុណ្យសែនត្រីបាឡែននៅសមុទ្រវុងតាវ (Vung Tau)

ពិធីបុណ្យ​​សែន​ត្រីបាឡែន​ បាន​រៀបចំធ្វើ​នៅ​វិហារ​ថាំង​តាម (Thang Tam) ចំណុះ​ខេត្ត​បារៀវុង​តាវ​ (Ba Ria Vung Tau) ជា​ឱកាសមួយ​​សម្រាប់​អ្នក​នេសាទ អំណរ​​អរគុណ​សមុទ្រ​ បួងសួង​​សូម​សុខសាន្ត​ ពេល​ចេញទៅ​នេសាទ​​ត្រី​បង្គា​​ ជីវភាព​​រស់នៅ​​​សុខដុម​រមនា​។​

ពិធី​បុណ្យ​​សែន​ត្រី​បាឡែន ​នៅ​វិហារ​ថាំងតាម (Thang Tam) នា​ឆ្នាំ​២០២២ បាន​ប្រព្រឹត្តទៅ​អំឡុងពេល​៣ថ្ងៃ​ ចាប់ពីថ្ងៃទី​១១- ១៣ ខែកញ្ញា (ត្រូវ​​នឹងថ្ងៃ​១៦ - ១៧ - ១៨ ខែ​៨ ចន្ទគតិ)​ រួមមាន​ពី​រផ្នែក​៖ ផ្នែកពិធីកិច្ច​និង​ផ្នែកលេង​​ល្បែង​ប្រជាប្រិយ​។ ពិធី​ដង្ហែ​​ត្រីបាឡែន​ប្រព្រឹត្តទៅ​នៅ​អគារប្រពៃណី​បដិវត្ត​ន៍​ (លេខ​១ ផ្លូវ​បាគូ - Ba Cu) ទៅ​កាន់​វិហារ​​ថាំងតាម (Thang Tam) (ផ្លូវ​ហ្វាង ហ្វ័រ​ថាម - Hoang Hoa Tham សង្កាត់​ថាំងតាម -Thang Tam​) រំលឹក​​វិញ្ញណក្ខន្ធ​​វីរជន​ យុទ្ធជនពលី ពិធីយាង​រាជសារ​​ សែនបូជា​​ត្រីបាឡែន​នៅសមុទ្រ​​ណាម​ហាយ​ (សមុទ្រខាងត្បូង)​ ។ល។ ផ្នែកលេង​​ល្បែង​ប្រជាប្រិយ​ ប្រកបទៅដោយ​ភាព​សប្បាយ​រីករាយ​ ដើម្បី​សុខភាព​​ និង​បង្ហាញ​ពី​សកម្មភាព​​អ្នក​នេសាទដូចជា​៖ ស្ទូច​ត្រី ទាញ​ព្រ័ត្រ​ រុញ​ឈើ តម្បាញ​សំណាញ់​ ។ល។ សកម្មភាពពិធីកិច្ច​នឹង​​បាន​រៀបចំ ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ខាងមុខ វិហារ​ហន​បា (Hon Ba)​ និង​តំបន់​​​កេរដំណែល​ប្រវត្តិសាស្រ្ត​វិហារ​ថាំងតាម (Thang Tam)។ ចំណែក​ផ្នែក​លេង​ល្បែងប្រជាប្រិយ​នឹង​បាន​រៀប​ចំលេង ​នៅ​ឆ្នេរសមុទ្រ​ខ្សែ​កាប់​កន្រ្តកវុងតាវ​ (Vung Tau) និង​មណ្ឌល​បង្គោលទង់​ឆ្នេរ​សមុទ្រ​ខាង​ក្រោយ​។​

នាវា​ប្រព្រឹត្តពិធីកិច្ច​ សំចត់​​នៅ​ក្រៅសមុទ្រ​។​
សកម្មភាព​ពិធី​បុណ្យ​សែន​ត្រី​បាឡែន ​នៅសមុទ្រ​​វុង​តាវ​ (Vung Tau) បាន​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ​ ជា​ឱកាស​មួយ​សម្រាប់​ផ្សព្វផ្សាយ​រូបភាព​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ ទៅ​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុកនិង​អន្តរជាតិ​ អភិវឌ្ឍន៍​ពិធីបុណ្យ​​​ក្លាយ​ជា​ផលិតផល​​ទេសចរណ៍​​របស់​ស្រុក​។​
ពិធី​បុណ្យ​សែន​ត្រីបាឡែន​ ជា​ឱកាស​មួយ​សម្រាប់​អ្នក​នេសា​ទ​បួង​សួង​សូម​ក្តី​សុខ​ ពេល​ធ្វើ​ដំណើរ​ចេញទៅ​​​សមុទ្រ​នេសាទត្រី សូម​​​មាន​អំណោយ​ផល​ ជីវភាពរស់នៅ​​សុខដុមរមនា​។
ចាស់ព្រឹទ្ធាចារ្យ​នាំមុខ​ដង្ហែ​ទៅ​កាន់​វិហារ​បូជា​ត្រី​បាឡែន។
តែង​ខ្លួន​ក្នុងពិធី​យាង​រាជសារ​ សែន​ត្រី​បាឡែន​នៅសមុទ្រ​​​ណាម​ហាយ​ (សមុទ្រ​ខាង​ត្បូង​)​ នៅ​​វិហារ​ថាំង​តាម (Thang Tam)​។​

បន្ទាប់ពី​ពិធីបើក​ឆាក គណៈ​កម្មការ​រៀប​ចំពិធី​បុណ្យ​វាយ​ស្គរ​៣បទ និង​វាយ​គង​​៣បទ​ ធ្វើ​ជា​សញ្ញា​សម្រាប់​​ក្រុមម៉ុង​សាយ​ ប្រព្រឹត្តពិធីកិច្ច​ បើក​ដង្ហែ​មេទ័ព​គង្គា ដោយ​គ្រែស្នែង យាង​​​ត្រីបាឡែន​​ទៅកាន់​វិហារ​ថាំងតាម (Thang Tam)​។ ពិធី​ដង្ហែ​​មាន​រូបត្រី​បាឡែន​​ធ្វើ​អំពីក្រដាស ក្រុមអ្នក​ចូលរួម​​ដង្ហែ​ត្រីបាឡែន​ រួមមាន​អ្នក​ចូលតួ​ជា​មន្រ្តី ពាក់សម្លៀកបំពាក់​ប្រពៃណី​វៀតណាម​ ធ្វើដំណើរ​អមតាម​ក្រោយ​ មាន​ទាំង​ទាហាន​ និង​អ្នកនេសាទទៀតផង​​។ ក្រៅពីនោះ នៅមាន​សិល្បករ​ សិល្បការិនី​ សម្តែង​តួ​ជា​លោក​តាសំណាង​ លោក​តាលាភ និង​លោក​តា​អាយុ​​ ។ល។ ធ្វើ​ដំណើរ​បណ្តើរ​កាច់​រាង​បណ្តើរ តាម​ទំនុក​គង​ ​ បង្កើត​បាន​បរិយាកាស​រីករាយ​អូរអរអធិក​អធម៌។

តំណាង​គណៈ​កម្មការ​ប្រជាជន​​ទីក្រុង​វុត​តាវ​ (Vung Tau) រៀប​រាប់ថា៖ ពិធី​បុណ្យ​សែន​​ត្រីបាឡែន​នៅ​វិហារ​ថាំង​តាម​ (Thang Tam) សមុទ្រ​​វុង​តាវ​ (Vung Tau) ជា​លក្ខណៈ​​សកម្មភាព​វប្បធម៌​ប្រជាប្រិយ​ប្រពៃណី​ នៃ​​ប្រជាជន​ទីក្រុង​​សមុទ្រ​ វា​មិន​ត្រឹម​តែ​​មាន​​អត្ថន័យ​បួងសួងសូម​​ធាតុអាកាស​អំណោយ​ផល ​​សូម​សុខ​​ពេល​ចេញទៅ​សមុទ្រ​​នេសាទ​ត្រី​ ជីវភាពរស់នៅ​​សុខដុមរមនា​ និង​សុភមង្គល​ជានិច្ចកាល ថែងទាំង​ជា​​ឱកាសមួយ ​សម្រាប់​អ្នក​នេសាទ​​និង​ភ្ញៀវទេសចរ​​គ្រប់​ចតុទិស​ បង្ហាញពីទឹ​ក​​ចិត្ត​ ផឹក​​ទឹក​​នឹក​ប្រភព។ ពិធី​បុណ្យ​សែន​ត្រីបាឡែន​ ជា​​និមិត្ត​រូប​វប្បធម៌​ប្រជាប្រិយ​ ជា​កេរ​ដំណែល​​វប្បធម៌ជនជាតិ​មួយ​ ត្រូវ​បាន​​អភិរក្ស​ ថែ​រក្សា​ និង​រីក​ចម្រើន​​​ថែមទៀត​។ សកម្មភាព​​ពិធីបុណ្យ​​សែន​ត្រីបាឡែន​ នៅ​វិហារ​ថាំង​តាម (Thang Tam) សមុទ្រ​វុង​តាវ​ (Vung Tau) ​បាន​រៀប​ចំ​​ជា​រៀងរាល់ឆ្នាំ​ ដើម្បី​ផ្សព្វ​ផ្សាយ​រូបភាព​ទីក្រុង​​ទេសចរ​ណ៍​ស្អាត​​អាស៊ាន​ ទៅ​ដល់​​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​និង​អន្តរជាតិ​ អភិវឌ្ឍន៍​​​ពិធីបុណ្យ​​ឱ្យ​ក្លាយ​ជា​​ផលិត​ផល​ទេសចរណ៍​​ប្រចាំស្រុក​។

ប្រជាជន​ខេត្ត​បារៀវុង​តាវ​ (Ba Ria Vung Tau) ចូល​រួម​ពិធីបុណ្យ​។​
អ្នក​នេសាទ​រាប់​ពាន់នាក់​ និង​នាវា​ចូលរួម​ពិធីបុណ្យ​។
នាវា​ជាច្រើន​របស់​អ្នក​នេសាទ​ជុំគ្នា​ ដើម្បី​ដង្ហែ​ត្រី​បាឡែន​។​.
តែង​ខ្លួន​ជាមច្ឆាសមុទ្រ​នា​ពិធី​បុណ្យ​។​

តាម​ចាស់ព្រឹទ្ធាចារ្យ​ វិហារ​ថាំងតាម (Thang Tam) បាន​កសាង​នៅ​ឆ្នាំ​រោង​ (១៨២០) នា​សម័យរាជ​ការ​ង្វៀន​ បូជា​វីរជន​៣រូប​ ដែល​កាប់​ឆ្ការ​​កសាង​តំបន់​ដី​វុង​តាវ (Vung Tau)​​។ ក្រោយ​មក​ រហូតមកដល់​សតវត្ស៍​ទី​១៩ ប្រជាជន​មូលដ្ឋាន​កសាង​បន្ថែម​វិហារ​ងូហាញ (Ngu Hanh) និង​ទីសក្ការបូជា​ណាម​ហាយ​ (សមុទ្រខាងត្បូង​) ក្លាយ​ជា​តំបន់​កេរដំណែល​វិហារ​ថាំង​តាម (Thang Tam) ​ដូចសព្វថ្ងៃ។ បច្ចុប្បន្ន ឱ្យ​តែ​ដល់​ថ្ងៃទី​១៦ -​១៧ - ​ទី​១៨ ខែ៨ ចន្ទគតិ​​ជារៀង​រាល់​ឆ្នាំ​ តែង​​ប្រព្រឹត្តិទៅ​ពិធី​បុណ្យ​សែន​ត្រីបាឡែន​នៅ​​វិហារ​ថាំង​តាម​ (Thang Tam) សមុទ្រ​​វុង​តាវ​ (Vung Tau) ​អ្នក​ស្រុក​​និង​ភ្ញៀវទេសចរ​គ្រប់​​ចតុទិស​​រាប់ពាន់នាក់​ អញ្ជើញ​​​មកជុំគ្នា​នៅទីនេះ ដើម្បី​​អុជធូប​ បួងសួង​​សូម​សុខ រំលឹក​គុណ​វីរជន ​និង​ត្រី​បាឡែន​​ណាម​ហាយ​ (សមុទ្រ​ខាងត្បូង​)​។ ពិធីបុណ្យ​​សែន​ត្រី​បាឡែន​​នៅ​វិហារ​ថាំង​តាម (Thang Tam) ជា​ពិធី​​បុណ្យ​​ប្រពៃណី​​​នៃ​អ្នក​នេសាទ​នៅ​សមុទ្រ​វុង​តាវ​ (Vung Tau) កំពុង​បាន​​គណៈ​កម្មការ​ប្រជាជន​​ខេត្ត​បារៀវុង​តាវ​ (Ba Ria Vung Tau) ស្នើដាក់​ចូល​ជា​កេរដំណែល​វប្បធម៌​អរូបី​ជាតិ៕​

អនុវត្ត៖ គីមផឿង/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង

រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម រួមចំណែកក្នុងការផ្សព្វផ្សាយ ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម

រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម រួមចំណែកក្នុងការផ្សព្វផ្សាយ ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម

 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ប្រកបដោយវិជ្ជាជីវៈ ភាពត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់។ ការគូសបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រីបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ្វិញ វ៉ាន់ថាវ (Huynh Van Thao) ប្រធានការិយាល័យតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំកម្ពុជា ក្នុងអាណត្តិចាស់ ដែលបានបញ្ចប់បេសកកម្មការងារ និងចូលជួបជម្រាបលា ព្រមទាំងបានទទួលស្វាគមន៍លោក ដូ ហ៊ុយ ប៊ិញ (Do Huy Binh) ដែលត្រូវបានតែងតាំងជាប្រធានការិយាល័យតំណាង ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំកម្ពុជា សម្រាប់អាណត្តិថ្មី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន។

Top