កាលពីយប់ថ្ងៃទី ១៩ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមកដល់ទីក្រុងប៉េកាំង ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅប្រទេសចិន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ក្នុងពិធីស្វាគមន៍នៅអាកាសយានដ្ឋានប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ រូបថត៖ Sputnik/Vladimir Smirnov/Pool via REUTERS
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបញ្ជាក់ថា
ទីក្រុងប៉េកាំងស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំរុស្ស៊ី ដោយបញ្ជាក់ថា
ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋ ស៊ី ជីនពីង និងលោកប្រធានាធិបតី
វ្ល៉ាឌីមៀ ពូទីន ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន
និងរុស្ស៊ី ក្នុងយុគសម័យថ្មីបានអភិវឌ្ឍយ៉ាងទូលំទូលាយ
ដោយកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ កំពុងត្រូវបានពង្រីកឥតឈប់ឈរ។
«ឆ្នាំនេះគឺជាខួបលើកទី
៣០ ទិវាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រចិន-រុស្ស៊ី ខួបលើកទី២៥
នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព
និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងរុស្ស៊ី ក៏ដូចជាការចាប់ផ្តើមនៃ «ឆ្នាំអប់រំចិន-រុស្ស៊ី»។
ភាគីទាំងពីរនឹងឆ្លៀតឱកាសនេះ ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបន្ថែមទៀតដល់កម្រិតកាន់តែស៊ីជម្រៅ
និងឡើងដល់កម្ពស់ថ្មី ដែលរួមចំណែកដល់ស្ថិរភាព
និងថាមពលវិជ្ជមានកាន់តែច្រើនសម្រាប់ពិភពលោក»។
យោងតាមវិមានក្រឹមឡាំង
ក្នុងរយៈពេលពីរថ្ងៃនៃដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង លោកប្រធានាធិបតី
វ្ល៉ាឌីមៀ ពូទីន បានជួបប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី
និងបញ្ហាសកល។
បន្ទាប់ពីកិច្ចសន្ទនា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន
និងលោកប្រធានរដ្ឋ ស៊ី ជីនពីង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ
ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕
តាម vovworld.vn/km-KH