• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

"វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការក្នុងពេលឆាប់ៗនេះ”

នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូត Rick Switzer អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២០ ខែឧសភា នៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូត Rick Switzer អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ (រូបថត៖ Lai Hoa/VOV)

ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសម្តែងបំណងថា វៀតណាមនិងសហរដ្ឋអាមេរិក នឹងបន្តសហការយ៉ាងជិតស្និទ្ធ ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឲ្យរីកចម្រើនកាន់តែខ្លាំងក្លា ស៊ីជម្រៅ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពសម្រាប់តំបន់ និងពិភពលោក។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលស្វាគមន៍ និងត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់សហគ្រាសអាមេរិក ដើម្បីបន្តពង្រីកការវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅក្នុងប្រទេសវៀតណាមនិងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍របស់វៀតណាម។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Switzer បានបញ្ជាក់ថា ស្ថាប័នតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងលោកផ្ទាល់ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័ននិងរដ្ឋាភិបាលវៀតណាម ខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាព ដើម្បីឈានដល់កិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ តាមនោះរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគីនាពេលអនាគត៕

តាម​ vovworld.vn/km-KH

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

ថ្លែងនៅក្នុងសម័យប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា ស្តីពីភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ និងអាណត្តិ២០២៦-២០៣១ នៅព្រឹកថ្ងៃទី២០ ខែឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះស្មារតីសកម្ម និងការទទួលខុសត្រូវរបស់គណៈកម្មាធិការក្នុងរយៈពេលកន្លងទៅ។

Top