យោងតាមរបាយការណ៍សន្ទស្សន៍នៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកលឆ្នាំ ២០២៦ ដោយ StartupBlink ជាអង្គការដ៏មានកិទ្យានុភាពក្នុងការវាយតម្លៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មទូទាំងពិភពលោក បានឲ្យដឹងថា ទីក្រុងហូជីមិញបានកើន ១២ កាំបើប្រៀបធៀបនឹងឆ្នាំ ២០២៥ ដោយឈានដល់ចំណាត់ថ្នាក់លេខ ៩៨ ។
អគារមជ្ឈមណ្ឌលចាប់ផ្តើមអាជីពនវានុវត្តន៍ ទីក្រុងហូជីមិញ។ រូបថត៖ Thu Hoai/VNA
នេះជាលើកដំបូងដែលទីក្រុងបានស្ថិតក្នុងបញ្ជីកំពូលទាំង ១០០
នៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកល។
ព័ត៌មាននេះត្រូវបានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហូជីមិញ
ប្រកាសនារសៀលថ្ងៃទី ១៩ ខែឧសភា។
នៅអាស៊ីអាគ្នេយ៍ ទីក្រុងហូជីមិញ ជាប់ចំណាត់ថ្នាក់លេខ ៥
ទាក់ទងនឹងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ និងចំណាត់ថ្នាក់លេខ ២
ទាក់ទងនឹងភាពចាស់ទុំនៃប្រព័ន្ធអេកូឡូស៊ី។ Fintech គឺជាវិស័យខ្លាំងបំផុតរបស់ទីក្រុង
ដោយជាប់ចំណាត់ថ្នាក់លេខ ៣ នៅអាស៊ីអាគ្នេយ៍ និងលេខ ៦០ នៅទូទាំងពិភពលោក។ Blockchain
ជាប់ចំណាត់ថ្នាក់លេខ ៥ នៅអាស៊ីអាគ្នេយ៍ និងលេខ ៧០ នៅទូទាំងពិភពលោក។
លើសពីនេះ ទីក្រុងនេះជាប់ចំណាត់ថ្នាក់លេខ ៧ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
សម្រាប់ភាពរស់រវើកនៃសហគមន៍ចាប់ផ្តើមអាជីវកម្ម (Startup Community Activity)។
យោងតាម StartupBlink ទីក្រុងហូជីមិញគឺជាទីក្រុងឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ទាក់ទងនឹងភាពចាស់ទុំនៃប្រព័ន្ធអេកូឡូស៊ី
ហើយជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មដ៏ស្វាហាប់បំផុតមួយនៅក្នុងតំបន់៕
តារាងរៀបចំណាត់ថ្នាក់របស់
StartupBlink គឺជាសន្ទស្សន៍អន្តរជាតិដ៏មានកិត្យានុភាពមួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនវានុវត្តន៍
ដោយវាយតម្លៃទីក្រុងជាង ១.៥០០ និងប្រទេសចំនួន ១០០
នៅទូទាំងពិភពលោកដោយផ្អែកលើក្រុមលក្ខណៈវិនិច្ឆ័យទាក់ទងនឹងទំហំប្រតិបត្តិការ
គុណភាពប្រព័ន្ធអេកូឡូស៊ី និងបរិយាកាសអាជីវកម្មដែលគាំទ្រដល់នវានុវត្តន៍៕
តាម vovworld.vn/km-KH