• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងស៊ុយអែត លើកកំពស់យន្តការសហប្រតិបត្តិការដែលមានស្រាប់

ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយទ្រុង បានបញ្ជាក់ថា វៀតណាមជានិច្ចកាលឱ្យតម្លៃចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយប្រទេសស៊ុយអែត ព្រមទាំងបានសម្ដែងនូវបំណងថា ស៊ុយអែតនឹងបន្តជាដៃគូឈានមុខគេមួយរបស់វៀតណាមនៅអឺរ៉ុប ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍបៃតង។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ឡេ ហយទ្រុង បានទទួលជួបជាមួយលោក Dag Hartelius រដ្ឋលេខាធិការក្រសួងការបរទេសស៊ុយអែត។ (រូបថត៖ MOFA)

កាលពីរសៀលថ្ងៃទី១៩ ខែឧសភា នៅទីស្នាក់ការក្រសួងការបរទេស (រដ្ឋធានីហាណូយ) រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ឡេ ហយទ្រុង បានទទួលជួបជាមួយលោក Dag Hartelius រដ្ឋលេខាធិការក្រសួងការបរទេសស៊ុយអែត ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១៨-១៩ ខែឧសភា និងធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ស៊ុយអែតលើកទី២។

ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយទ្រុង បានបញ្ជាក់ថា វៀតណាមជានិច្ចកាលឱ្យតម្លៃចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយប្រទេសស៊ុយអែត ព្រមទាំងបានសម្ដែងនូវបំណងថា​ ស៊ុយអែតនឹងបន្តជាដៃគូឈានមុខគេមួយរបស់វៀតណាមនៅអឺរ៉ុប ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍបៃតង។ លោករដ្ឋមន្ត្រី ឡេ ហយទ្រុង បានស្នើឱ្យភាគីទាំងពីរបង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ ស្រាវជ្រាវលើការកសាងយន្តការសហប្រតិបត្តិការថ្មីៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ ការស្រាវជ្រាវ វប្បធម៌ និងការអប់រំ។

រីឯខ្លួនវិញ រដ្ឋលេខាធិការក្រសួងការបរទេសស៊ុយអែត លោក Dag Hartelius បានសម្តែងនូវបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ហើយទទួលអ្នកស្រាវជ្រាវ និងនិស្សិតវៀតណាមបន្ថែមទៀតមកសិក្សា និងស្រាវជ្រាវនៅប្រទេសស៊ុយអែត ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនវានុវត្តន៍ បច្ចេកវិទ្យាខ្ពស់ និងសន្តិសុខតាមអ៊ីនធឺណិតផងដែរ៕

តាម​ vovworld.vn/km-KH

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

ថ្លែងនៅក្នុងសម័យប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា ស្តីពីភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ និងអាណត្តិ២០២៦-២០៣១ នៅព្រឹកថ្ងៃទី២០ ខែឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះស្មារតីសកម្ម និងការទទួលខុសត្រូវរបស់គណៈកម្មាធិការក្នុងរយៈពេលកន្លងទៅ។

Top