• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី “ជួបជាមួយអូស្ត្រាលី ឆ្នាំ២០២៦”

កម្មវិធី “ជួបជាមួយអូស្ត្រាលី ឆ្នាំ២០២៦” បានធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា នៅទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះបានទាក់ទាញសហគ្រាសវៀតណាម និងអូស្ត្រាលីជិត ២០០ ចូលរួម។
ព្រឹត្តិការណ៍នេះបានទាក់ទាញសហគ្រាសវៀតណាមនិងអូស្ត្រាលីជិត ២០០ ចូលរួម។ (រូបថត៖ VOV)

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Manh Cuong បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអូស្ត្រាលីបានលើសពី ១៥ ពាន់លានដុល្លារអាមេរិក ហើយកំពុងឆ្ពោះទៅគោលដៅ ២០ ពាន់លានដុល្លារអាមេរិក។ អូស្ត្រាលីកំពុងអនុវត្តន៍យ៉ាងខ្លាំងក្លានូវ យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ២០៤០ដោយបើកឱកាសជាច្រើនក្នុងការពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រជាមួយវៀតណាមក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ នវានុវត្តន៍ និងការផ្លាស់ប្តូរបៃតង។

លោកស្រី Gillian Bird ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសវៀតណាម បានឲ្យដឹងថា បច្ចុប្បន្នអូស្ត្រាលីកំពុងអនុវត្តន៍កម្មវិធីជាច្រើន ដើម្បីគាំទ្រវៀតណាមក្នុងការផ្លាស់ប្តូរថាមពល ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្តទន្លេ Cuu Long ការអភិវឌ្ឍកសិកម្មដែលមានការបំភាយឧស្ម័នទាប និងការពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច។

លោកស្រី Emma McDonald ស្នងការពាណិជ្ជកម្មជាន់ខ្ពស់ នៃទីភ្នាក់ងារពាណិជ្ជកម្ម និងវិនិយោគរបស់រដ្ឋាភិបាលអូស្ត្រាលី (Austrade) បានថ្លែងថា៖

"សហគ្រាសត្រូវតែយល់ឲ្យបានច្បាស់លាស់អំពីទីផ្សារដែលពួកគេចង់ជ្រៀតចូល កំណត់តម្លៃនៃផលិតផលរបស់ខ្លួនឲ្យបានច្បាស់លាស់ ហើយក្ដាប់ជាប់តម្រូវការស្នូលៗផ្នែកច្បាប់ផងដែរ។ ម្ចាស់ការចូលប្រើធនធានដែលមានស្រាប់ របស់ Austrade ឬតភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយក្រុមបុគ្គលិកទទួលបន្ទុកការវិនិយោគរបស់ Austrade នៅទីក្រុងហូជីមិញនិងអូស្ត្រាលី។ ក្នុងពេលជាមួយគ្នានោះ ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធររដ្ឋនានារបស់អូស្ត្រាលី និងសមាគមពាណិជ្ជកម្ម ជាពិសេស សភាពាណិជ្ជកម្មអូស្ត្រាលីនៅវៀតណាម (AusCham) - ជាស្ពានដ៏សំខាន់មួយដែលជួយសហគ្រាសឱ្យទទួលបានគំរូអាជីវកម្មដ៏ជោគជ័យពីមុន"៕

ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ ២០២៦ វិនិយោគិនអូស្ត្រាលីមានគម្រោងថ្មីចំនួន ១៥ នៅទីក្រុងហូជីមិញ ដែលមានដើមទុនសរុបចំនួន ៣៥២ ពាន់ដុល្លារអាមេរិក។ រហូតមកដល់បច្ចុប្បន្ន ប្រទេសអូស្ត្រាលីមានគម្រោងនៅមានសុពលភាពចំនួន ៤៥៣ ដោយមានទុនវិនិយោគសរុបចំនួន ៧៧៣ លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ២០ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៣៧ ដែលកំពុងវិនិយោគនៅទីក្រុងហូជីមិញ។

តាម​ vovworld.vn/km-KH

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

ថ្លែងនៅក្នុងសម័យប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា ស្តីពីភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ និងអាណត្តិ២០២៦-២០៣១ នៅព្រឹកថ្ងៃទី២០ ខែឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះស្មារតីសកម្ម និងការទទួលខុសត្រូវរបស់គណៈកម្មាធិការក្នុងរយៈពេលកន្លងទៅ។

Top