• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

បងប្អូនជនជាតិ ខ្មែរ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅមូលដ្ឋាន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ២០២៦ នៅថ្ងៃទី២ ខែមេសា ថ្នាក់ដឹកនាំនៃ​គណៈកម្មាធិការបក្សខេត្ត វិញឡុង ដឹកនាំដោយសមមិត្ត ត្រឹន វ៉ាន់ឡូវ លេខាគណៈ កម្មាធិការបក្សខេត្តធ្វើជា​ប្រធានបានអញ្ជើញទៅសួរសុខទុក្ខ ជូនពរនិងប្រគេនពរឆ្នាំថ្មីនូវគ្រឹះស្ថានសាសនាទាំងឡាយ និងមាមីងបងប្អូនជនជាតិ ខ្មែរ​ នៅមូលដ្ឋាន ។

ក្រុមការងារបានអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនទេយ្យទានគណៈសង្ឃាភិបាលនៃសមាគមព្រះពុទ្ធសាសនា​ខេត្ត វិញឡុង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សាលាមធ្យមសិក្សាបាលី-ខ្មែរ និងបណ្តាវត្តព្រះពុទ្ធ​សាសនាខ្មែរ នៅសង្កាត់ត្រាវិញ និងង្វៀតហ្វា។
chuc-tet-3.jpg
លេខាគណៈកម្មាធិការបក្សខេត្ត វិញឡុង (ខាងឆ្វេង) អញ្ជើញប្រគេនទេយ្យទានសាលាមធ្យមសិក្សាបាលី-ខ្មែរ នៅសង្កាត់ ត្រាវិញ។

នៅ​ទីតាំង​នីមួយៗ​ដែល​បានអញ្ជើញ​ទស្សនា លោក ត្រឹន វ៉ាន់ឡូវ លេខា​គណៈកម្មាធិការបក្ស​ខេត្តបាន​ប្រគេនពរនិងជូនពរ​អ្នកមុខអ្នកការ ព្រះសង្ឃគ្រប់ព្រះអង្គ និង​មាមីងបងប្អូនជនជាតិ ​ខ្មែរ ​បានសុខសប្បាយ ​សុភមង្គល​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី។ ទន្ទឹម​នោះ​ លោក​ក៏​បាន​កត់សម្គាល់ និង​លើកសរសើរ​​ការ​រួមចំណែកយ៉ាង​វិជ្ជមាន​របស់មាមីង​បងប្អូនជនជាតិ​ ខ្មែរ ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច - សង្គម ថែរក្សា​អត្តសញ្ញាណ​វប្បធម៌​ និង​ពង្រឹងធ្លុងមហាសាមគ្គី​ប្រជា​ជាតិ​ទាំងមូលនៅ​ក្នុង​ខេត្ត។

chuc-tet-1.jpg
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត វិញឡុង អញ្ជើញប្រគេនទេយ្យទានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ​ខេត្ត វិញឡុង។

លេខាគណៈកម្មាធិការបក្សខេត្ត វិញឡុង បានកត់សម្គាល់តួនាទីរបស់ព្រះឧបជ្ឈាយ៍ ព្រះសង្ឃគ្រប់ព្រះអង្គ អ្នក​មាន​កិត្យានុភាព​ក្នុងការងារផ្សព្វផ្សាយ ចលនាប្រជាជនឱ្យអនុវត្តតាមគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់​របស់រដ្ឋ។ ជាពិសេស ក្នុងអំឡុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងសមាជិករដ្ឋសភា និង​តំណាងសមាជិកក្រុមប្រឹក្សាប្រជាជន​គ្រប់លំដាប់ថ្នាក់ ព្រះឧបជ្ឈាយ៍ ព្រះសង្ឃ និងអ្នកមានកិត្យានុភាពបានចលនា​មាមីងពុទ្ធបរិស័ទឱ្យទៅបោះឆ្នោត​យ៉ាងសកម្ម រួមចំណែកឲ្យខេត្ត វិញឡុង សម្រេចបានអត្រាអ្នកបោះឆ្នោត​ស្ថិតក្នុងចំណោមក្រុមមូលដ្ឋាន​នាំមុខគេទូទាំងប្រទេស។

chuc-tet-2.jpg
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត វិញឡុង អញ្ជើញប្រគេនទេយ្យទានព្រះព្រះឧបជ្ឈាយ៍វត្តអង្គររាជបូរី (អង្គ) សង្កាត់ ត្រាវិញ។
chuc-tet-4.jpg
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត វិញឡុង អញ្ជើញទៅសួរសុខទុក្ខ និងប្រគេនទេយ្យទានគណៈសង្ឃាភិបាល​សមាគមព្រះពុទ្ធសាសនាខេត្ត វិញឡុង។

ខេត្ត វិញឡុង មានប្រជាជនជិត ៣,៤ លាននាក់ ក្នុងនោះបងប្អូនជនជាតិ ខ្មែរ មានអត្រាប្រហែល ៨,៤% នៃចំនួន​ប្រជាជនសរុបរបស់ខេត្ត។ ការទៅសួរសុខទុក្ខ ជូនពរនិងប្រគេនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីគឺជាឱកាសមួយដើម្បីបង្ហាញ​ពីការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស អាជ្ញាធរខេត្តចំពោះជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនជន​ជាតិ ខ្មែរ ជាការចូលរួមចំណែកពង្រឹងធ្លុងមហាសាមគ្គីជនជាតិ ថែរក្សា និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណី​ដ៏ល្អផូរផង់របស់បងប្អូនជនជាតិ ខ្មែរ៕

តាម km-dantocmiennui.baotintuc.vn

ខេត្ត ដាក់ឡាក់ ធ្វើឧត្តានកម្មបំណិន ឌីជីថល ជូនប្រជាជន

ខេត្ត ដាក់ឡាក់ ធ្វើឧត្តានកម្មបំណិន ឌីជីថល ជូនប្រជាជន

សង្កាត់អ៊ាកៅបង្កើតក្រុមការងារចំនួន៣ក្រុម និងពង្រឹងក្រុមបច្ចេកវិទ្យាឌីជីថល​សហគមន៍ចំនួន២៥ក្រុម។ ក្រុមទាំងឡាយសហការជាមួយនឹងអង្គការសមាគម អង្គការមហាជនចុះទៅជួបគ្រួសារនីមួយៗដោយផ្ទាល់ ជួយប្រជាជនប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ បែបបទទាំងឡាយជាប់ពាក់ព័ន្ធដល់ដីធ្លី អត្រានុកូលដ្ឋាន សុខុមាលភាព ដំឡើងគណនី VNeID ប្រើប្រាស់បណ្តាកម្មវិធីប្រតិបត្តិការឌីជីថលជាដើម។

Top