• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ពិធីកិច្ចដ៏វិសេសវិសាលជាច្រើនក្នុងថ្ងៃឡើងស័ក

ថ្ងៃឡើងស័កគឺជាថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេស​វៀត​ណាម​ ប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមេសា ជាថ្ងៃបិទបញ្ចប់នៃពិធីបុណ្យ។ នៅថ្ងៃនេះប្រព្រឹត្តឡើងពិធីកិច្ចជំនឿជាច្រើនដូចជាស្រង់​ទឹកព្រះពុទ្ធបដិមា បង្សុកូល ជូនពរជ័យឱ្យមានអាយុយឺនយូររួមជាមួយសកម្មភាពវប្បធម៌ផ្សេងៗទៀតនៅក្នុងគ្រួសារ ឆ្លងតាមរយៈនោះបង្ហាញយ៉ាងច្បាស់មនោវិញ្ញាណ និងស្មារតីសាមគ្គីភាពរបស់សហគមន៍ជនជាតិ ខ្មែរ។

ពុទ្ធបរិស័ទប្រារព្ធពិធីស្រង់ទឹកព្រះពុទ្ធរូបយ៉ាងឱឡារិកនៅវត្តហ្លួងបាសាក់បាយឆៅ សង្កាត់ មីស្វៀន ទីក្រុង កឹនធើ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ពិធីកិច្ចសម្តែងធម៌ទេសនានៅវត្តពោធិសត្ថារាម (វត្ត ពោធិ) សង្កាត់ សុកត្រាំង ទីក្រុង កឹនធើ។
ពុទ្ធបរិស័ទរៀបចំពិធីបង្សុកូលនៅវត្ត កំពង់ទ្រព្យ ឃុំ អាននិញ ទីក្រុង កឹនធើ។
បងប្អូនជនជាតិ ខ្មែរ លេងល្បែងប្រជាប្រិយនៅភូមិ កំពង់ទ្រព្យ អា ឃុំ អាននិញ ទីក្រុងកឹនធើ រួមចំណែកបង្កបរិយាកាសរីករាយ អ៊ូអរនៅថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៦។

នៅថ្ងៃនេះ ចាប់ផ្តើមពីព្រឹកព្រលឹម ពុទ្ធបរិស័ទ ខ្មែរ យកចង្ហាន់ ភេសជ្ជៈ និងទេយ្យវត្ថុទៅវត្តប្រគេនព្រះសង្ឃសូត្រមន្ត ឧទ្ទិសកុសលផលបុណ្យ។ ក្នុងពេលជាមួយនេះ ពុទ្ធបរិស័ទរាប់បាត្រ និមន្តព្រះសង្ឃបង្សុកូលនៅតាមចេតិយនានាក្នុងទីអារាម និងនៅតាមភូមិ។

លោក ថាច់ យឿង ពុទ្ធបរិស័ទម្នាក់នៃវត្តហ្លួងបាសាក់បាយឆៅ (សង្កាត់ មីស្វៀន ទីក្រុង កឹនធើ) បានឲ្យដឹងថា ថ្ងៃទី ៣ ជាថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ពុទ្ធបរិស័ទអប់ទឹកអប់ផ្កាដើម្បីស្រង់ព្រះពុទ្ធបដិមានៅវត្ត។ បន្ទាប់មក អញ្ជើញត្រឡប់ទៅផ្ទះវិញដើម្បីធ្វើពិធីងូតទឹកជីដូនជីតា ឪពុកម្តាយ ប្តូរសម្លៀកបំពាក់ថ្មីជូនអ្នកមានគុណចាត់ទុក ជា "ព្រះរស់" នៅផ្ទះ។

ពិធីនេះបង្ហាញពីស្មារតីនៃការសុំខមាទោសចំពោះកំហុសឆ្គងដែលកើតមានក្នុងឆ្នាំកន្លងមក តាមរយៈកាយ វាចា និងចិត្ត ព្រមទាំងសុំពរជ័យពីជីដូនជីតា និងឪពុកម្តាយ ឲ្យកូនៗ និងចៅៗទទួលបាននូវសុខក្សេមក្សាន្ត សុភមង្គល និងសំណាងល្អ។

នៅថ្ងៃដដែល មាមីងពុទ្ធបរស័ទខ្មែរតែងតែរៀបចំល្បែងប្រជាប្រិយនៅក្នុងទីវត្តអារាម ឬនៅតាមភូមិ ដើម្បីបង្កើតបរិយាកាសរីករាយ ពង្រឹងចំណងមិត្តភាពសហគមន៍ និងរក្សាទុកនូវអនុស្សាវរីយ៍ដ៏ល្អនៃរដូវបុណ្យចូលឆ្នាំថ្មី។

សកម្មភាពទាំងនេះមិនត្រឹមតែនាំមកនូវអត្ថន័យជំនឿយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងរួមចំណែកការអប់រំប្រពៃណី ពូនជ្រុំតម្លៃមនុស្សសាស្រ្តក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេសវៀតណាមលោក ថាច់ យឿង ចែករំលែក។

ថ្ងៃឡើងស័កមិនត្រឹមតែបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបន្សល់ទុកនូវស្លាកស្នាមយ៉ាងជ្រាលជ្រៅមនោវិញ្ញាណ ដំបូន្មានការដឹងគុណ និងស្មារតីផ្សារភ្ជាប់សហគមន៍របស់ជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេសវៀតណាម រួមចំណែកអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីដ៏ល្អជាច្រើនជំនាន់៕

តាម​ កាសែត​ព័ត៌មាននិង​ជនជាតិ​

រ៉ាម៉ាដាន ខែចែករំលែកក្តីស្រឡាញ់

រ៉ាម៉ាដាន ខែចែករំលែកក្តីស្រឡាញ់

ខែ រ៉ាម៉ាដាន មានអត្ថន័យពិសេសសំខាន់ខ្លាំង មិនត្រឹមតែជាមួយសាសនិកសាសនិកាឥស្លាមប៉ុណ្ណោះទេថែមទាំងជាមួយជីវិតវប្បធម៌ ស្មារតីរួមរបស់សហគមន៍ ចាម ឥស្លាមនៅខេត្ត អានយ៉ាង ទាំងមូល។

Top