• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

រ៉ាម៉ាដាន ខែចែករំលែកក្តីស្រឡាញ់

ខែ រ៉ាម៉ាដាន មានអត្ថន័យពិសេសសំខាន់ខ្លាំង មិនត្រឹមតែជាមួយសាសនិកសាសនិកាឥស្លាមប៉ុណ្ណោះទេថែមទាំងជាមួយជីវិតវប្បធម៌ ស្មារតីរួមរបស់សហគមន៍ ចាម ឥស្លាមនៅខេត្ត អានយ៉ាង ទាំងមូល។

លោក ហាជី ជែកគី ប្រធានគណៈកម្មការតំណាងសហគមន៍ឥស្លាមនៅខេត្ត អានយ៉ាង បានឲ្យដឹងថា ខែ រ៉ាម៉ាដាន ខែនៃក្តីស្រឡាញ់ គឺជាឱកាសបុណ្យដ៏សំខាន់បំផុតរបស់សហគមន៍ ឥស្លាម។

បងប្អូនជនជាតិ ចាម កាន់សាសនា ឥស្លាម នៅខេត្ត អានយ៉ាង ប្រតិបត្តិពិធីកិច្ចអធិដ្ឋាន ពេលថ្ងៃត្រង់នៅវិហារ ម៉ាស្ជីដនីម៉ាហ៍ ភូមិ ភូមិស្វាយ ឃុំ ចូវផុង ខេត្ត អានយ៉ាង។
គណៈកម្មការតំណាងសហគមន៍ ឥស្លាម ខេត្ត អានយ៉ាង សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ មីឌឹក ខេត្ត អានយ៉ាង ជូនអំណោយដល់មាមីងបងប្អូនមានស្ថានភាពលំបាកលំបិនក្នុងអំឡុង ខែតមអាហារ រ៉ាម៉ាដាន។
លោក ឡេ វ៉ាន់ភឿក ស្តាំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ប្រគល់អំណោយ ជូនតំណាងគណៈកម្មការព្រះវិហារ ព្រះវិហារតូចឥស្លាម ខេត្ត អានយ៉ាង នាឱកាសអំណរទទួល ខែតមអាហារ រ៉ាម៉ាដាន។
ក្នុងអំឡុងខែ រ៉ាម៉ាដាន សាសនិក ឥស្លាម អធិដ្ឋាន ៥ ដងនៅព្រះវិហារចំនួន ២៨ និងវិហារតូចនៅវេលាផ្សេងៗ គ្នាក្នុងមួយថ្ងៃ។
លោកស្រី ស៊ីធី ហារ៉ា អនុប្រធានគណៈកម្មការសប្បុរសធម៌សង្គម គណៈ កម្មការតំណាងសហគមន៍ ឥស្លាមខេត្ត អានយ៉ាង ប្រគល់ជូនអំណោយដល់ មាមីងបងប្អូនមានស្ថានភាពលំបាកលំបិន។
ក្នុងអំឡុងពេលខែ រ៉ាម៉ាដាន បងប្អូនជនជាតិ ចាម ឥស្លាមខេត្ត អានយ៉ាង សំចៃពេលទៅ សួរសុខទុក្ខមាមីង បងប្អូន ជូនអំណោយដល់អ្នកក្រីក្រ។ក្នុងអំឡុងពេលខែ រ៉ាម៉ាដាន សាសនិកសាសនិកា ឥស្លាម ធ្វើការអធិស្ឋាន ចំនួន ៥ ដងក្នុងមួយថ្ងៃ។

ខែ រ៉ាម៉ាដាន ឆ្នាំនេះ ប្រតិទិន ឥស្លាម ១៤៤៧ ប្រារព្ធឡើងចាប់ពីថ្ងៃទី ១៨ ខែ កុម្ភៈ ដល់ថ្ងៃទី ១៩ ខែ មីនា។ ក្នុងខែ រ៉ាម៉ាដាន សាសនិក ឥស្លាមត្រូវតែតមអាហារ តមភេសជ្ជៈក្នុងពេលថ្ងៃ ហើយគោរពប្រតិបត្តិពិធីកិច្ចទាំងឡាយគ្រប់គ្រាន់ដូចជា៖ ពិធីអធិដ្ឋាន អ៊ីស្ហាសូត្រគម្ពីរគួរអាន អធិដ្ឋានសុំសន្តិភាព។ល។

ក្នុងអំឡុងខែ រ៉ាម៉ាដាន សាសនិក ឥស្លាម អធិដ្ឋាន ៥ ដងនៅព្រះវិហារចំនួន ២៨ និងវិហារតូចនៅវេលាផ្សេងៗ គ្នាក្នុងមួយថ្ងៃ។ មនុស្សគ្រប់គ្នាត្រូវតែក្នុងស្ថានភាពស្មារតី និងរាងកាយបរិសុទ្ធត្រូវតែខ្ពុរមាត់ លុបមុខសម្អាតកដៃ ជើងជ្រះស្អាតមុនពេលចូលទៅក្នុងព្រះវិហារ ព្រះវិហារតូច។

ក្នុងអំឡុងពេលខែពិសិដ្ឋនេះ សាសនិកសាសនិកា ឥស្លាម ទាំងឡាយបដិបត្តិតមអាហារ អធិដ្ឋានដើម្បីឆ្ពោះទៅរកបុណ្យកុសល ហាត់ពត់ខ្លួនឯងស្របពេលបង្កើនការចែករំលែក ជួយអ្នកមានស្ថានភាពលំបាកលំបិន។

តាំងពីចាប់ផ្តើមខែ រ៉ាម៉ាដាន គណៈកម្មការតំណាងសហគមន៍បានរៀបចំបណ្តាសកម្មភាពសប្បុរសធម៌ សួរសុខទុក្ខ ផ្តល់អំណោយជូនមាមីងបងប្អូនមានស្ថានភាពលំបាកលំបិន។ រហូតមកដល់បច្ចុប្បន្ន គណៈកម្មការកៀរគរបានជាង ១.៣០០ ចំណែកអំណោយមានតម្លៃចាប់ពី ៥០០.០០០ ដល់ ៨០០០០០ ដុង និងកង់ចំនួន ១០០ គ្រឿង ១៥០០០០០ ដុងក្នុងមួយកង់ ដោយមានតម្លៃសរុបជាង ១១៣ ពាន់លានដុង។

បច្ចុប្បន្នខេត្ត អានយ៉ាង មានអ្នកកាន់សាសនា ឥស្លាម ជាង ២១៥៩០នាក់រស់នៅបណ្តាឃុំ និងសង្កាត់ ចូវផុង វិញហៅ មីឌឹក វិញអាន ភូតឹន តីអៀនចូវដុក ឡុងស្វៀន។ ឆ្លងកាត់អស់ច្រើនជំនាន់មកហើយ សហគមន៍បងប្អូនជនជាតិ ចាម ឥស្លាម តែងតែសាមគ្គី សកម្មធ្វើពលកម្ម រក្សាវប្បធម៌ប្រពៃណីរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមមូលដ្ឋាន៕

តាម កាសែតព័ត៌មាននិងជនជាតិ

ពិធីកិច្ចដ៏វិសេសវិសាលជាច្រើនក្នុងថ្ងៃឡើងស័ក

ពិធីកិច្ចដ៏វិសេសវិសាលជាច្រើនក្នុងថ្ងៃឡើងស័ក

ថ្ងៃឡើងស័កគឺជាថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេស​វៀត​ណាម​ ប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមេសា ជាថ្ងៃបិទបញ្ចប់នៃពិធីបុណ្យ។ នៅថ្ងៃនេះប្រព្រឹត្តឡើងពិធីកិច្ចជំនឿជាច្រើនដូចជាស្រង់​ទឹកព្រះពុទ្ធបដិមា បង្សុកូល ជូនពរជ័យឱ្យមានអាយុយឺនយូររួមជាមួយសកម្មភាពវប្បធម៌ផ្សេងៗទៀតនៅក្នុងគ្រួសារ ឆ្លងតាមរយៈនោះបង្ហាញយ៉ាងច្បាស់មនោវិញ្ញាណ និងស្មារតីសាមគ្គីភាពរបស់សហគមន៍ជនជាតិ ខ្មែរ។

Top