• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

គោលនយោបាយជនជាតិបង្កើតសម្ទុះអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ជនរួមជាតិ ខ្មែរ

រយៈពេលប៉ុន្មានឆ្នាំកន្លងថ្មីៗនេះ កិច្ចការដាក់ដំណើរការប្រកបដោយសង្គតិភាព គោលនយោបាយជនជាតិប្រកប​ដោយប្រសិទ្ធភាពបានរួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់បងប្អូនជនជាតិនៅក្នុងខេត្ត វិញឡុង។ ការរស់នៅផ្នែកសម្ភារៈ និងស្មារតីរបស់ប្រជាជនល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការជឿទុកចិត្តទៅលើគោល​នយោបាយបក្ស និងរដ្ឋត្រូវបានពង្រឹង បង្កើតសម្ទុះសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងធ្លុង​មហាសាមគ្គីជាតិ។

ការប្រែប្រួលគ្រប់ជ្រុងជ្រោយ

ក្រុមការងារក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាអញ្ជើញទៅសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីលោក ហ្វិញ ផឿកឡុង (ទី២ ពីឆ្វេងទៅ) នៅឃុំ ចូវថាញ់ ជាអតីតអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា។ រូបថត៖ ថាញ់ហ្វា
ជូនឧបត្ថម្ភក្រុមគ្រួសារក្រីក្រ យុវជនជាបងប្អូនជនជាតិដែលមានជីវភាពលំបាក។ រូបថត៖ លេ ធ្វីហាំង
អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ហ្វាង កុងធ្វី អញ្ជើញជូនពរឆ្នាំថ្មី និងជូនឧបត្ថម្ភក្រុមគ្រួសារ ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។ រូបថត៖ ថាញ់ហ្វា
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត វិញឡុង លោកស្រី ង្វៀន ធីបែមឿយ អញ្ជើញជូនឧបត្ថម្ភក្រុមគ្រួសារ ខ្មែរ ដែលមានជីវភាពខ្វះខាតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦។ រូបថត៖ ថាញ់ហ្វា

យោងតាមលោកស្រី ថាច់ ធីធូហា នាយិកាមន្ទីរកិច្ចការជនជាតិ និងសាសនាខេត្ត វិញឡុង អញ្ជើញមាន​ប្រសាសន៍ ខេត្តកំពុងដំណើរការព្រមៗគ្នារាល់គោលនយោបាយជនជាតិ ស្របតាមលក្ខខណ្ឌជាក់ស្តែងនៅក្នុង​ស្រុក។ ក្រៅពីការអនុវត្តកម្មវិធីរបស់មជ្ឈិមយ៉ាងពេញលេញនោះ ខេត្តបានចេញសេចក្តីសម្រេចបទយកការណ៍​នានាសំដៅអភិវឌ្ឍតំបន់បងប្អូនជន​ជាតិនៅគ្រប់ជ្រុងជ្រោយ ផ្តោតលើវិស័យសំខាន់ៗដូចជា៖ ការវិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធ ការឧបត្ថម្ភការងាររកស៊ីចិញ្ចឹមជីវិត លើកកម្ពស់គុណភាពអប់រំ ការថែទាំសុខភាព និងការ​អភិរក្ស លើកស្ទួយអត្តសញ្ញាណវប្បធម៌ប្រពៃណី។ល។

ក្នុងអំឡុងឆ្នាំ ២០២១ ដល់ ២០២៥ ខេត្តបានវិនិយោគលើការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ​ចំនួន ២៧៩ សំណង់ ដោយចំណាយថវិកាសរុបជាង ៤៣៤ ពាន់លានដុង។ ដោយឡែកក្នុងឆ្នាំ ២០២៥ ខេត្ត​បានបែងចែកថវិកាជាង ១៧០ ពាន់លានដុង ដើម្បីធ្វើសំណង់ចំនួន ៨៣ រួមចំណែកកែលម្អលក្ខខណ្ឌធ្វើដំណើរ​ទៅមក ផលិតកម្ម និងផ្លាស់ប្តូរពាណិជ្ជកម្មសម្រាប់ប្រជាជន។

គោលនយោបាយឧបត្ថម្ភដោយផ្ទាល់ទាំងឡាយក៏ត្រូវបានដាក់ដំណើរការប្រកបដោយប្រសិទ្ធភាពដែរ ថវិកា​សរុបជាង ៦៥ ពាន់លានដុងសម្រាប់ក្រុមគ្រួសារ ខ្មែរ រាប់ពាន់ក្រុមគ្រួសារអំពីផ្ទះសម្បែង ដីធ្លី ទឹកប្រើប្រាស់ និងការផ្លាស់ប្តូរវិជ្ជាជីវៈ។ លើសពីនេះទៅទៀត ដើមទុនឥណទានអនុគ្រោះជាង ៦០ ពាន់លានដុង ពីធនាគារ​គោលនយោបាយសង្គមបានជួយជាង ១.៣០០ ក្រុមគ្រួសារមានលក្ខខណ្ឌអភិវឌ្ឍផលិតកម្ម រួចផុតពីភាព​ក្រីក្រ​ប្រកបដោយចីរភាពពីមួយជំហានទៅមួយជំហាន។

ខេត្តយកចិត្តទុកដាក់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាលាអន្តេវាសិកជនជាតិ បើកថ្នាក់បំបាត់​អនក្ខរភាព ថ្នាក់បង្ហាត់បង្រៀនភាសា ខ្មែរ រាប់រយថ្នាក់។ កម្មវិធីផ្សព្វផ្សាយ ការថែទាំសុខភាព និងលើកកម្ពស់​ការយល់ដឹងអំពីចំនួនប្រជាជន អាហារូបត្ថម្ភ និងការបង្ការជំងឺត្រូវបានដាក់ដំណើរការមានប្រសិទ្ធភាព។

គួរឱ្យចាប់អារម្មណ៍ កិច្ចការកសាងកងជួរកម្មាភិបាលជាបងប្អូនជនជាតិមានការប្រែប្រួលយ៉ាងវិជ្ជមានជាច្រើន។ អត្រាកម្មាភិបាល បក្ខជន ខ្មែរ កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចូលរួមយ៉ាងសកម្មក្នុង​ស្ថាប័នដែលប្រជាជនជ្រើសតាំង និងអង្គការនយោបាយ - សង្គម រួមចំណែកលើកកម្ពស់ការគ្រប់គ្រង ប្រតិបត្តិការ​ក្នុងមូលដ្ឋាន។

ដល់ចុងឆ្នាំ ២០២៥ ខេត្តទាំងមូលមានបក្ខជន ខ្មែរ ជិត ៨.៤០០ នាក់ (៥,៥%)។ កងជួរកម្មាភិបាល ភ្នាក់ងាររដ្ឋការជាបងប្អូនជនជាតិមានជាង ៤.៦០០ នាក់ (៧,០៩%)។ អត្រាគណៈប្រតិភូជាជនជាតិ ខ្មែរ ចូលរួមក្នុងក្រុមប្រឹក្សាប្រជាជនខេត្តសម្រេច ១២,៩៤% ក្រុមប្រឹក្សាប្រជាជនឃុំ សង្កាត់ ៧,១៣% និងសមាជិក​គណៈកម្មាធិការរណសិរ្សមាតុភូមិ​វៀតណាមខេត្ត វិញឡុង សម្រេច ១៣,០៨%។

លោក ហ្វិញ ផឿកឡុង នៅឃុំ ចូវថាញ់ ជាអតីតអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា​សម្តែងក្តីសោមនស្សរីករាយចំពោះសមិទ្ធផលលេចធ្លោរបស់ប្រទេសជាតិ និងមូលដ្ឋានក្នុងរយៈពេលកន្លង ជាពិសេសក្នុងវិស័យកិច្ចការជនជាតិ។ តាមលោកចំណុចគួរឱ្យ​កត់​សម្គាល់នោះគឺគោលនយោបាយទាំងឡាយ​ជ្រាបចូលកាន់តែជាក់ស្តែង ឆ្ពោះទៅលើកកម្ពស់គុណភាពការរស់នៅរបស់បងប្អូនជនជាតិ។

គួរឱ្យចាប់អារម្មណ៍នោះ កិច្ចការកម្មាភិបាលមានការផ្លាស់ប្តូរយ៉ាងវិជ្ជមានជាច្រើនខណៈពេលមានជាច្រើនកម្មាភិបាលជា​បងប្អូនជនជាតិទទួលបានការបណ្តុះបណ្តាលមានរបៀបរបប និងកាន់តំណែងជាថ្នាក់ដឹកនាំសំខាន់ៗក្នុង​មូលដ្ឋាន។ នេះជាសក្ខីភាពបង្ហាញ​ពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋក្នុងការបណ្តុះបណ្តាលធនធាន និង​ពង្រីកតួនាទីរបស់កងជួរកម្មាភិបាលជាបងប្អូនជនជាតិនៅក្នុងប្រព័ន្ធនយោបាយ។

អាស្រ័យដោយដាក់ដំណើរការវិធានការដោយសង្គតិភាព អត្រាក្រុមគ្រួសារក្រីក្រនៅក្នុងចំណោមបងប្អូនជនជាតិ​របស់ខេត្តដល់ចុងឆ្នាំ២០២៥ ថយចុះនៅត្រឹម ១,១៦%។

ពង្រីកកម្លាំងផ្ទៃក្នុងនៅក្នុងសហគមន៍

ទស្សនីយភាពសិល្បៈក្នុងកម្មវិធីទិវាវប្បធម៌យុវជនជាបងប្អូនជនជាតិអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ២០២៦។ រូបថត៖ លេ ធ្វីហាំង
ជូនអាហារូបករណ៍ទៅប្អូនៗសិស្សប្រឹងប្រែងជំនះការលំបាករៀនសូត្រពូកែ។ រូបថត៖ លេ ធ្វីហាំង
មាមីងបងប្អូនជនជាតិ ខ្មែរ នៅឃុំ ញីត្រឿង ខេត្ត វិញឡុង ដង្ហែអង្គកឋិនទៅវត្ត - ដែលជាពិធីកិច្ចសាសនាមួយរបស់ព្រះពុទ្ធសាសនា។ រូបថត៖ ថាញ់ហ្វា

បច្ចុប្បន្ន ខេត្ត វិញឡុង មានប្រជាជនសរុបជិត ៣,៤ លាននាក់ ក្នុងនោះជនជាតិ ខ្មែរ មានជាង ១០%។ រួម​ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ខេត្តផ្តោតសំខាន់លើការអភិរក្ស និងពង្រីកទូលាយតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួម​ជាតិ។ ពិធីបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យអកអំបុក និងបុណ្យសែនដូនតាភ្ជុំបិណ្ឌត្រូវបានរៀបចំយ៉ាងឱឡារិក សុវត្ថិភាព។ វត្តព្រះពុទ្ធសាសនា ខ្មែរ មជ្ឈមណ្ឌលប្រជុំសកម្មភាពវប្បធម៌ ជំនឿ ទទួលបានការយកចិត្តទុកដាក់វិនិយោគ ជួសជុល និងដំឡើង​កម្រិត។

ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនៅក្នុងតំបន់បងប្អូនជនជាតិត្រូវបានថែរក្សា ធ្លុង​មហាសាមគ្គីជាតិត្រូវបានពង្រឹងបន្ថែមពីមួយថ្ងៃទៅមួយថ្ងៃ។ នេះគឺជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់​មូលដ្ឋានបន្តដំណើរការកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ។

យោងតាមលោក កៀនបាញ់ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត វិញឡុង មាន​ប្រសាសន៍ថា ជីវភាពរបស់បងប្អូនជនជាតិ សាសនានៅក្នុងភូមិសាស្រ្តខេត្តមានស្ថិរភាពជាសារវន្ត ហើយ​ប្រជាជនចូលរួមយ៉ាងសកម្មក្នុងចលនាប្រលងប្រណាំងស្នេហាជាតិ កសាងជនបទថ្មី ទីក្រុងអារ្យធម៌។

ចាប់អារម្មណ៍គឺ តួនាទីរបស់អ្នកមានកិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិត្រូវបានកែ​លម្អឱ្យប្រសើរឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ ក្លាយជាស្ពានមេត្រីសំខាន់រវាងអាជ្ញាធរ និងប្រជាជន តាមរយៈគោលនយោបាយឧបត្ថម្ភ​ដូចជា ការអញ្ជើញទៅសួរសុខទុក្ខក្នុងឱកាស​ឈប់សម្រាកថ្ងៃបុណ្យទាន ចូលឆ្នាំថ្មី ផ្តល់បណ្ណធានារ៉ាប់រង​សុខភាព បង្កើតលក្ខខណ្ឌទៅទស្សនកិច្ច សិក្សាបទពិសោធ។

យោងតាមលោក ចូវសឿន អ្នកមានកិត្យានុភាពនៅក្នុងភូមិ មីធ្វឹន ឃុំ ត្រាកូន បានឲ្យដឹងថា មូលដ្ឋាននេះមាន​ក្រុមគ្រួសារ ខ្មែរ ជាង ៤០០ ក្រុមគ្រួសារ។ អាស្រ័យដោយមានការ​យកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ខ្សែផ្លូវជនបទជាច្រើនត្រូវបានចាក់បេតុងរួចស្រេចហើយ បណ្តាញភ្លើងអគ្គិសនីជាតិត្រូវបានគ្របដណ្តប់យ៉ាងទូលំទូលាយ បង្កើតលក្ខខណ្ឌងាយស្រួលជូនប្រជាជនក្នុងផលិតកម្ម និងផ្លាស់ប្តូរពាណិជ្ជកម្ម។

ជាក្រុមគ្រួសារ ខ្មែរ មួយទទួលផលពីគោលនយោបាយ អ្នកស្រី ថាច់ ធីថន នៅឃុំឡុងហ៊ីបចែករំលែកថា គ្រួសាររបស់អ្នកស្រីកាលពីមុនជួបលំបាកជាច្រើនអំពីលំនៅឋាន និងការងាររកស៊ី។ ដោយសារទទួលបាន​ឧបត្ថម្ភចំនួន ៥០ លានដុងសម្រាប់សាងសង់ផ្ទះ និងទុនកម្ចីអនុគ្រោះសម្រាប់ការអភិវឌ្ឍផលិតកម្ម ជីវភាព​គ្រួសារអ្នកស្រីបានស្ថិរភាពហើយ កូនៗបានទៅសាលារៀនគ្រប់គ្រាន់ គ្រួសារកាន់តែមានទំនុកចិត្តទៅ​លើគោលនយោបាយរបស់រដ្ឋ​ថែមទៀត។

នឹងលទ្ធផលសម្រេចបាន កិច្ចការជនជាតិនៅខេត្ត វិញឡុង មិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពខាង​សម្ភារៈ និងស្មារតីរបស់ប្រជាជនប៉ុននោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមប្រកបដោយចីរភាព ពង្រឹងការជឿទុកចិត្តរបស់ប្រជាជន និងរឹតបន្តឹងធ្លុងមហាសាមគ្គីភាពជាតិនៅក្នុងខេត្តកាន់​តែខ្លាំងថែមទៀតផង៕

តាម​ កាសែត​ព័ត៌មាននិង​ជនជាតិ​

ដាភុក (Da Phuc) - គោលដៅទេសចរណ៍បៃតងដ៏ទាក់ទាញ នៅជាយក្រុងហាណូយ

ដាភុក (Da Phuc) - គោលដៅទេសចរណ៍បៃតងដ៏ទាក់ទាញ នៅជាយក្រុងហាណូយ

ស្ថិតនៅតំបន់ជាយក្រុងហាណូយ ឃុំដាភុក (Da Phuc) កំពុងបោះជំហានអភិវឌ្ឍន៍ទម្រង់​ទេសចរណ៍បៃតងយ៉ាងសកម្ម។ ជាមួយនឹងភាព​ប្រៀប​នៃលំហអាកាសក្បែរមាត់ទន្លេកាឡូ (Ca Lo)...

Top