សង្កាត់អ៊ាកៅបង្កើតក្រុមការងារចំនួន៣ក្រុម និងពង្រឹងក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ចំនួន២៥ក្រុម។ ក្រុមទាំងឡាយសហការជាមួយនឹងអង្គការសមាគម អង្គការមហាជនចុះទៅជួបគ្រួសារនីមួយៗដោយផ្ទាល់ ជួយប្រជាជនប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ បែបបទទាំងឡាយជាប់ពាក់ព័ន្ធដល់ដីធ្លី អត្រានុកូលដ្ឋាន សុខុមាលភាព ដំឡើងគណនី VNeID ប្រើប្រាស់បណ្តាកម្មវិធីប្រតិបត្តិការឌីជីថលជាដើម។
ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍និគមហ្វេ សង្កាត់អ៊ាកាវ ខេត្តដាក់ឡាក់ចុះទៅដល់ផ្ទះប្រជាជនណែនាំប្រើប្រាស់សេវាសាកម្មសាធារណៈ។បង អ៊ីវូយ អាយុន អនុលេខាសាខាបក្ខភាគនិគមហ្វៀ សង្កាត់អ៊ាកាវ ឱ្យដឹងថា ដោយសារ តែប្រជាជនមូលដ្ឋានជាច្រើនមិនទាន់ចេះអក្សរទើបសមាជិកទាំងឡាយក្នុងក្រុមបច្ចេកវិទ្យាឌីជីថលចុះទៅដល់ផ្ទះ ណែនាំបណ្តាសេវាសាធារណៈដីធ្លី ចុះបញ្ជីកំណើត រាយការណ៍រណភាពជាដើមដោយផ្ទាល់ ប្រជាជនក្តាប់បានបំណិនបំពេញសេវាកម្មបែបបទរដ្ឋបាលសាធារណៈជាមូលដ្ឋានបណ្តើរៗ។
កម្មាភិបាលមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈសង្កាត់តឹនឡឹប ខេត្តដាក់ឡាក់ណែនាំប្រជាជនធ្វើបែបបទ រដ្ឋបាល។
ការណែនាំប្រជាជនប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ ដំឡើងកម្មវិធីឌីជីថលបំពេញបែបបទទាំងឡាយជាប់ពាក់ព័ន្ធដល់ដីធ្លី អត្រានុកូលដ្ឋាន។ល។
ការណែនាំប្រជាជនប្រើប្រាស់ឧបការីនិម្មិត (AI) ដើម្បីឆែកមើលបណ្តាបែបបទរដ្ឋបាល។យោងតាមមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តដាក់ឡាក់បរិវត្តកម្មឌីជីថលកំពុងរីកសាយពីមួយជំហានទៅមួយជំហាន ក្លាយជាកម្លាំងចលករសំខាន់ ដើម្បីកសាងអាជ្ញាធរឌីជីថល និងសង្គមឌីជីថលប្រកបដោយចីរភាព។ នេះក៏ជាការសន្យាដើម្បី "គ្មាននរណាត្រូវបោះបង់ចោលនៅខាងក្រោយឡើយ" ក្នុងដំណើរការអភិវឌ្ឍរបស់ខេត្តផងដែរ៕
តាម https://vovworld.vn/km-KH