• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

នៅថ្ងៃទី១១ ខែមេសា ក្រុមការងារដោយមានរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា លោក ង្វៀន ឌិញខាង ធ្វើជាប្រធាន​ក្រុមអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជនរួមជាតិខ្មែរ នៅខេត្ត វិញឡុង។

 
លោក ង្វៀន ឌិញខាង រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា អញ្ជើញប្រគេនទេយ្យទាន ប្រគេនពរឆ្នាំថ្មីព្រះឧបជ្ឈាយ៍ ថាច់ សុខសាន្ត អនុប្រធានក្រុមប្រឹក្សាសង្ឃាភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធាន​គណៈសង្ឃាភិបាលស​មាគម​ពុទ្ធសាសនា​វៀតណាមខេត្ត វិញឡុង និងជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត។

ក្រុមការងារបានអញ្ជើញទៅសួរសុខទុក្ខ ប្រគេនពរឆ្នាំថ្មី និងប្រគេនទេយ្យទានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត វិញឡុង សាលាមធ្យមសិក្សាភាសាបាលី - ខ្មែរ វិទ្យាល័យអន្តេវាសិកជនជាតិ ចូវថាញ់ អញ្ជើញទៅសួរសុខទុក្ខគ្រួសារខ្មែរ​គោលនយោបាយគំរូនៅក្នុងមូលដ្ឋាន។ ស្របពេលនោះ ក្រុមការងារបានជូនឧបត្ថម្ភជាង ២០០ចំណែកឲ្យអ្នកមានកិត្យានុភាព​ក្នុងតំបន់បងប្អូនជនជាតិខ្មែរ និងក្រុមគ្រួសារខ្មែរក្រីក្រ ស្ថិតក្នុងស្ថានភាពលំបាកនៅក្នុងខេត្ត។

លោក ង្វៀន ឌិញខាង រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា អញ្ជើញប្រគេនទេយ្យទានសមណសក្តិ អ្នកមានកិត្យានុភាព​នៅក្នុងឃុំ ចូវថាញ់។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រី ង្វៀន ឌិញខាង ប្រគេនពរឆ្នាំថ្មីដល់សមណសក្តិសាសនា ព្រះសង្ឃ និងមាមីងជនរួមជាតិ ខ្មែរ ទាំង​អស់នៅក្នុងខេត្តវិញឡុងទទួលឆ្នាំថ្មីជួបប្រទះតែសេចក្តីសុខ និងសុភមង្គល។ រដ្ឋមន្ត្រីកត់ សម្គាល់ និងស្ងើចសរសើរ​ចំពោះ​ការ​រួម​ចំណែកយ៉ាងវិជ្ជមានរបស់មាមីងជនរួមជាតិខ្មែរ នៅក្នុងខេត្តវិញឡុង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ការរក្សា​អត្តសញ្ញាណវប្បធម៌ គោរពគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រួមចំណែកយ៉ាងសំខាន់នូវ​សមិទ្ធផលរួមរបស់មូលដ្ឋាន។

លោក ង្វៀន ឌិញខាង រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា អញ្ជើញជូនឧបត្ថម្ភក្រុមគ្រួសារក្រីក្រនៅក្នុងឃុំ ចូវថាញ់។

យោងតាមរដ្ឋមន្ត្រី រយៈពេលកន្លងមក រាល់កម្មវិធី គោលនយោបាយជនជាតិ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់បងប្អូនជនជាតិ និងតំបន់ភ្នំ ត្រូវបានដំណើរប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យល្អប្រសើរឡើងយ៉ាង​ច្បាស់ក្រឡែតនូវជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សំខាន់ៗត្រូវបានវិនិយោគព្រមៗគ្នា បន្ត​ពង្រឹងធ្លុងសាមគ្គីភាពបណ្តាជនជាតិ និងសាសនា។

ជូនឧបត្ថម្ភអ្នកមានកិត្យានុភាពនៅក្នុងតំបន់បងប្អូនជនជាតិខ្មែររស់នៅ និងក្រុមគ្រួសារខ្មែរនៅឃុំ ប៊ិញភូ។

ឆ្នាំ២០២៦គឺជាឆ្នាំមានអត្ថន័យសំខាន់ ចាប់ផ្តើមដំណាក់កាលអភិវឌ្ឍថ្មី លោករដ្ឋមន្ត្រី ង្វៀន ឌិញខាង ជឿទុកចិត្តថាមាមីង​បងប្អូនជនជាតិខ្មែរនឹងបន្តរក្សាប្រពៃណីស្នេហាជាតិ ស្មារតីសាមគ្គី ប្រឹងប្រែងដោយខ្លួនឯង ហើយរួមគ្នាជាមួយគណៈ​កម្មាធិការ​បក្ស អាជ្ញាធរមូលដ្ឋានសម្រេចជោគជ័យគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច​ និងសង្គម កសាងស្រុកកំណើតកាន់តែ​ស្រស់ស្អាត និងអារ្យធម៌ពីមួយថ្ងៃទៅមួយថ្ងៃ។

លោក ង្វៀន ឌិញខាង រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា ជូនពរឆ្នាំថ្មីជនរួមជាតិខ្មែរ នៅឃុំ ចូវថាញ់។

ជំនួសមុខសមណសក្តិ និងជនរួមជាតិខ្មែររស់នៅក្នុងខេត្ត វិញឡុង ព្រះឧបជ្ឈាយ៍ ថាច់ សុខសាន្ត អនុប្រធាន​ក្រុមប្រឹក្សា​សង្ឃាភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈសង្ឃាភិបាល​សមាគមពុទ្ធសាសនា វៀតណាមខេត្ត វិញឡុង និងជា​ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តថ្លែងក្តីសោមនស្សរីករាយ រំលឹកគុណស្រ័យ​របស់បក្ស និងរដ្ឋដែលបាន​យកចិត្ត​ទុកដាក់ មានគោលការណ៍ណែនាំ គោលនយោបាយ​ជនជាតិនិងសាសនាជាច្រើន ឆ្លងតាមរយៈនោះធានាសិទ្ធសេរីភាពជំនឿ​សម្រាប់ប្រជាជននិយាយរួម និងជនរួមជាតិខ្មែរ​និយាយដោយឡែក។

លោក ង្វៀន ឌិញខាង រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា អញ្ជើញជូនឧបត្ថម្ភក្រុមគ្រួសារក្រីក្រនៅក្នុងឃុំ ចូវថាញ់។
ជូនឧបត្ថម្ភអ្នកមានកិត្យានុភាពនៅក្នុងតំបន់បងប្អូនជនជាតិខ្មែររស់នៅ និងក្រុមគ្រួសារខ្មែរនៅឃុំ ប៊ិញភូ។

ព្រះឧបជ្ឈាយ៍បញ្ជាក់ថានាពេលខាងមុខនឹងបន្តផ្សព្វផ្សាយ ចលនាព្រះសង្ឃ និង​ពុទ្ធបរិស័ទ​​ឱ្យប្រកាន់ខ្ជាប់​យ៉ាងម៉ឺងម៉ាត់នូវ​គោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្តីអំពី​កិច្ចការជនជាតិ និងសាសនា រួមដៃគ្នាពង្រីក​ស្មារតីសាមគ្គី រួមកម្លាំងកសាងស្រុកកំណើតកាន់តែរីកចម្រើន អារ្យធម៌ និងស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម vovworld.vn/km-KH

ពិធីកិច្ចដ៏វិសេសវិសាលជាច្រើនក្នុងថ្ងៃឡើងស័ក

ពិធីកិច្ចដ៏វិសេសវិសាលជាច្រើនក្នុងថ្ងៃឡើងស័ក

ថ្ងៃឡើងស័កគឺជាថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេស​វៀត​ណាម​ ប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមេសា ជាថ្ងៃបិទបញ្ចប់នៃពិធីបុណ្យ។ នៅថ្ងៃនេះប្រព្រឹត្តឡើងពិធីកិច្ចជំនឿជាច្រើនដូចជាស្រង់​ទឹកព្រះពុទ្ធបដិមា បង្សុកូល ជូនពរជ័យឱ្យមានអាយុយឺនយូររួមជាមួយសកម្មភាពវប្បធម៌ផ្សេងៗទៀតនៅក្នុងគ្រួសារ ឆ្លងតាមរយៈនោះបង្ហាញយ៉ាងច្បាស់មនោវិញ្ញាណ និងស្មារតីសាមគ្គីភាពរបស់សហគមន៍ជនជាតិ ខ្មែរ។

Top