ជើងមេឃថ្មីនៃសុខាភិបាលវៀតណាម
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ធនាគារជាលិកាដំបូងរបស់វៀតណាម បានបើកដំណើរការនៅមន្ទីរពេទ្យមិត្តភាពវៀតណាមអាល្លីម៉ង។ ព្រឹត្តិការណ៍នេះ បានទីភ្នាក់ងារសារព័ត៌មានវៀតណាម និង ស្ថាប័នកាសែតក្នុងស្រុក ជម្រើសជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍លេចធ្លោបំផុត របស់វៀតណាម នៅឆ្នាំ២០១៨។
ការបង្កើតធនាគារជាលិកា បានវាយតម្លៃគឺមានអត្ថន័យប្រវត្តិសាស្រ្តខាងវិស័យសុខាភិបាលវៀតណាម ហើយសំខាន់ជាងនេះដូចជាសម្តីរបស់ លោកសាស្រ្តចារ្យ បណ្ឌិត ត្រឹន ប៊ិញយ៉ាង (Tran Binh Giang) នាយកមន្ទីរពេទ្យមិត្តភាពវៀតណាមអាល្លីម៉ង៖ “គោលដៅចុងក្រោយ នៃការជឿនលឿនសុខាភិបាលនោះគឺផ្តល់មកវិញកាន់តែច្រើននូវមុខងារជូនរាងកាយ ហើយឱកាសសង្គ្រោះជីវិតមនុស្ស នឹងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនជាង”។
តាមនោះ ពិភពលោកសព្វថ្ងៃនេះ បាននិងកំពុងបោះជំហានទៅកាន់សករាជនៃសុខាភិបាលបង្កើតឡើងវិញ និង ផ្តល់កំណើតថ្មី ដោយមានធនាគារជាលិកាជាង៣០០ បានបង្កើតនៅ៤៦ប្រទេស។ “ជាមួយការបង្កើតធនាគារជាលិកាដំបូងបង្អស់នេះ ជើងមេឃថ្មីមួយទូលំទូលាយ នឹងបើកចេញជូនវិស័យសុខាភិបាលវៀតណាម” លោកសាស្រ្តាចារ្យ យ៉ាង (Giang) និយាយអំពីអត្ថន័យបង្កើតធនាគារជាលិកាដំបូងបង្អស់របស់វៀតណាម។
![]() លោកសាស្រ្តាចារ្យ ត្រឹន ប៊ិញយ៉ាង (Tran Binh Giang) នាយកមន្ទីរពេទ្យវៀតណាមអាល្លីម៉ង់ យល់ឃើញថា ការបង្កើតធនាគារជាលិកា នឹងបើកចេញជើងមេឃថ្មីមួយ សម្រាប់វិស័យសុខាភិបាលវៀតណាម។ ![]() សាច់ញាតិអ្នកជំងឺបានគ្រួពេទ្យ នៃធនាគារជាលិកាប្រឹក្សាអំពីផលប្រយោជន៍ និង បទដ្ឋាននៃការរក្សាទុកជាលិកានៅធនាគារ។. ![]() សំណាកជាលិកាគំរូ បានរក្សាទុកនៅធនាគារសុទ្ធតែប្រព្រឹត្តទៅតាមបទដ្ឋានស្តង់ដារអន្តរជាតិ ធានាព័ត៌មានត្រឹមត្រូវ និង ហ្មឹងចត់។ . |
តាមលោកសាស្រ្តចារ្យ ត្រឹន ប៊ិញយ៉ាង (Tran Binh Giang) មន្ទីរពេទ្យមិត្តភាពវៀតណាមអាល្លីម៉ង់ ជាមន្ទីរពេទ្យផ្នែកវះកាត់លំដាប់ពិសេស នៃបង្អែកចុងក្រោយ ខាងវិស័យផ្អែកវះកាត់នៅតំបន់ភូមិភាគខាងជើង។ ពីព្រោះរៀងរាល់ឆ្នាំ មធ្យមមន្ទីរពេទ្យអនុវត្ត ចាប់ពី៧៦ករណីដល់ ៦៨.០០០ករណីវះកាត់។
ហេតុនេះហើយ ប្រភពផ្តល់ជាលិកានៅមន្ទីរពេទ្យ បានមកពីករណី អ្នកខូចសរសៃខួរក្បាល ចំណែកដៃជើងកាត់បាត់ របស់អ្នកបរិច្ចាគមានច្រើន។ ទន្ទឹមនោះ នៅមន្ទីរពេទ្យ រៀងរាល់ឆ្នាំក៏មានរាប់លានករណីអ្នកជំងឺ មានតម្រូវការផ្សាំអវយវៈ ផ្សាំសន្ទះបិទបើកបេះដូង សសៃឈាម សសៃជាដើម ប៉ុន្តែ ដោយសារកាលពីមុន គ្មានធនាគាររក្សាទុក ទើបប្រភពវត្ថុធាតុគ្មានស្រាប់ ហើយ ចម្បងនាំចូលមកពីបរទេស ម្លោះហើយប្រាក់ចំណាយច្រើន។
ហេតុនេះហើយ ធនាគារជាលិកាកើតឡើង បានទាញយកប្រៀបខ្លាំងអាទិភាព របស់មន្ទីរពេទ្យ តាមការចែករំលែករបស់ លោកសាស្រ្តចារ្យ យ៉ាង (Giang) “នេះជាប្រៀបខ្លាំងមួយក្នុងចំណោមប្រៀបខ្លាំង ដែលតិចមានមន្ទីរពេទ្យណា លើពិភពលោកធ្វើបាន”។
លោកសាស្រ្តាចារ្យ យ៉ាង (Giang) យកឧទារហណ៍ អំពីករណីអ្នកជំងឺត្រូវអនុវត្តករណីវះកាត់ផ្សាំផ្ទាំងឆ្អឹងលលាដ៍ក្បាល។ ក្រុមអាយុអ្នកជំងឺ ដែលត្រូវបើកលលាដ៍ក្បាលបន្ធូរសម្ពាធ ចម្បងនៅក្រុមអាយុចាប់ពី៣៥ឆ្នាំដល់៦០ឆ្នាំ (៤៥,៣%) និង ក្រុមអាយុ ១៨ឆ្នាំ ដល់៣៥ឆ្នាំ (៣២,៧%)។ ភាគច្រើនអ្នកជំងឺចូលមន្ទីរពេទ្យជាមួយការរងរបួសលលាដ៍ក្បាល ដោយសារគ្រោះថ្នាក់ពលកម្ម គ្រោះថ្នាក់ចរាចរណ៍។ ពិសេស នេះជាក្រុមអ្នកមានកម្រិតអាយុពលកម្ម និងជាប្រភពចំណូលចម្បងរបស់ក្រុមគ្រួសារ។ ហេតុនេះហើយ តាមលោកសាស្រ្តាចារ្យ យ៉ាង (Giang) តម្រូវការរក្សាទុកជាលិកាអវយវៈ ទុកសម្រាប់អនុវត្តផ្សាំ ជូនអ្នកជំងឺ ជាការចាំបាច់បំផុត មានអត្ថន័យធំធេង ជាមួយនឹងទឹកដីមួយមានប្រជាជនជិត១០០លាននាក់ ដែលកំពុងក្នុងបទដ្ឋាននគរូបនីយកម្មដូចសព្វថ្ងៃ។
តាមលោកសាស្រ្តាចារ្យ យ៉ាង (Giang) ធនាគារជាលិកា ក្រៅពីការរក្សាទុកជាលិកា អនុវត្តបច្ចេកវិទ្យាផ្សាំជាលិកា នៅទាំងអាចរក្សាទុកកោសិកាដើម ពីទងផ្ចិត ជាមូលដ្ឋានសម្រាប់ការកកើត ផ្នែកផលិតកោសិកាដើមទៅអនាគត។
លោកសាស្រ្តាចារ្យ យ៉ាង (Giang) ឱ្យដឹងថា លើពិភពលោកបច្ចេកវិទ្យានេះ បានក្លាយខឿនឧស្សាហកម្មសុខាភិបាលមួយយ៉ាងអភិវឌ្ឍន៍ បង្កើតអនាគតថ្មីមួយ ស្តីពីការម្ចាស់ការទាំងស្រុងលើការព្យាបាល ជូនអ្នកជំងឺប្រកបដោយមានប្រសិទ្ធភាពខ្ពស់បំផុត។ ដោយហេតុនេះហើយ ធនាគារជាលិកាកកើតឡើង ជាមួយនឹងក្តីបំណងសុខាភិបាលវៀតណាម បានត្រៀមជាស្រេចចូលកាន់សករាជថ្មី នៃសុខាភិបាលពិភពលោក។
ផ្តើមក្តីសង្ឃឹមថ្មី
អញ្ជើញមកទស្សនាធនាគារជាលិកា យើងខ្ញុំបានឃើញផ្ទាល់ភ្នែក លោកគ្រូពេទ្យ ត្រឹន ឌិញង្វៀន (Tran Dinh Nguyen) កំពុងអនុវត្តដំណាក់កាលកាត់បំបែកសសៃ សាច់ដុំ និង ឈាមកក់នៅលើផ្ទាំងលលាដ៍ក្បាល នៃអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ម្នាក់ មុនពេលនាំយកសំណាកគំរូឆ្អឹងនេះ ទៅរក្សាទុកក្នុងទូត្រជាក់កម្រិត -៨០អង្សាសេ។
លោកគ្រួពេទ្យ ង្វៀន (Nguyen) ឱ្យដឹងថា មុននេះ ពេលមិនទាន់មានបច្ចេកទេសរក្សាទុកដោយធាតុត្រជាក់ ផ្ទាំងឆ្អឹងនេះតែងបានបង្កប់នៅក្រោមស្បែកពោះរបស់អ្នកជំងឺ។ មូលហេតុដោយសារ ជាលិកាឆ្អឹងលលាដ៍ក្បាល យកចេញពីករណីវះកាត់បន្ធូរសម្ពាធ មិនអាចដាច់ចូលមកវិញបានភ្លាម តែត្រូវរងចាំមួយរយៈពេល រហូតដល់ពេលស្ថាភាពសុខភាពរបស់អ្នកជំងឺអនុញ្ញាត ផ្ទាំងឆ្អឹងលលាដ៍ក្បាល នឹងបានដាច់ចូលជូនអ្នកជំងឺវិញ ដើម្បីជំនះស្ថានភាពកង្វះឆ្អឹងលាលដ៍ក្បាល។
ប៉ុន្តែបច្ចេកទេសនេះ នាំមកភាពពិបាកយ៉ាងច្រើនជូនអ្នកជំងឺ និង គ្រួពេទ្យ ដោយសារត្រូវអនុវត្តបន្ថែមករណីវះកាត់បន្ទាប់បន្សំ។ មួយចំណែកផ្សេង ផ្ទាំងឆ្អឹងដេកនៅក្រោមស្បែក អាចធ្វើឱ្យអ្នកជំងឺពិបាកទ្រាំ ស្នាមវះកាត់អាចក្លាយរោគ ផ្ទាំងឆ្អឹងអាចត្រូវសំណឹក។
នោះគ្រាន់តែជាប្រយោជន៍មួយ ក្នុងចំណោមប្រយោជន៍យ៉ាងច្រើន សម្រាប់អ្នកជំងឺពេលជាលិការបស់ពួកគាត់ បានរក្សាទុកក្នុងធនាគារជាលិកា។ ក៏តាមលោកគ្រូពេទ្យ ង្វៀន (Nguyen) ចូរស្រមៃមើលរាងកាយមនុស្ស ដូចជាគ្រឿងម៉ាស៊ីន មានយន្តការសកម្មភាពស៊ីចង្វាក់គ្នា។ ពេលម៉ាស៊ីននោះត្រូវរអាក់រអួរ នឹងមានពីររបៀបធ្វើប្រព្រឹត្តិកម្ម។
ទីមួយ គឺយើងដំណើរការជួសជុលចំណែកនោះ។ ទីពីរ គឺយើងដំណើរការផ្លាស់ចំណែកអវយវៈថ្មី បើវាខូចយ៉ាងទម្ងន់ ដែលមិនអាចកែបាន។ នោះជាករណីធ្លាប់មាន នៅលើអ្នកត្រូវបាត់ផ្នែកមួយ ឬផ្អែកមួយចំនួននៃអវិយវៈណាមួយ ដោយសារគ្រោះថ្នាក់។
![]() ម៉ាស៊ីនត្រជាក់រក្សាផលិតផលជីវសាស្រ្ត ជាម៉ាស៊ីនមួយពាក់ព័ន្ធដល់ការរក្សាទុកជាលិការស់ ជួយរក្សាទឹកក្នុងសំណាកជាលិកាគំរូ មិនកក់ដោយការបញ្ចុះសីតុណ្ហភាពចុះសន្សឹមៗ។ ![]() សំណាកជាលិកាគំរូ បានគ្រូពេទ្យធ្វើប្រព្រឹត្តិការណ៍បំបែក សសៃ សាច់ដុំ និង ឈាមកក់ មុនពេលនាំចូលរក្សាទុកក្នុងទូត្រជាក់ មានសីតុណ្ហភាពកម្រិត -៨០អង្សាសេ។ ![]() បន្ទាប់ពី សំណាកជាលិកាគំរូ បាននាំចូលម៉ាស៊ីនត្រជាក់រក្សាផលិតផលជីវសាស្រ្ត មុនពេលនាំយកទៅរក្សាទុក។ ![]() ម្សៅកក់ត្រជាក់ បានដាក់ចូលទៅក្នុងថង់រក្សាទុកជាលិកានៅរស់។ ![]() ធនាគារជាលិកា សុទ្ធតែបានបំពាក់ឧបករណ៍ទំនើបតាមស្តង់ដា របស់ធនាគារជាលិកាអន្តរជាតិមួយ។ ![]() សំណាកជាលិកាគំរូនៅរស់ របស់អ្នកជំងឺបានរក្សាទុកក្នុងទូត្រជាក់មានសីតុណ្ហភាពកម្រិត -៨០អង្សាសេ។ ![]() តួលេខនៅលើទូរក្សាទុកជាលិកានៅរស់ តែងបានពិនិត្យ និង កត់ត្រាហ្មត់ចត់។ ![]() សំណាកជាលិកាគំរូ បានគ្រូពេទ្យធ្វើប្រព្រឹត្តិកម្មបំបែកសសៃ សាច់ដុំ និង ឈាមកក់ មុនពេលនាំទៅរក្សាទុក ក្នុងទូត្រជាក់មានសីតុណ្ហភាពកម្រិត -៨០អង្សាសេ។ |
ចំពោះអ្នកជំងឺត្រូវគ្រោះថ្នាក់ ត្រូវកាត់បាត់អវយវៈដៃជើង ឬចំពោះអ្នកជំងឺត្រូវមហារីកឆ្អឹងខ្នង ដៃជើងជាដើម។ បើមិនមានផ្ទាំងឆ្អឹងផ្សាំជំនួស អ្នកនោះនឹងពិការអស់មួយជីវិត។ “នោះនឹងមិនត្រឹមតែជាភាពអភព្វចំពោះខ្លួនអ្នកនោះផ្ទាល់ទេ នៅទាំងក្លាយជាអម្រែកទម្ងន់ជូនក្រុមគ្រូសារ និង សង្គម” គ្រូពេទ្យង្វៀន (Nguyen) ឱ្យដឹង។
ប៉ុន្តែ បើមានធនាគារជាលិកា ផ្នែកនៃរាងកាយអ្នកបរិចាគ្គ នឹងបានរក្សាទុក។ ផ្នែកអវយវៈនេះ នឹងបានផ្សាំជូនអ្នកជំងឺ ជួយពួកគាត់ត្រឡប់មានរាងកាយមាំមួន ដូចមនុស្សធម្មតា។
ហេតុនេះហើយ លោកគ្រួពេទ្យ ង្វៀន (Nguyen) ឱ្យដឹងថា ច្បាប់បរិច្ចាគអវយវៈរបស់ប្រទេសអង់គ្លេស មានលក្ខណៈពិសេសយ៉ាងច្រើន។ ចំពោះទារកទើបតែសម្រាលមក សំណុំរឿងរបស់ទារកនោះ បានចុះឈ្មោះជាស្វ័យប្រវត្តិ គឺបរិច្ចាគអវយវៈ។ លើកលែងតែគ្រួសារ មានលិខិតស្នើមិនព្រមបរិច្ចាគ។
ច្បាប់បរិច្ចាគរាងកាយនេះ របស់ប្រទេសអង់គ្លេស បានកើតឡើងផ្អែកលើគោលការណ៍ជីវសាស្រ្ត ភារកិច្ចចំពោះមនុស្សដូចគ្នា ក្នុងការរក្សាបន្តពូជ។ ចំពោះពួកគាត់ នេះជាភារកិច្ចរួម របស់ពលរដ្ឋម្នាក់ៗ ពេលបានផ្តល់កំណើត។
ក៏តាមលោកគ្រួពេទ្យ ង្វៀន (Nguyen) នោះគឺជាចក្ខុវិស័យទូទៅ នៃភារកិច្ចរួម រីឯការសំឡឹងជិតបន្តិច គឺការបរិច្ចាគអវយវៈ សាមញ្ញជាសកម្មភាពសង្គ្រោះខ្លួនឯង និង សាច់ញាតិជុំវិញនៅខ្លួន។
តាមការគិតស្ថិតិប្រូបាប៊ីលីតេ អត្រាអ្នកបរិច្ចាគអវយវៈកាន់តែច្រើន ប្រូបាប៊ីលីតេខ្លួនឯង និង សាច់ញាតិខ្លួន ដែលកំពុងមានជំងឺនឹងបានសង្រ្គោះរស់កាន់តែខ្ពស់។ ដោយសារអត្រាសមស្របជាលិកាអវយវៈនឹងកើនឡើង បើមានប្រភពបរិច្ចាគច្រើន។
“ដឹងអ្វីបាន បងប្អូនខ្លួនឯង បែរជាកំពុងត្រូវការប្រភពជាលិកានោះរបស់ខ្លួន ឬ មនុស្សបរិច្ចាគផ្សេងៗ។ ហេតុនោះ ឱកាសសង្រ្គោះសាច់ញាតិខ្លួនរស់ឡើងវិញ មានកម្រិតខ្ពស់ បើមនុស្សកាន់តែច្រើនស្ម័គ្រចិត្តបរិច្ចាគអវយវៈ ឬរក្សាទុកអវយវៈរបស់ខ្លួន នៅធនាគារជាលិកា”។ លោកគ្រូពេទ្យ ង្វៀន (Nguyen) ចែករំលែកអំពីវដ្តនៃជីវសាស្រ្ត ក្នុងបញ្ហាបរិច្ចាគអវយវៈ។
ធនាគារជាលិកាដំបូងបង្អស់របស់វៀតណាម មានបំណងក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ បណ្តុះបណ្តាលអនុវត្តលំដាប់ថ្នាក់ អំពីការរក្សាទុកជាលិកា បច្ចេកវិទ្យាជាលិកាផ្សាំ និង កោសិកាដើម។ ទន្ទឹមនោះ ធនាគារនៅមន្ទីរពេទ្យមិត្តភាពវៀតណាមអាល្លីម៉ង នឹងជាដុំថ្មគ្រឹះសំខាន់សម្រាប់ការបង្វែផ្តល់បច្ចេកវិទ្យា ជាមួយនឹងធនាគារជាលិកាផ្សេងៗ នឹងបានបង្កើតទៅអនាគត រួមចំណែកជួយខឿនសុខាភិបាលវៀតណាមឈានរហ័ស និង ខិតជិតដល់សករាជថ្មី នៃសុខាភិបាលសកលលោក៕
អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿង