• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long ដណ្តើមយកទីផ្សារម៉ាឡេស៊ី

សន្និសីទជំរុញទេសចរណ៍នៃតំបន់ដីសណ្តទន្លេ Cuu Long បានប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែមីនា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
តំណាងក្រុមហ៊ុនទេសចរណ៍នៅតំបន់ដីសណ្តទន្លេ Cuu Long និងប្រទេសម៉ាឡេស៊ី ផ្លាស់ប្តូរទស្សនៈ នៅក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍នៅទីក្រុងកូឡាឡាំពួរ។ រូបថត៖ Bui Hien/VNA

សន្និសីទនេះមានគោលបំណងឧទ្ទេសនាមពីសក្តានុពល បរិយាកាសវប្បធម៌និងទេសចរណ៍នៃតំបន់ភាគខាងត្បូងដល់មិត្តភក្តិអន្តរជាតិ ហើយបើកចេញជំពូកថ្មីមួយ សម្រាប់កិច្ចសហប្រតិបត្តិការរវាងតំបន់ដីសណ្តទន្លេ Cuu Long និងប្រទេសពហុវប្បធម៌ម៉ាឡេស៊ី។ ក្រៅពីការផ្សព្វផ្សាយរូបភាព គោលដៅវិសេសវិសាល ដែលមានសុវត្ថិភាព រួសរាយរាក់ទាក់ គួរឲ្យទាក់ទាញ និងមានគុណភាពខ្ពស់នៅតំបន់ដីសណ្តទន្លេ Cuu Long ដល់ភ្ញៀវទេសចរម៉ាឡេស៊ី សន្និសីទនេះក៏រួមបញ្ចូលនូវសកម្មភាពផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងទេសចរណ៍ ការកសាងគោលដៅ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីត្រៀមខ្លួនស្វាគមន៍លំហូរភ្ញៀវទេសចរពីប្រទេសម៉ាឡេស៊ី។

លោកស្រី Nornatasha Ahmad មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានជំរុញ ទេសចរណ៍ម៉ាឡេស៊ី បានវាយតម្លៃថា សន្និសីទនេះនាំមកនូវឱកាសសម្រាប់សហគ្រាសម៉ាឡេស៊ីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីតំបន់ដីសណ្តទន្លេមេគង្គ និងជួយភាគីវៀតណាមមានទស្សនៈកាន់តែច្បាស់អំពីទីផ្សារម៉ាឡេស៊ី។ ទន្ទឹមនឹងនេះ លោកស្រី Nurul Ain Syazwi នាយកប្រតិបត្តិការនៃ TMTours&Travel បានចាត់ទុកថា ដើម្បីទាក់ទាញភ្ញៀវទេសចរម៉ាឡេស៊ី ក្រៅពីវប្បធម៌ និងទេសភាពដ៏វិសេសវិសាល សេវាកម្មនៅតំបន់ដីសណ្តទន្លេ Cuu Long ត្រូវយកចិត្តទុកដាក់លើវិស័យភោជនាហារ ជាពិសេសអាហារហាឡាល់ ពីព្រោះភ្ញៀវទេសចរម៉ាឡេស៊ីជាច្រើនកាន់សាសនាឥស្លាម៕

នៅឆ្នាំ ២០២៥ ម៉ាឡេស៊ីបន្តជាទីផ្សារភ្ញៀវអន្តរជាតិដ៏សំខាន់សម្រាប់ទេសចរណ៍វៀតណាម។ ដោយមានភ្ញៀវជិត ៥៧៤.០០០ នាក់មកកាន់វៀតណាម ម៉ាឡេស៊ីស្ថិតក្នុងចំណោមទីផ្សារឈានមុខគេនៅអាស៊ី៕ 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top