មេដឹកនាំអន្តរជាតិជាច្រើននាក់បានសម្តែងការសោកស្តាយនិងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់សម្តេចប៉ាប Francis កាលពីថ្ងៃទី ២១ មេសា។ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានផ្ញើសាររំលែកទុក្ខដល់នាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ ខាឌីណាល់ ភីត្រូ ប៉ារ៉ូលីន (Pietro Parolin); ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានផ្ញើសាររំលែកទុក្ខជូនចំពោះរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ អាសឺវ៉ែក Paul Richard Gallagher ។
សម្តេចប៉ាប Francis។ រូបថត៖ ABC News/TTXVN
ប្រធានាធិបតីអាមេរិក លោក Donald Trump និងអតីតប្រធានាធិបតី លោក Joe Biden បានដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខ័ន្ធសម្តេចប៉ាប Francis។ ពីស្រុកកំណើតអាហ្សង់ទីនរបស់សម្តេចប៉ាប Francis លោកប្រធានាធិបតី Javier Milei បានស្ងើចសរសើរអស់ពីចិត្ត ហើយបានឲ្យដឹងថា ប្រទេសនេះនឹងកាន់ទុក្ខជាតិចំនួន៧ថ្ងៃ។ ប្រធានាធិបតីប្រេស៊ីលលោក Lula da Silva ក៏បានប្រកាសកាន់ទុក្ខជាំតិ រយៈពេលប្រាំពីរថ្ងៃផងដែរ ដោយនិយាយថា មនុស្សជាតិបានបាត់បង់សំឡេងមួយនៃការគោរពនិងសន្តោសប្រពី។
រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អេស្ប៉ាញ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ស្តេច Charles III នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni មេដឹកនាំនៃប្រទេសមជ្ឈិមបូព៌ានិងអង្គការឥស្លាម; ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky… បានផ្ញើការរំលែកទុក្ខទៅកាន់សហគមន៍កាតូលិកអន្តរជាតិ; បានសង្កត់ធ្ងន់ថា សម្តេចប៉ាប Francis គឺជា "អ្នកដឹកនាំដ៏ក្លាហាន" ដែល "មិនដែលបាត់បង់ក្តីសង្ឃឹមចំពោះពិភពលោកកាន់តែប្រសើរជាង" ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម