លោកតាចាងថាញតើ (Chang Thanh To) ក៏មិនចាំច្បាប់ថាខ្លួន ចាប់ចិត្តជាមួយមុខរបរប្រពៃណីរបស់គ្រួសារតាំងពីកាលណាមក។ គ្រាន់តែដឹង ឆ្នាំលោកតាមានអាយុ២០ឆ្នាំ លោកតាអាចច្នៃជំនាញនូវគ្រឿងអលង្ការប្រពៃណីរបស់ជនជាតិនុង (Nung) ។ ហើយប្រហែលសម្តីបណ្តាំចុងក្រោយរបស់ឪពុកលោកតាមុនពេលអស់ដង្ហើម បានផ្តាំថា៖ ” ប្រាក់ជាដួងព្រលឹង ទំនៀមទម្លាប់ មិនពាក់គ្រឿងអលង្ការប្រាក់ ជនជាតិនុង (Nung) មិនដឹងពីដើមកំណើត មិនដឹងបុព្វការីជន ហេតុនេះកូនមិនត្រូវទុកបាត់បង់វាឡើយ” នេះជាកម្លាំងចលករសម្រាប់លោកតាឧស្សាហ៍ស្មើ២/៣នៃជីវិត ដើម្បីធ្វើគ្រឿងអលង្ការដ៏ប្រណិតបង្កប់លក្ខណៈវប្បធម៌ នៃជនជាតិនុង (Nung) នៅដងភ្នំតីកោនឡិញ (Tay Con Linh)។
លើបាតដៃក្រាស់ឃ្មឹកខ្មៅគ្រគ្រិច មួយជីវិតដាប់ឆ្លាក់ក្បូរក្បាច់រចនា នៅលើផ្ទាំងប្រាក់ លោកតើ (To) ពោលដោយសម្លេងអួរអាក់ថា៖ “យ៉ាងនេះ មានពេលដៃទាំងគូរនេះ មុខរបរនេះ ក៏មិនអាចចិញ្ចឹមគ្រួសារ និងខ្លួនឯងរួចផង”។
![]() ប្រាក់សម្រាប់ច្នៃគ្រឿងអលង្ការ បានលោកតាទិញមកពីក្រុងហាណូយ ដែលបានលក់ដោយរដ្ឋ។ មុនពេលច្នៃ លោកតាតើ (To) តែងថ្លឹងប្រាក់លើជញ្ជីង ដែលលោកតាច្នៃដៃឯង ដើម្បីកំណត់ទម្ងន់ប្រាក់។ ![]() លោកតាចាងថាញតើ (Chang Thanh To) នៅក្បែរតុច្នៃគ្រឿងអលង្ការប្រាក់។ ![]() ដំណាក់កាលប្រើភ្លើងរំលាយប្រាក់ ដើម្បីបង្កើតជារូបរាង។ ![]() ប្រាក់បានលោកតាតើ (To) គាបស្តើងទៅដូចក្រដាស សម្រាប់ច្នៃគ្រឿងអលង្ការ។ ![]() ដើម្បីបង្កើតរូបរាងផលិតផលប្រាក់ លោកតាតើ (To) ប្រើជ័រស្រល់លាយជាមួយស្បែកក្របីដុត បង្កើតជាធាតុលាយចម្រុះគ្នា ទន់នៅពេលក្តៅ តែរឹងដូចថ្មនៅពេលត្រជាក់។ ![]() រូបត្រី បក្សី ក្តាម...។ល។ ធ្វើអំពីប្រាក់ជាគ្រឿងអលង្ការពេញនិយមរបស់ជនជាតិនុង (Nung) នៅស្រុកហ្វាងសូភី (Hoang Su Phi)។ ![]() លោកតាចាងថាញតើ (Chang Thanh To) និងប្រពន្ធដាប់ឆ្លាក់ ក្បូរក្បាច់រចនាលើកងដៃប្រាក់។ ![]() ដើម្បីច្នៃបា្រក់ជារូបកូនត្រី បក្សី ក្តាម...។ល។ លោកតាតើ (To) ប្រើជ័រស្រល់សម្រាប់បង្កើតរូបភាព។ ![]() កុមារក្នុងភូមិមកមើលលោកតាតើ(To) ច្នៃគ្រឿងអលង្ការបា្រក់។ |
នោះជារយៈកាលជាង១០ឆ្នាំមុន តែពេលដែលគ្រឿងអលង្ការមាសពេជ្រពេញនិយមលើទីផ្សារស្រុកវិញក្វាង (Vinh Quang)។ យុវជនជនជាតិនុង (Nung) និយាយថា ធ្វើកងដៃប្រាក់ប្រពៃណី ខាតអស់ក្របីមួយក្បាល ទៅផ្សារទិញគ្រាន់តែបង់រាប់រយពាន់ដុង ចុះហេតុដូចម្តេចយើងមិនទៅទិញវា។ រីឯ មនុស្សចាស់អង្គុយដេរប៉ាក់នឿយហត់ ដឹងថាឡេវអាវមេអំបៅវាស្អាតពិត ដូនតាយើងរាប់ពាន់ឆ្នាំនៅតែរក្សាដូចនេះ ប៉ុន្តែវាមានតម្លៃថ្លៃពេក តើមានប្រាក់កាសឯណាទៅ ដើម្បីទិញមកដាំលើអាវបាន ម្លោះហើយប្រើឡេវអាវអាលូមីញូមដាំលើអាវទៅ ដូនតាគាត់ដឹងយើងក្រខ្សត់ ប្រហែលជាពួកគាត់រំលងចោល។
លោកតាចាងថាញតើ (Chang Thanh To) ឲ្យដឹងថា៖ កម្រងគ្រឿងអលង្ការរបស់កូនក្រមុំជនជាតិនុង (Nung) ក្នុងថ្ងៃរៀបការ រួមមានខ្សែករ (រង្វង់ករ) កងដៃ ស្នៀតសក់ និងក្រវិល ឡេវអាវ គ្រាប់អង្កាំ...។ល។ ទាំងអស់សុទ្ធតែបានធ្វើអំពីប្រាក់ បានឆ្លាក់ឡើងយ៉ាងប្រណិត។ |
តែនេះជាការត្រិះរិះរបស់ជនជាតិនុង (Nung) នៅសម័យនោះ លោកតាចាងថាញតើ (Chang Thanh To) និងមនុស្សមួយចំនួនចេះច្នៃគ្រឿងអលង្ការប្រាក់បែរក្លាយជាមនុស្សឯកោបំផុតក្នុងលោក។ លក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិនុង (Nung) ពេលកូនក្រមុំទៅតាមប្តី ក្រៅពីគ្រឿងបរិក្ខារ កូនប្រសារស្រីបានផ្ទះខាងប្រុសជូនគ្រឿងអលង្ការបា្រក់មួយឈុត។ លោកតាតើ (To) ព្រួយចិត្ត ពេលទៅចូលរួមពិធីអាពាហ៍ពិពាហ៍ក្នុងភូមិ កូនក្រមុំមិនពាក់គ្រឿងអលង្ការប្រាក់ទៀត ក្រុមភ្លេងការជំនួសទៅដោយភ្លេងញាក់សាច់បញ្ចេញពីធុងបាស់។
ពេលជំនោលសម័យនេះទៅផុត ជីវភាពជនជាតិនុង នៅស្រុកហ្វាងសូភី (Hoang Su Phi) បានល្អបង្គួរ ដោយសារដាំដើមតែ និងដើម black cardamom ទើបពួកគេឃើញពីតម្លៃប្រពៃណីនៅក្នុងគ្រឿងអលង្ការនីមួយៗ ដែលត្រូវការថៃរក្សា។ ខ្សែករ(រង្វង់ករ) មានឆ្លាក់រូបផ្កា ស្លឹក ត្រីសត្វ កងដៃ ឡេវអាវ...។ល។ មានតម្លែជាង៤០លានដុងក្នុងមួយឈុត បានមនុស្សគ្រប់គ្នាតាមរកលោកតាចាងថាញតើ (Chang Thanh To) ដាក់ឲ្យធ្វើ។ សួរសម្លេងដាប់ឆ្លាក់លាន់ឮរំពងពេញភូមិ លោកតាពោលពាក្យកំប្លែងថា៖ “តម្លែរបស់បុព្វការីជនបន្សល់ទុកមក បានរស់រៀនមានជីវិតឡើងវិញនៅក្នុងជីវភាពរស់នៅរបស់ជនជាតិនុង (Nung) យើងខ្ញុំហើយ”។
សប្បាយណាស់ ក្នុងលើកធ្វើដំណើរទៅលេងទិវាបុណ្យវប្បធម៌ជនជាតិស្រុកហ្វាងសូភី (Hoang Su Phi) ឆ្នាំ២០១៣ នៅទីរួមស្រុកវិញក្វាង (Vinh Quang) លោកតាតើ (To) បានជួបសិប្បករលីសៅទិន (Ly Sao Tin) នៅភូមិថិញរៃ (Thinh Ray) ឃុំណាងដោន (Nang Don) អស់ពីចិត្តនឹងមុខរបរជាងប្រាក់របស់ជនជាតិនុង ។ សិប្បកររួមជាតិចំណាស់ទាំងពីរនាក់ ពិភាក្សាប្តូរយោបល់បទពិសោធន៍ គន្លឹះ និងឯកភាពថា ចូលទៅផ្សារណាត់វិញក្វាង (Vinh Quang) (ប្រជុំនៅថ្ងៃអាទិត្យរៀងរាល់សប្តាហ៍) នឹងឲ្យកូនចៅក្នុងភូមិខ្លួន យកគ្រឿងអលង្ការទៅតាំងលក់នៅទីនោះ។
តាំងពីនោះ ទៅផ្សារណាត់វិញក្វាង (Vinh Quang) ភ្ញៀវទេសចរណ៍ចៃដន្យនឹងបានជួបប្រទះនារី តាំងគ្រឿងអលង្ការប្រាក់យ៉ាងច្រើនលក់ជូនមាមីង។ អ្នកទិញតិចតួច អ្នកមើលបែរជាច្រើនទៅវិញ ប៉ុន្តែលោកតាតើ (To) បញ្ចេញភាពសប្បាយចិត្តនៅលើទឹកមុខ ពីព្រោះលោកតាយល់ថា មានមនុស្សមើលច្រើន បញ្ជាក់ថាជនជាតិនុង នៅចូលចិត្តស្រឡាញ់រាប់អានវប្បធម៌របស់ដូនតា។
ទោះបីយ៉ាងណា លោតតើ (To) ឲ្យដឹងថា ធ្វើដំណើរតាមដងភ្នំហ្វាងសូភី (Hoang Su Phi) ក៏មិនអាចណាស្វែងរកបានអ្នកទីពីរ ដែលចេះគន្លឹះច្នៃគ្រឿងអលង្ការសម្រាប់នារីជនជាតិនុង (Nung) ក្នុងថ្ងៃអាពាហ៍ពិពាហ៍។ កូនចៅលោកតាគ្មាននរណាចូលចិត្តនឹងមុខរបរនេះទាល់តែសោះ ដូចនេះលោកតាព្រួយបារម្មណ៍ ពេលលោកអស់ជីវិតទៅ មុខរបរជាងប្រាក់ នៃជនជាតិនុង (Nung) មានហានិភ័យសាបរលាបទៅមិនខាន៕
![]() ខ្សែករ (រង្វង់ករ) បានលោកតាតើ ច្នៃតាមវប្បធម៌ប្រពៃណីរបស់ជនជាតិនុង ។ ![]() ខ្សែករ (រង្វង់ករ) ធ្វើអំពីប្រាក់របស់នារីជនជាតិនុង (Nung) បានលោកតាតើ (To) ជាអ្នកច្នៃ។ ![]() លោកតាចាងថាញតើ (Chang Thanh To) ឲ្យដឹងថា “ដើម្បីច្នៃស្នៀតសក់មួយដើម ដែលមានក្បាច់រចនាប្រណិត ត្រូវការរយៈពេលមួយសប្តាហ៍”។ ![]() គ្រឿងអលង្ការប្រាក់មួយឈុតរបស់ជនជាតិនុង (Nung) ដែលកូនចៅលោកតាតើ លក់នៅផ្សារណាត់វិញក្វាង (Vinh Quang)។ ![]() នារីជនជាតិនុង (Nung) ទៅផ្សារណាត់វិញក្វាង (Vinh Quang) សុទ្ធតែមានភាពទាក់ទាញដោយឈុតគ្រឿងអលង្ការប្រាក់ ដែលកូនចៅលោកតាលក់។ ![]() មួកមួយសម្រាប់កុមារជនជាតិនុង (Nung) ដែលមានរាប់រយស្នាមលម្អិត លោកតាជាអ្នកច្នៃ។ ![]() ជនជាតិនុង (Nung) ប្រើប្រាស់គ្រឿងអលង្ការប្រាក់ មិនត្រឹមតែនៅក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មី នៅទាំងមាននៅក្នុងពលកម្មប្រចាំថ្ងៃ។ |
អត្ថបទ៖ ធុកហៀន រូបថត៖ ថុងធៀន