ជនជាតិនុង (Nung) នៅស្រុកហ្វាងសូភី (Hoang Su Phi) (ហាយ៉ាង - Ha Giang) ចេះច្នៃអលង្ការប្រាក់រាប់ពាន់គ្រឿង ប៉ុន្តែអ្នកដែលចេះច្នៃក្បាច់រចនាបុរាណលើប្រាក់ មានចំនួនតិចតួចប៉ុណ្ណោះ។ ទន្ទឹមនោះ អ្នកចេះច្នៃគ្រឿងអលង្ការទាំង១២ឈុត តាមវប្បធម៌ប្រពៃណីរបស់ជនជាតិនុង (Nung) សម្រាប់ប្រើក្នុងរោងការ នៅមានតែលោកតាចាងថាញតើ (Chang Thanh To) ម្នាក់ដែលកំពុងរស់នៅលើកំពូលភ្នំផើងលីងាយ (Po Ly Ngai)។
លោកតាចាងថាញតើ (Chang Thanh To) ក៏មិនចាំច្បាប់ថាខ្លួន ចាប់ចិត្តជាមួយមុខរបរប្រពៃណីរបស់គ្រួសារតាំងពីកាលណាមក។ គ្រាន់តែដឹង ឆ្នាំលោកតាមានអាយុ២០ឆ្នាំ លោកតាអាចច្នៃជំនាញនូវគ្រឿងអលង្ការប្រពៃណីរបស់ជនជាតិនុង (Nung) ។ ហើយប្រហែលសម្តីបណ្តាំចុងក្រោយរបស់ឪពុកលោកតាមុនពេលអស់ដង្ហើម បានផ្តាំថា៖ ” ប្រាក់ជាដួងព្រលឹង ទំនៀមទម្លាប់ មិនពាក់គ្រឿងអលង្ការប្រាក់ ជនជាតិនុង (Nung) មិនដឹងពីដើមកំណើត មិនដឹងបុព្វការីជន ហេតុនេះកូនមិនត្រូវទុកបាត់បង់វាឡើយ” នេះជាកម្លាំងចលករសម្រាប់លោកតាឧស្សាហ៍ស្មើ២/៣នៃជីវិត ដើម្បីធ្វើគ្រឿងអលង្ការដ៏ប្រណិតបង្កប់លក្ខណៈវប្បធម៌ នៃជនជាតិនុង (Nung) នៅដងភ្នំតីកោនឡិញ (Tay Con Linh)។
លើបាតដៃក្រាស់ឃ្មឹកខ្មៅគ្រគ្រិច មួយជីវិតដាប់ឆ្លាក់ក្បូរក្បាច់រចនា នៅលើផ្ទាំងប្រាក់ លោកតើ (To) ពោលដោយសម្លេងអួរអាក់ថា៖ “យ៉ាងនេះ មានពេលដៃទាំងគូរនេះ មុខរបរនេះ ក៏មិនអាចចិញ្ចឹមគ្រួសារ និងខ្លួនឯងរួចផង”។
អត្ថបទ៖ ធុកហៀន រូបថត៖ ថុងធៀន