• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ចំណាប់អារម្មណ៍នៃមហោស្រពផ្លាស់ប្តូរវប្បធម៌ ហូយអាន (Hoi An) - ជប៉ុនលើកទី ១៨

បន្ទាប់ពីមិន​បាន​រៀបចំ​អស់រយៈពេលជាង ២ ឆ្នាំដោយសារជំងឺរាតត្បាត Covid-19 មហោស្រពផ្លាស់ប្តូរ​វប្បធម៌ ហូយអាន (Hoi An) - ជប៉ុនត្រូវបានប្រារព្ធឡើងម្តងទៀត ដើម្បីបន្តនាំមកជូនសាធារណជន និងភ្ញៀវទេសចររឿងរ៉ាវគួរឱ្យចាប់អារម្មណ៍អំពីទំនាក់ទំនងដ៏ស្រស់ស្អាតដូចជារឿងនិទានរវាងការកំពង់ផែ ហូយអាន (Hoi An) និងទីក្រុង Nagasaki កាលពីជាង ៤០០ ឆ្នាំមុន បន្ទាប់មកបានចាក់គ្រឹះសម្រាប់ទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងវៀតណាម និងជប៉ុន នាពេលបច្ចុប្បន្ននេះ។

មហោស្រពផ្លាស់ប្តូរ​វប្បធម៌ ហូយអាន (Hoi An) - ជប៉ុន​ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយនេះគឺជាលើកទី ១៨ ដែលបានរៀបចំយ៉ាងឱឡារិកដោយទីក្រុង ហូយអាន (Hoi An) ជាមួយនឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌ដ៏រស់រវើក ទាក់ទាញ និងចម្រុះពណ៌ជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមរបស់ប្រជាជនយ៉ាងច្រើនកុះករនិងភ្ញៀវទេសចរ។

មហោស្រពនេះប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ ជាមួយនឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌ប្លែកៗរវាងប្រទេសទាំងពីរដូចជា៖ ការសម្តែងសិល្បៈតាមដងផ្លូវ ការប្រណាំងទូក ការរៀបចំនិង​សម្តែង​ឡើង​វិញនូវពិធីរៀបការបស់ព្រះនាង ង៉ុក​ហ័រ (Ngoc Hoa) និងពាណិជ្ជករជប៉ុន Araki Sorato ផ្សារណាត់ ការបង្ហាញម៉ូដ ការសរសេអក្សរ អាហារ...

សម្រស់ដ៏រ៉ូមែនទិចនៃទីក្រុងបុរាណ ហូយអាន (Hoi An) ក្នុងរដូវស្លឹកឈើជ្រុះ។ រូបថត៖ ថាញហ័រ /VNP
ពិធីសម្ពោធអគារវប្បធម៌ជប៉ុននៅទីក្រុងបុរាណ ហូយអាន (Hoi An)។ រូបថត៖ ថាញហ័រ /VNP
មហោស្រពនេះទាក់ទាញអ្នកទស្សនាយ៉ាងច្រើន។ រូបថត៖ ថាញហ័រ /VNP
របាំប្រជាប្រិយជប៉ុនដ៏រំភើប បាន​សម្តែងនៅតាមផ្លូវនៃទីក្រុង ហូយអាន (Hoi An)។ រូបថត៖ ថាញហ័រ /VNP
របាំដ៏រំភើបរបស់យុវជននៃប្រទេសទាំងពីរ។ រូបថត៖ ថាញហ័រ /VNP
យុវជននៃប្រទេសទាំងពីរ វៀតណាម-ជប៉ុន រាំ ច្រៀង ក្នុ​ងមហោស្រពនេះ។ រូបថត៖ ថាញហ័រ /VNP
ការបង្ហាញម៉ូដសម្លៀកបំពាក់ដែលមិនប៉ះពាល់ដល់បរិស្ថាន។ រូបថត៖ ថាញហ័រ /VNP
ភ្ញៀវ​ទេសចរ​ស្ត្រី​ជនជាតិ​ជប៉ុនសប្បាយរីករាយ​ នៅពេល​ដែល​ចូលរួមក្នុង​មហោស្រពនេះ។ រូបថត៖ ថាញហ័រ /VNP
តារា​ចម្រៀង​ស្រី​ជប៉ុន​សម្ដែង​នៅ​ទីក្រុង​បុរាណ ហូយអាន (Hoi An)។ រូបថត៖ ថាញហ័រ /VNP
ភ្ញៀវទេសចរបរទេសជាច្រើនមានឱកាសស្វែងយល់ពីវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រជាជន ហូយអាន (Hoi An)។ រូបថត៖ ថាញហ័រ /VNP
ការសម្តែងឈុតគីម៉ូណូប្រពៃណីជប៉ុនដោយក្រុមយុវជននៃទីក្រុងបុរាណ ហូយអាន (Hoi An)។ រូបថត៖ ថាញហ័រ /VNP

ព្រឹត្តិការណ៍វប្បធម៌ដ៏វិសេសវិសាលនេះបាននាំមកនូវការរកឃើញ និងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍របស់ប្រជាជន និងភ្ញៀវទេសចរអំពីប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាង ហូយអាន (Hoi An) - Nagasaki ។ ថែមទាំង​បង្កើនយល់ដឹងនូវទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងជប៉ុន តាមរយៈសាច់រឿងត្រូវបានសម្តែងយ៉ាងរស់រវើកដោយប្រជាជនទីក្រុង ហូយអាន (Hoi An) និង​​​ប្រជាជន​ជប៉ុន។  ជាពិសេស ព្រឹត្តិការណ៍នេះមិនត្រឹមតែបន្សល់ទុកនូវចំណាប់អារម្មណ៏ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ម្យ៉ាងទៀត កម្មវិធីនេះបានទាក់ទាញការចូលរួមយ៉ាងសកម្មពីភ្ញៀវទេសចរណ៍ រួមទាំងភ្ញៀវទេសចរណ៍បរទេសជាច្រើនផងដែរ។

ការសម្តែងពិធីរៀបការព្រះអង្គម្ចាស់ ង៉ុក​ហ័រ (Ngoc Hoa) និងពាណិជ្ជករជប៉ុន លោក Araki Sorato កាលពីជាង ៤០០ ឆ្នាំមុន ស្នេហាដ៏ស្រស់ស្អាតនេះបានបង្កើតទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ រូបថត៖ ថាញហ័រ /VNP
ការសម្តែងពិធី​មង្គលការ​បាន​ឆ្លង​កាត់តំបន់ជនបទ​​សុខសាន្ត​ ​តាម​ដង​ទន្លេហ័យ (Hoai) ដ៏​រ៉ូមែនទិក។ រូបថត៖ ថាញហ័រ /VNP
ការសម្តែងពិធី​រៀប​អាពាហ៍​ពិពាហ៍​បានពេញ​លេញ​ទៅ​ដោយលក្ខណៈ​វប្បធម៌​ប្រពៃណី​វៀតណាម-ជប៉ុន។ រូបថត៖ ថាញហ័រ​ /VNP
ពេលវេលានៃការលាគ្នា របស់ព្រះនាង ង៉ុក​ហ័រ ( Ngoc Hoa) មុនពេលចេញ​ដំណើរទៅផ្ទះប្តីរបស់នាង។ រូបថត៖ ថាញហ័រ​ /VNP
លោក Araki Sorato ស្វាគមន៍ព្រះនាង ង៉ុក​ហ័រ ( Ngoc Hoa) ឡើងទូក ដើម្បីធ្វើ​ដំណើរទៅកាន់ប្រទេសជប៉ុន។ រូបថត៖ ថាញហ័រ​ /VNP
ព្រះនាង ង៉ុក​ហ័រ ( Ngoc Hoa) និង លោក Akiro នៅលើទូកទៅកាន់ប្រទេសជប៉ុន។ រូបថត៖ ថាញហ័រ​ /VNP
ការសម្តែងនូវពិធី​រៀប​ការ​នៅ​ស្រុក​កំណើត​របស់​ស្វាមី​គឺពោរពេញទៅដោយលក្ខណៈវប្បធម៌ជប៉ុន។ ភាពគឺ​មាន​ស្រើបស្រាល​នឹង​វប្បធម៌​ជប៉ុន។ រូបថត៖ ថាញហ័រ​ /VNP
គូប្តីប្រពន្ធ​អញ្ជើញ​គ្នា​កែវ​ស្រា​ ក្នុង​ពិធីអាពាហ៍ពិពាហ៍​ ​របស់​ខ្លួន។ រូបថត៖ ថាញហ័រ​ /VNP
ភ្ញៀវ​ទេសចរ​ឈរ​នៅ​គ្រប់​ទីកន្លែង​ ដើម្បី​ស្វែង​យល់​ពី​សម្រស់​នៃ​ពិធី​មង្គលការ​ចម្លែក​ក្នុង​ទីក្រុង​បុរាណ ហ៊ូយអាន (Hoi An)។ រូបថត៖ ថាញហ័រ​ /VNP
បរិយាកាសនៃពិធីបុណ្យដ៏រស់រវើកកើតឡើងនៅតាមដងផ្លូវនៃទីក្រុង ហ៊ូយអាន (Hoi An)។ រូបថត៖ ថាញហ័រ​ /VNP
នារី​ទេសចរ​បរទេស​ម្នាក់​ចូល​រួម​រាំ​ជាមួយ​​សិល្បករ សិល្បការិនី ​តាម​ដង​ផ្លូវ​។ រូបថត៖ ថាញហ័រ​ /VNP

 


អត្ថបទនិងរូបថត៖ ថាញហ័រ ប្រែសម្រួល៖ ង្វៀនយ៉ាង

បម្រួញទេសភាពហាណូយមកនៅក្នុងកែវកាហ្វេស៊ុត

បម្រួញទេសភាពហាណូយមកនៅក្នុងកែវកាហ្វេស៊ុត

កាហ្វេ​ស៊ុត​បាន​ក្លាយ​ជាទឹក​ពិសា​ក្នុង​ចំណោម​ទឹក​ពិសា​ ត្រូវតែសាក​ផឹក​នៅពេល​ធ្វើ​ដំណើរ​មកដល់រដ្ឋធានី​ហាណូយ​។ មិន​ត្រឹមតែ​ជា​ការច្នៃ​ធ្វើ​កាហ្វេ​ស៊ុត​ដ៏សាមញ្ញប៉ុណ្ណោះ​ទេ តែនេះ​ជាការ​ច្នៃ​មិនឈប់​ឈរ​របស់បង ឡេ​ ត្វឹន​ងៀ (Le Tuan Nghia) តំណាលនោះ​នៅ​​នាំយក​ទេសភាព​ពិសេស​របស់ហាណូយ​ បញ្ចេញ​នៅលើ​កែវ​កាហ្វេ​ស៊ុត​។​

Top