បន្ទាប់ពីមិនបានរៀបចំអស់រយៈពេលជាង ២ ឆ្នាំដោយសារជំងឺរាតត្បាត Covid-19 មហោស្រពផ្លាស់ប្តូរវប្បធម៌ ហូយអាន (Hoi An) - ជប៉ុនត្រូវបានប្រារព្ធឡើងម្តងទៀត ដើម្បីបន្តនាំមកជូនសាធារណជន និងភ្ញៀវទេសចររឿងរ៉ាវគួរឱ្យចាប់អារម្មណ៍អំពីទំនាក់ទំនងដ៏ស្រស់ស្អាតដូចជារឿងនិទានរវាងការកំពង់ផែ ហូយអាន (Hoi An) និងទីក្រុង Nagasaki កាលពីជាង ៤០០ ឆ្នាំមុន បន្ទាប់មកបានចាក់គ្រឹះសម្រាប់ទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងវៀតណាម និងជប៉ុន នាពេលបច្ចុប្បន្ននេះ។
មហោស្រពផ្លាស់ប្តូរវប្បធម៌ ហូយអាន (Hoi An) - ជប៉ុនត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយនេះគឺជាលើកទី ១៨ ដែលបានរៀបចំយ៉ាងឱឡារិកដោយទីក្រុង ហូយអាន (Hoi An) ជាមួយនឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌ដ៏រស់រវើក ទាក់ទាញ និងចម្រុះពណ៌ជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមរបស់ប្រជាជនយ៉ាងច្រើនកុះករនិងភ្ញៀវទេសចរ។
មហោស្រពនេះប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ ជាមួយនឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌ប្លែកៗរវាងប្រទេសទាំងពីរដូចជា៖ ការសម្តែងសិល្បៈតាមដងផ្លូវ ការប្រណាំងទូក ការរៀបចំនិងសម្តែងឡើងវិញនូវពិធីរៀបការបស់ព្រះនាង ង៉ុកហ័រ (Ngoc Hoa) និងពាណិជ្ជករជប៉ុន Araki Sorato ផ្សារណាត់ ការបង្ហាញម៉ូដ ការសរសេអក្សរ អាហារ...
សម្រស់ដ៏រ៉ូមែនទិចនៃទីក្រុងបុរាណ ហូយអាន (Hoi An) ក្នុងរដូវស្លឹកឈើជ្រុះ។ រូបថត៖ ថាញហ័រ /VNP
ពិធីសម្ពោធអគារវប្បធម៌ជប៉ុននៅទីក្រុងបុរាណ ហូយអាន (Hoi An)។ រូបថត៖ ថាញហ័រ /VNP
មហោស្រពនេះទាក់ទាញអ្នកទស្សនាយ៉ាងច្រើន។ រូបថត៖ ថាញហ័រ /VNP
របាំប្រជាប្រិយជប៉ុនដ៏រំភើប បានសម្តែងនៅតាមផ្លូវនៃទីក្រុង ហូយអាន (Hoi An)។ រូបថត៖ ថាញហ័រ /VNP
របាំដ៏រំភើបរបស់យុវជននៃប្រទេសទាំងពីរ។ រូបថត៖ ថាញហ័រ /VNP
យុវជននៃប្រទេសទាំងពីរ វៀតណាម-ជប៉ុន រាំ ច្រៀង ក្នុងមហោស្រពនេះ។ រូបថត៖ ថាញហ័រ /VNP
ការបង្ហាញម៉ូដសម្លៀកបំពាក់ដែលមិនប៉ះពាល់ដល់បរិស្ថាន។ រូបថត៖ ថាញហ័រ /VNP
ភ្ញៀវទេសចរស្ត្រីជនជាតិជប៉ុនសប្បាយរីករាយ នៅពេលដែលចូលរួមក្នុងមហោស្រពនេះ។ រូបថត៖ ថាញហ័រ /VNP
តារាចម្រៀងស្រីជប៉ុនសម្ដែងនៅទីក្រុងបុរាណ ហូយអាន (Hoi An)។ រូបថត៖ ថាញហ័រ /VNP
ភ្ញៀវទេសចរបរទេសជាច្រើនមានឱកាសស្វែងយល់ពីវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រជាជន ហូយអាន (Hoi An)។ រូបថត៖ ថាញហ័រ /VNP
ការសម្តែងឈុតគីម៉ូណូប្រពៃណីជប៉ុនដោយក្រុមយុវជននៃទីក្រុងបុរាណ ហូយអាន (Hoi An)។ រូបថត៖ ថាញហ័រ /VNP
ព្រឹត្តិការណ៍វប្បធម៌ដ៏វិសេសវិសាលនេះបាននាំមកនូវការរកឃើញ និងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍របស់ប្រជាជន និងភ្ញៀវទេសចរអំពីប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាង ហូយអាន (Hoi An) - Nagasaki ។ ថែមទាំងបង្កើនយល់ដឹងនូវទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងជប៉ុន តាមរយៈសាច់រឿងត្រូវបានសម្តែងយ៉ាងរស់រវើកដោយប្រជាជនទីក្រុង ហូយអាន (Hoi An) និងប្រជាជនជប៉ុន។ ជាពិសេស ព្រឹត្តិការណ៍នេះមិនត្រឹមតែបន្សល់ទុកនូវចំណាប់អារម្មណ៏ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ម្យ៉ាងទៀត កម្មវិធីនេះបានទាក់ទាញការចូលរួមយ៉ាងសកម្មពីភ្ញៀវទេសចរណ៍ រួមទាំងភ្ញៀវទេសចរណ៍បរទេសជាច្រើនផងដែរ។
ការសម្តែងពិធីរៀបការព្រះអង្គម្ចាស់ ង៉ុកហ័រ (Ngoc Hoa) និងពាណិជ្ជករជប៉ុន លោក Araki Sorato កាលពីជាង ៤០០ ឆ្នាំមុន ស្នេហាដ៏ស្រស់ស្អាតនេះបានបង្កើតទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ រូបថត៖ ថាញហ័រ /VNP
ការសម្តែងពិធីមង្គលការបានឆ្លងកាត់តំបន់ជនបទសុខសាន្ត តាមដងទន្លេហ័យ (Hoai) ដ៏រ៉ូមែនទិក។ រូបថត៖ ថាញហ័រ /VNP
ការសម្តែងពិធីរៀបអាពាហ៍ពិពាហ៍បានពេញលេញទៅដោយលក្ខណៈវប្បធម៌ប្រពៃណីវៀតណាម-ជប៉ុន។ រូបថត៖ ថាញហ័រ /VNP
ពេលវេលានៃការលាគ្នា របស់ព្រះនាង ង៉ុកហ័រ ( Ngoc Hoa) មុនពេលចេញដំណើរទៅផ្ទះប្តីរបស់នាង។ រូបថត៖ ថាញហ័រ /VNP
លោក Araki Sorato ស្វាគមន៍ព្រះនាង ង៉ុកហ័រ ( Ngoc Hoa) ឡើងទូក ដើម្បីធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ រូបថត៖ ថាញហ័រ /VNP
ព្រះនាង ង៉ុកហ័រ ( Ngoc Hoa) និង លោក Akiro នៅលើទូកទៅកាន់ប្រទេសជប៉ុន។ រូបថត៖ ថាញហ័រ /VNP
ការសម្តែងនូវពិធីរៀបការនៅស្រុកកំណើតរបស់ស្វាមីគឺពោរពេញទៅដោយលក្ខណៈវប្បធម៌ជប៉ុន។ ភាពគឺមានស្រើបស្រាលនឹងវប្បធម៌ជប៉ុន។ រូបថត៖ ថាញហ័រ /VNP
គូប្តីប្រពន្ធអញ្ជើញគ្នាកែវស្រា ក្នុងពិធីអាពាហ៍ពិពាហ៍ របស់ខ្លួន។ រូបថត៖ ថាញហ័រ /VNP
ភ្ញៀវទេសចរឈរនៅគ្រប់ទីកន្លែង ដើម្បីស្វែងយល់ពីសម្រស់នៃពិធីមង្គលការចម្លែកក្នុងទីក្រុងបុរាណ ហ៊ូយអាន (Hoi An)។ រូបថត៖ ថាញហ័រ /VNP
បរិយាកាសនៃពិធីបុណ្យដ៏រស់រវើកកើតឡើងនៅតាមដងផ្លូវនៃទីក្រុង ហ៊ូយអាន (Hoi An)។ រូបថត៖ ថាញហ័រ /VNP
នារីទេសចរបរទេសម្នាក់ចូលរួមរាំជាមួយសិល្បករ សិល្បការិនី តាមដងផ្លូវ។ រូបថត៖ ថាញហ័រ /VNP