នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Antoine Colin អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកការផ្លាស់ប្តូរឌីជីថលនិងខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្ម HP (សហរដ្ឋអាមេរិក)។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ ទទួលជួបលោក Antoine Colin អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកសកលនៃការផ្លាស់ប្តូរឌីជីថល និងខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្ម HP (សហរដ្ឋអាមេរិក) (រូបថត៖ Lai Hoa/VOV)
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា រដ្ឋាភិបាល វៀតណាមប្តេជ្ញាបង្កើតលក្ខណៈងាយស្រួលទាំងអស់ រួមទាំងកំណែទម្រង់របៀបរបប សម្រាប់អ្នកវិនិយោគបរទេសនិយាយរួម ក្នុងនោះមានសហរដ្ឋ អាមេរិក មកបណ្តាក់ទុននិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀត ណាម ធានាគោរពតាមបទប្បញ្ញត្តិច្បាប់។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ក្រុមហ៊ុន HP ពង្រីកការវិនិយោគ ជំរុញអាជីវកម្ម និងដៃគូផ្សេងទៀតមកបណ្តាក់ទុននៅវៀតណាម ជាពិសេសលើវិស័យដែលមានសក្កានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ និងជាអាទិភាពរបស់វៀតណាម និងមានសំឡេងជាមួយសហរដ្ឋអាមេរិកដើម្បីមានគោលនយោបាយពន្ធគយ ដែល សមស្របសម្រាប់ភាគីទាំងពីរ។ លោកនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមបាននិងកំពុងបន្តចេញច្បាប់ និងសេចក្តីសម្រេចចិត្តដើម្បីដោះស្រាយការលំបាករបស់អង្គភាពអាជីវកម្ម និងអ្នកវិនិយោគតាមស្មារតីជាក់ស្តែង ស្របតាមទម្លាប់អន្តរជាតិ។
រីឯខ្លួនវិញ លោក Antoine Colin ជឿជាក់ថា វៀតណាមនិងសហរដ្ឋអាមេរិកនឹងស្វែងរកដំណោះស្រាយពន្ធគយដ៏ល្អសម្រាប់ភាគីទាំងពីរ ហើយ HP គាំទ្រ វៀតណាមក្នុងដំណើរការចរចា។ អនុប្រធានក្រុមហ៊ុន HP គ្រុប បានសង្កត់ធ្ងន់ថា វៀតណាមគឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុន។ បច្ចុប្បន្ននេះ ក្រុមហ៊ុន HP គ្រុប បានសហការជាមួយអ្នកផ្គត់ផ្គង់ជាង ៤០ នៅវៀតណាម ហើយមានបំណងចង់បង្កើនសមត្ថភាពផលិតនៅវៀតណាម ជាមួយនឹងទំហំទឹកប្រាក់ពី ២ ទៅ ៣ពាន់លានដុល្លារអាមេរិក។ លោក Antoine Colin បាននិយាយថា ក្រុមហ៊ុន HP គ្រុប មានយុទ្ធសាស្រ្តក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី និងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសវៀតណាម និងក្នុងតំបន់; បានអះអាងថា ក្រុមហ៊ុន HP នឹងវិនិយោគបន្ថែមទៀតនៅវៀតណាមក្នុងល្បឿនកាន់តែលឿន ជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរ ផ្ទេរបច្ចេកវិទ្យា និងការច្នៃប្រឌិត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម