នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។ (រូបថត៖ VGP/Nhat Bac)
ជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអបអរសាទរចំពោះសមិទ្ធិផលដែលឥណ្ឌាសម្រេចបានក្រោម ការដឹកនាំរបស់នាយករដ្ឋមន្ត្រី Narendra Modi; ទន្ទឹមនឹងនោះ បានវាយតម្លៃខ្ពស់ ចំពោះតួនាទីកាន់តែសំខាន់របស់ឥណ្ឌានៅវេទិកាអន្តរជាតិ រួមទាំង BRICS ផងដែរ។
ក្នុងជំនួបជាមួយប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Ahmed Tinubu លោក នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ហើយបានគោរពពាំនាំនូវការអញ្ជើញ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជូនចំពោះប្រធានាធិបតី ដើម្បីមកបំពេញទស្សន កិច្ចជាផ្លូវការនៅវៀតណាមនាពេលឆាប់ៗនេះផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។ (រូបថត៖ VGP/Nhat Bac) |
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ភាគីទាំង ពីរបានអះអាងឡើងវិញនូវគោលការណ៍ និងទិសដៅសំខាន់ៗ ដើម្បីជំរុញ និងពង្រឹង កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។ ភាគីទាំងពីរបានឯកភាព បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការសន្យា និងកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងអំឡុងដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក តូ ឡឹម កាលពីខែឧសភា ឆ្នាំ ២០២៥៕