រូបគំនូរគីមហ្វាង (Kim Hoang) ជាឈ្មោះហៅនៃចរន្តគំនូរប្រជាប្រិយកើតនៅចុងសតវត្សរ៍ទី១៨ នៅភូមិគីមហ្វាង (Kim Hoang) ឃុំវឹនកាន (Van Canh) ស្រុកហ្វាងឌឹក (Hoang Duc) (ហាណូយ)។ ពេលទើបចាប់ផ្តើមបង្កើតរូបភាព គំនូរប្រជាប្រិយគីមហ្វាង (Kim Hoang) រហ័សក្លាយជាផលិតផលមួយពេញនិយម បម្រើតម្រូវការលេងគំនូរបុណ្យចូលឆ្នាំថ្មីប្រពៃណី នៃតំបន់ដីក្រុងនេះ។
សម័យកាលដើម គំនូរគីមហ្វាង (Kim Hoang) តែងបានធ្វើឡើងចាប់ពីខែ១០ រហូតដល់ខែ១២ចន្ទគតិ រៀងរាល់ឆ្នាំ ដើម្បីបម្រើតម្រូវការអ្នកលេងគំនូរនាបុណ្យចូលឆ្នាំថ្មីប្រពៃណី របស់ប្រជាជន។ ដើមសតវត្សរ៍ទី១៩ គំនូរគីមហ្វាង (Kim Hoang) រីកចម្រើនខ្លាំង ប៉ុន្តែហើយចាប់ផ្តើមសាបរលាបដោយសារគ្រោះទឹកជំនន់នាឆ្នាំ១៩១៥ ទូទាំងភូមិត្រូវលិចលង់ក្រោមទឹក បន្ទះក្តារពុម្ពក៏យ៉ាងនេះត្រូវទឹកកួចហូរទៅបាត់។ បន្ទាប់គ្រោះទឹកជំនន់នោះ របរគូរគំនូរសន្សឹមៗសាបរលាបទៅ មកដល់ឆ្នាំ១៩៤៥ ទូទាំងភូមិគីមហ្វាង (Kim Hoang) គ្មានអ្នកណាម្នាក់គូរគំនូរទៀតឡើយ។
រាប់សិបឆ្នាំមុន រូបគំនូរ និង ពុម្ពចម្លាក់ នៃចរន្តគំនូរគីមហ្វាង (Kim Hoang) បានរក្សាតែនៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម និង កម្រងគំនូររបស់អ្នកប្រមូលផ្តុំក្នុងនិងក្រៅប្រទេស។ អ្នកប្រមូលផ្តុំ ង្វៀនធីធូហ្វ័រ (Nguyen Thi Hoa) នាយកសារមន្ទីរសាលភាជន៍ឯកជនហាណូយឲ្យដឹងថា ក្នុងកម្រងប្រមូលផ្តុំគំនូរប្រជាប្រិយរបស់លោកស្រី សព្វថ្ងៃមានរូបគំនូរគីមហ្វាង (Kim Hoang) ប្រហែល៦០ផ្ទាំង ។
បំណងចង់ស្តារឡើងវិញនូវចរន្តគំនូរ ដែលបានសាបរលាបទៅជាងពាក់កណ្តាលសតវត្សរ៍ អ្នកប្រមូលផ្តុំ ង្វៀនធីធូហ្វ័រ (Nguyen Thi Thu Hoa) កំពុងសហការនឹងវិចិត្រករ ង្វៀនឌឹកហ្វ័រ (Nguyen Duc Hoa) ត្រឹនង្វៀនដាន (Tran Nguyen Dan) បង្កើតសាឡើងវិញនូវពុម្ពចម្លាក់ និង គំនូរគីមហ្វាង (Kim Hoang) គំរូ។ លោកស្រី ធូហ្វ័រ (Thu Hoa) ឲ្យដឹងថា៖ ”ថ្ងៃនេះ ប្រសិនបើយើងខ្ញុំមិនរក្សាបាននូវចរន្តគំនូរគីមហ្វាង (Kim Hoang) ប្រាកដជាដប់ឆ្នាំក្រោយ គ្មាននរណាអាចនៅមានឯកសារសម្រាប់បង្កើតសាឡើងវិញនោះទេ”។

សិស្សានុសិស្ស និងភ្ញៀវទេសចរចូលចិត្តពិសោធន៍រួមជាមួយសិប្បករគំនូរគីមហ្វាង (Kim Hoang)។
រូបថត៖ កុងដាត

ផ្សេងនឹងគំនូរដុងហូ សិប្បករគំនូរគីមហ្វាង (Kim Hoang) ប្រើប្រាស់ឈើពុម្ពចម្លាក់តែមួយគត់
សម្រាប់ចាក់ពុម្ព។ រូបថត៖ ខាញឡុង
|
ក្រៅពីលោកស្រី ធូហ្វ័រ (Thu Hoa) បងដាវឌីញត្រុង (Dao Dinh Trung) ជាសិប្បករវ័យក្មេងនៅភូមិគីមហ្វាង (Kim Hoang) ក៏ស្វែងរកពុម្ពចម្លាក់ ដែលនៅសេសសល់មកតាមផ្ទះប្រជារាស្រ្ត និង ឈ្វេងយល់ពីរូបគំនូរនៅក្នុងសៀវភៅបុរាណ ដើម្បីធ្វើឱ្យរស់ឡើងវិញ នូវចរន្តគំនូរប្រជាប្រិយស្រុកកំណើតខ្លួន។
បងត្រុង (Trung) ឱ្យដឹងថា គំនូរគីមហ្វាង (Kim Hoang) មានលក្ខណៈប្រហាក់ប្រហែលច្រើន ជាមួយនឹងចរន្តគំនូរប្រជាប្រិយដុងហូ (Dong Ho) នៅតំបន់គីញបាក់ (Kinh Bac)។ យ៉ាងណាក៏ដោយ វាក៏មានលក្ខណៈចំណាប់អារម្មណ៍ដោយឡែកមួយចំនួន។ វត្ថុធាតុធ្វើរូបគំនូរគីមហ្វាង (Kim Hoang) មិនមែនប្រើក្រដាសគ្រំ (ក្រដាសធ្វើពីសម្បកគ្រំ) ដូចរូបគំនូរដុងហូ (Dong Ho) ឬក្រដាសយ៉ នៃរូបគំនូរហាងត្រុង (Hoang Trong) តែធ្វើអំពីក្រដាសក្រហម ឬក្រដាសពណ៌ផ្កាឈូក។ ហេតុនេះហើយរូបគំនូរគីមហ្វាង (Kim Hoang) នៅបានហៅថាគំនូរក្រហម។
បើដូចគំនូរដុងហូ (Dong Ho) ផ្ទាំងគំនូរនីមួយៗ មានឈើពុម្ពចម្លាក់ច្រើន ឈើពុម្ពចម្លាក់នីមួយៗ បែរជាសមស្របតែមួយពណ៌និងចាក់ពុម្ពតែម្តង រីឯចំពោះរូបគំនូរគីមហ្វាង (Kim Hoang) សិប្បករប្រើពុម្ពចម្លាក់តែមួយគត់ សម្រាប់ចាក់ពុម្ពលើក្រដាស រួចហើយគូរលាយពណ៌តាមសេរី នៅលើផ្ទាំងគំនូរ តាមអារម្មណ៍ និង ចំណូលចិត្តរបស់ខ្លួន។ ហេតុនេះហើយ រាល់ផ្ទាំងរូបគំនូរតែងមានលក្ខណៈដោយឡែក បង្កប់ភាពមិនជាប់ជំពាក់ និង ស្លាកស្នាមដោយឡែកនៃសិប្បករម្នាក់ៗ ទោះបីវាប្រសូត្រចេញពីពុម្ពតែមួយ។
ប្រធានបទនៃរូបគំនូរគីមហ្វាង (Kim Hoang) បានយកពីជីវភាពរស់នៅសាមញ្ញ ធម្មតា និង ជិតដិត ជាមួយនឹងមនុស្សគ្រប់គ្នានៅតំបន់វាលទំនាបភាគខាងជើង ដូចជាក្របី ជ្រូក មាន់ រូបភាពភូមិកំណើត ទិដ្ឋភាពនិទាឃរដូវ ផ្សារថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាដើម។
ពិសេសបំផុត គឺរូបមាន់ឈ្មោលមួយគូ ហៅថា “មាន់ទេព” នៃរូបគំនូរគីមហ្វាង (Kim Hoang)។ អ្នកបុរាណមានទស្សនទានថា ព្យួររូបគំនូរ ”មាន់ទេព” ក្នុងផ្ទះនារដូវបុណ្យចូលឆ្នាំថ្មី នឹងជួយម្ចាស់ផ្ទះដេញនូវឧបទ្រោបចង្រៃ ភាពអាប់អួរ នាំមកភាពសុខសាន្ត សុខដុមរម្យនា។ ក្រៅពីនោះ រូបគំនូរសត្វជ្រូក ក៏បានវិចិត្រករស្រឡាញ់ចូលចិត្ត ដោយមានអត្ថន័យបួងសួងសុំឱ្យគ្រួសារសុភមង្គល សុខបរិបូរណ៍។
ទន្ទឹមនោះ នៅលើផ្ទាំងគំនូរមិនត្រឹមមានរូបភាព នៅទាំងមានអក្សរហាន បានសរសេរដោយអក្សរក្បាច់នៅជ្រុងខាងឆ្វេងរូបគំនូរ។ ទាំងបទកំណាព្យ និង រូបគំនូរសុទ្ធតែរំលេចបានភាពសម្រប់ និង ចងប្រព័ន្ធតាមតួអង្គជាក់ស្តែងនីមួយៗ។ ដើម្បីមានរូបគំនូរប្រជាប្រិយគីមហ្វាង (Kim Hoang) ទាមទារសិប្បករ មិនត្រឹមតែចេះអក្សរហាន នៅទាំងមានចិត្ត មានជំនាញសម្តែងបានលក្ខណៈប្រណិត នៅលើរាល់ស្លាក់ស្នាម និងពណ៌សម្បុរ បង្កើតភាពដាច់ដោយឡែកសម្រាប់ចរន្តគីមហ្វាង (Kim Hoang) ./.
តាំងពិព័រណ៍ “រូបគំនូរប្រជាប្រិយវៀតណាម និង អនុវត្ត” នៅកេរដំណែលជាតិពិសេស វ៉ាន់មីវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) ចុងឆ្នាំ២០១៨ តាំងពិព័រណ៍មានស្នាដៃរូបគំនូរជាង២០០ផ្ទាំង រចនាសម្លៀកបំពាក់ជិត៣០ឈុត រចនាផលិតផលផ្សេងៗចំនួន៤៥ ដូចជាប្រអប់សំបុត្រ រចនាថង់ ខ្សែងជាដើម។ មានប្រើប្រាស់រូបគំនូរគីមហ្វាង (Kim Hoang)។ ប្រការនេះ សឱ្យឃើញថារូបគំនូរប្រជាប្រិយ បន្ទាប់ពីពេលវេលាខ្លី បានបង្កើតសាឡើងវិញ បានស្គាល់ និងសន្សឹមមានទីតាំងនៅក្នុងជីវភាពសហសម័យ៕ |
អត្ថបទ៖ កុងដាត រូបថត៖ ខាញឡុង កុងដាត