ភូមិតម្បាញកន្ទេលដីក្រហម នៅឃុំ ហាមតឹន (Ham Tan) (បង្រៃ) ស្រុក ត្រាគូ (Tra Cu) ខេត្តត្រាវិញ (Tra Vinh) រៀងរាល់ឆ្នាំផ្គត់ផ្គង់ជូនទីផ្សារតំបន់វាលទំនាបទន្លេគឺវឡុង (Cuu Long) នូវកន្ទេលរាប់ពាន់គូ ដែលមានគុណភាពល្អ មាំមួន ស្អាត រចនាពិសេស។
យើងខ្ញុំធ្វើដំណើរតាមមិត្តនៅស្រុក ត្រាគូ ( Tra Cu) ខេត្ត ត្រាវិញ (Tra Vinh) ទៅទស្សនារបៀបធ្វើកន្ទេលនៅភូមិរបរប្រពៃណីដីក្រហម ដេកលើឆ្នេរទន្លេហូវ (Hau)។ រូបភាពដំបូងដែលយើងខ្ញុំបានជួបប្រទះ ពេលអញ្ជើញមកដល់ក្បាលភូមិរបរប្រពៃណីគឺនារីគ្រប់គ្នាអង្គុយក្បែរក្តារកីតម្បាញ ហើយមមាញឹកធ្វើការ ដើម្បីអាចធ្វើសម្រេចបានពី ១ ទៅដល់ ២ កន្ទេល ដែលមានទំហំ ១ ម៉ែត្រ - ១,៩ ម៉ែត្រ ឬ ១,៦ ម៉ែត្រ -២ ម៉ែត្រក្នុងមួយថ្ងៃ។