នៅធម្មជាតិ កន្ទុំរុយ ជាប្រភេទសត្វល្អិតមួយក្នុងចំណោមប្រភេទសត្វល្អិត បានវិទ្យាសាស្រ្តវិទូលើសកលលោកវាយតម្លៃថា “មហាស្ចារ្យ” បំផុតលើភពផែនដី ជាមួយនឹងសមត្ថភាពឆ្នើមៗ។ “ឃាតករលើអាកាស” “យន្តហោះចម្បាំងបំបាំងកាយកាយ” ជារហសនាមពីរ ក្នុងចំណោមរហសនាម ដែលវិទ្យាសាស្រ្តវិទូ ដាក់ជូនសត្វល្អិតនេះ។
ហេតុនេះហើយ កន្ទុំរុយជាសត្វបំផុសគំនិតជូនមនុស្សគ្រប់គ្នា ក្នុងការងារច្នៃប្រឌិតចេញបច្ចេកវិទ្យាថ្មី ផ្អែកលើបំណិនហោះហើរ និង ការសំឡឹងមើលឃើញ៣៦០ដឺក្រេ គួរកត់សម្គាល់របស់វា។ ហើយមនុស្សយើងបានបង្កើតតំបន់អភិរក្សសត្វកន្ទុំរុយ នៅគ្រប់កន្លែងលើសកលលោក ដើម្បីអរគុណអត្ថប្រយោជន៍ដែលកន្ទុំរុយនាំមកជូនមនុស្សលោក។
នៅវៀតណាម ភូមិស្រុកជនបទមួយនៅក្រោមជើងវត្ត តីផឿង (Tay Phuong) ដ៏ល្បីឈ្មោះ សិប្បករប្រជាប្រិយភង់សា (Phung Xa) ក៏បានបង្កើតចេញសត្វកន្ទុំរុយផលិតពីដើមឫស្សី សាមញ្ញជិតស្និទ្ធផង ទាក់ទាញផង។ ពិសេសត្រង់កន្លែង មិនបានបំពាក់ឧបករណ៍ ឬគ្រឿងម៉ាស៊ីនណាមួយឡើយ ប៉ុន្តែវាមានសមត្ថភាពទំលំនឹងដ៏អស្ចារ្យ នៅលើគ្រប់វត្ថុធាតុ។
“ចរិតអត់ធ្មត់ជាលក្ខណៈបឋម ដើម្បីសិប្បករអាចបង្កើតបានសត្វកន្ទុំរុយមួយក្បាល ត្រឹមត្រូវ និង មានគុណភាព” បង ង្វៀន វ៉ាន់តៃ (Nguyen Van Tai) សិប្បករប្រជាប្រិយដំបូង បាននាំយករបរធ្វើកន្ទុំរុយឫស្សីមកកាន់ឃុំថាច់សា (Thach Xa)។
ភូមិរបរថាច់សា (Thach Xa) ស្ថិតនៅភូមិជើងវត្តតីផឿង (Tay Phuong) ស្រុកថាច់ថឹត (Thach That) ក្រុងហាណូយ។ រូបថត៖ ហ្វៀនមី ដងខ្លួន និង ស្លាបកន្ទុំរុយ បានធ្វើប្រព្រឹត្តិកម្មនូវដំណាក់កាលដំបូង ដោយម៉ាស៊ីនខាត់ និង ថ្វីដៃដ៏ប៉ិនប្រសប់របស់សិប្បករ។ រូបថត៖ ហ្វៀនមី វត្ថធាតុធ្វើសត្វកន្ទុំរុយជាបន្ទះឫស្សីព្រៃ ស្តើងតែរឹង។ ជាមូលដ្ឋានដាំឫស្សីច្រើន តែដើម្បីធានាមានកម្រិតទន់ ស្វិត នៃផលិតផល ក្រុមគ្រួសារនៅភូមិបាននាំចូលឬស្សីមកពីខេត្តហ្វ័រប៊ិញ (Hoa Binh) តៀនក្វាង (Tuyen Quang) វិញភុក (Vinh Phuc) ជាដើម។ រូបថត៖ កុងដាត តុល្យភាពសម្រាប់សត្វកន្ទុំរុយ អាចទំបានជាដំណាក់កាលចុងក្រោយ នៃវគ្គបង្កើតរូបរាង មុនពេលនាំយកសត្វកន្ទុំរុយទៅកន្លែងលាបពណ៌គូរគូសវាស។ រូបថត៖ ហ្វៀនមី ដំណាក់កាលពិបាកបំផុត ហើយទាមទារភាពហ្មត់ចត់ គឺវគ្គដំឡើងស្លាបបិទជាប់នឹងដងខ្លួនកន្ទុំរុយ។ រូបថត៖ កុងដាត កន្ទុំរុយរងចាំលាបពណ៌ និង គូរគំនូស។ រូបថត៖ កុងដាត កន្ទុំរុយ បន្ទាប់ពីបង្កើតរូប និង សម្រេចរូប បាននាំទៅកាន់កន្លែងលាបពណ៌។ នៅទីនេះ សត្វកន្ទុំរុយបានលាបជាង១០ពណ៌ផ្សេងគ្នា។ រូបថត៖ កុងដាត សិប្បករត្រូវអត់ធ្មត់ ហ្មត់ចត់ និង ប្រុងប្រយត្ន ដើម្បីស្នាមគំនូសល្អិតនៅលើសត្វកន្ទុំរុយស៊ីសម្រប់គ្នា។ រូបថត៖ កុងដាត លាបគ្រប់ពណ៌ ដើម្បីបម្លែងសត្វកន្ទុំរុយមួយក្បាល រស់រវើកពោរពេញទៅដោយពណ៌សម្បុរ។ រូបថត៖ ហ្វៀនមី ស្នាមគំនូស សុទ្ធតែបានសិប្បករច្នៃប្រឌិតចេញ ហេតុនេះហើយ សត្វកន្ទុំរុយឫស្សីនៅថាច់សា (Thach Xa) តែងមានភាពទាក់ទាញដាច់ដោយឡែករបស់វា។ រូបថត៖ កុងដាត ដំណាក់កាលលាបពណ៌សម្រាប់ផលិតផលកន្ទុំរុយឫស្សី។ រូបថត៖ ហ្វៀនមី ដើម្បីធ្វើសម្រេចសត្វកន្ទុំរុយឫស្សី សិប្បករត្រូវឆ្លងកាត់ដំណាក់កាលផ្សេងៗដូច៖ បង្កើតរូបរាង កន្ទុយ ឆ្អើរបង្កើតមាត់រាងកោងនៃក្បាល។ បន្តចិតស្លាប ខាត់ក្បាល និង ដំឡើងក្លាយជាសត្វកន្ទុំរុយដំបូង។ រូបថត៖ កុងដាត |
ចាប់ផ្តើមពីដំណាក់កាលជ្រើសដើមឫស្សី ធ្វើប្រព្រឹត្តិកម្មលម្អិតលើរាល់ភិនភាគនៃសត្វកន្ទុំរុយ រហូតដល់ដំណាក់កាលពិបាកបំផុត គឺដំណាក់កាលដំឡើងជាសត្វកន្ទុំរុយ សុទ្ធតែទាមទារសិប្បករ ក្រៅពីមានការគិតហ្មត់ចត់ ភាពប៉ិនប្រសប់ បទពិសោធន៍ នៅត្រូវមាន ”អារម្មណ៍វិជ្ជាជីវៈ”។ ដោយអារម្មណ៍វិជ្ជាជីវៈនេះ ទើបបង្កើតបានភាពខុសប្លែក និង ពាណិជ្ជសញ្ញាកន្ទុំរុយ នៃគ្រួសារបងតៃ (Tai) នឹងក្រុមគ្រួសាររួមគ្នាធ្វើសត្វកន្ទុំរុយដទៃ នៅឃុំថាច់សា (Thach Xa)។
គោលការណ៍តុល្យភាព តាមបងតៃ (Tai) ផ្អែកលើចំណុចបីគឺ មាត់ ស្លាប និង កន្ទុយ។ ចំណុចទាំងបីនេះត្រូវស្មើគ្នា និង ទម្ងន់របស់វាត្រូវធ្លាក់នៅចំកណ្តាល។ ចំណុចកណ្តាល ត្រូវបានតភ្ជាប់រវាងចំណុចទាំងបីនេះ នៃសត្វកន្ទុំរុយ ត្រូវគិតគូរធ្វើដូចម្តេចដើម្បីចំណុចនោះ ស្ថិតនៅចំមាត់សត្វកន្ទុំរុយ។ នេះជាគោលការណ៍ជួយសត្វកន្ទុំរុយ អាចទំលំនឹងនៅលើគ្រប់វត្ថុធាតុ។
“សត្វកន្ទុំរុយឫស្សីច្នៃដំបូង ទើបគ្រាន់តែបង្កភាពងឿងឆ្ងល់ចាប់អារម្មណ៍ដំបូង នៃភ្ញៀវទេសចរបរទេស។ ប៉ុន្តែពេលយើងខ្ញុំឧទ្ទេសនាមថា វាអាចទំបាននៅលើគ្រប់វត្ថុធាតុ គ្រប់កន្លែងដែលមានទីផ្អែក ទាំងសសៃអបោះ ពួគគាត់ចូលចិត្តណាស់” បងតៃ (Tai) ចែករំលែកអំពីសត្វកន្ទុំរុយរបស់បង បានយកជំនះទឹកចិត្តនៃភ្ញៀវទេសចរដូចម្តេច។
ផ្តើមពីបន្ទះឫស្សីរឹង ហ្វូងកន្ទុំរុយឫស្សីនៃឃុំថាច់សា (Thach Xa) បានហោះហើរទៅគ្រប់តំបន់ភូមិភាគ នាំមកអនុស្សាវរីយ៍កក់ក្តៅ នៃវ័យកុមារគ្រប់ជំនាន់។ រូបថត៖ កុងដាត ភូមិថាច់សា (Thach Xa) នៅបង្កើតបានផលិតផលហត្ថកម្មវិចិត្រផ្សេងៗដូចជា មេអំបៅ សត្វក្ងោកជាដើម។ រូបថត៖ ហ្វៀនមី សត្វកន្ទុំរុយបានក្លាយ ជាលក្ខណៈវប្បធម៌នៃភូមិស្រុកជនបទវៀតណាម។រូបថត៖ កុងដាត រូបភាពផ្សារភ្ជាប់នឹងអនុស្សវរីយ៍វ័យកុមារគ្រប់ជំនាន់ នៅតំបន់ជនបទស្រុកស្រែ។ រូបថត៖ កុងដាត |
បំផុត ពេលសត្វកន្ទុំរុយបានដណ្តប់ទៅដោយពណ៌ឆើតឆាយ កាន់តែបញ្ជាក់ការផ្សំប្រគំសម្រប់ រវាងកក្តាទាំងពីរតុល្យភាព និង រូបរាងពណ៌សម្បុរនៃផលិតផល។ ដំបូង សត្វកន្ទុំរុយឫស្សី ធ្វើគ្រាន់តែសម្រាប់ធ្វើជាអំណោយលេងជូនក្មេងៗក្នុងភូមិស្រុក។ បន្ទាប់មក កេរ្តិ៍ឈ្មោះសាយភាយ វាក្លាយជាអំណោយអនុស្សាវរីយ៍ជូនភ្ញៀវទេសចរ ដែលធ្វើដំណើរមកកាន់វត្ត តីផឿង (Tay Phuong)។
ហើយសត្វកន្ទុំរុយស្លាបឫស្សី ឃុំថាច់សា (Thach Xa) បន្តហោះហើរមានវត្តមាននៅស្ទើរគ្រប់កន្លែងទេសចរណ៍ល្បីឈ្មោះ តាមទីក្រុងធំៗនៅទូទាំងប្រទេសដូចជា៖ ក្រុងហាណូយ ហូយអាន (Hoi An) ដាណាំង ញ៉ាត្រាង (Nha Trang) ភូក្វឹក (Phu Quoc) ទីក្រុងហូជីមិញជាដើម ជូនកាលហោះហើរមានវត្តមាននៅគ្រប់ទ្វីបទាំងប្រាំទៀតផង។ ក្រៅពីភ្ញៀវទេសចរបរទេស ពេញអញ្ជើញមកប្រទេសវៀតណាម ទិញកន្ទុំរុយធ្វើជាអំណោយអនុស្សាវរីយ៍ បងតៃ (Tai) នៅទទួលបានលិខិតកក់ទំនិញពីអាណិកជន នៅប្រទេសនានាដូចជា អាមេរិក បារាំង អាល្លីម៉ង់ អង់គ្លេស ជប៉ុនជាដើម។
បើនៅតថភាពខាងក្រៅ សត្វកន្ទុំរុយជាប្រភេទសត្វល្អិត បានមនុស្សគោរព និង រៀនយកបំណិនអស្ចារ្យរបស់វា ចំពោះសត្វកន្ទុំរុយឫស្សី សិប្បករភូមិថាច់សា (Thach Xa) ក៏បានផ្សាយសារលិខិតស្តីពីទឹកចិត្តស្នេហា នៃមនុស្ស ជាមួយនឹងសត្វពិសេសនេះ តាមបែបដាច់ដោយឡែករបស់ពួកគាត់៕
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនកុងដាត