13/04/2020 14:07 GMT+7 Email Print Like 0

Reuters វាយតម្លៃខ្ពស់ចំពោះវៀតណាមដែលបានជួយ​​ឧបត្ថម្ភដល់​បណ្តាប្រទេសជួបការលំបាក​ដោយសារជំងឺរាតត្បាត Covid-19​



 បណ្តាឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជន វៀតណាមដែលបានផ្តល់ជំនួយដ៏មានតម្លៃសម្រាប់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសក្នុងគ្រាលំបាក
 

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ថា ទោះបីជា​ត្រូវការ​ឧបករ​ណ៍​វេជ្ជសាស្ត្រ​ដើម្បី​ទប់​ទល់​នឹង​ជំងឺរាត​ត្បាត ​Covid-19 ក្នុងប្រទេសក៏ដោយ ប៉ុន្តែវៀតណាមតែងតែត្រៀ​មខ្លួនជាស្រេច ចែករំ​លែក​ជាមួយ​ប្រទេស​ដទៃផង​ដែរ​។ 

ជាក់​ស្តែងគឺ វៀតណាមបានផ្តល់ម៉ាសចំនួន ៥៥០.០០០ ជូនដល់ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្បាញ​និង​ចក្រភព​អង់​គ្លេស; ផ្តល់ម៉ាសចំនួន ៣៩០.០០០ ជូនដល់ប្រទេសកម្ពុជា និងម៉ាសចំនួន ៣៤០.០០០ ជូនដល់ប្រ ទេសឡាវ។ ​ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានប្រគល់ខោអាវការពារចំនួន ៤៥០.០០០ ឈុត ដល់សហរដ្ឋ​អាមេរិក​ និងទទួលបានសេចក្តីអំណរគុណពីប្រធា នាធិបតីអាមេរិកលោក Donald Trump ផងដែរ។
 
តាមរយៈ​វិធានការដាក់ឲ្យនៅដាច់ដោយឡែកនៅមជ្ឈមណ្ឌលរួម និងមានការតាមដានតាម ដានយ៉ាង​ដិត​ដល់​អ្នក​ដែលប៉ះពាល់ជិតនឹងអ្នកជំងឺ ហើយស្ថានភាពជំងឺរីករាលដាល Covid-19 នៅតែស្ថិត​ក្រោម​ការគ្រប់​គ្រង​នៅក្នុង​ប្រទេសវៀតណាម។ វៀតណាមមានករណី​ឆ្លងចំនួន ២៥៨ ក​រណី ប៉ុន្តែមិនមាន​អ្នកស្លាប់​ឡើយ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ