• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Omicron បន្តរីករាលដាលយ៉ាងឆាប់រហ័ស

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៩ ខែមករា (ម៉ោងUTC) នៅលើពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩សរុបចំនួនជិត ៣០៦លាននាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួនជាង ៥,៥ លាននាក់។
 

ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ (រូបថត៖ AFP/TTXVN)


ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺថ្មីចំនួនជិត ២,២លាននាក់ និងករណីស្លាប់ដោយសារកូវីដ១៩ចំនួនជិត ៤,៨ ពាន់នាក់។ អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាត ដោយមានករណីឆ្លងកូវីដ១៩ ចំនួនជិត ៦១ លាននាក់ និងជិត ៨៦០.០០០ នាក់បានស្លាប់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

ចំនួនករណីឆ្លងជំងឺថ្មីនៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបដូចជា អង់គ្លេស បារាំង អ៊ីតាលី អូទ្រីស ក៏បានកើនឡើងដល់កម្រិតខ្ពស់កំណត់ត្រាក្នុងសប្តាហ៍កន្លងទៅ។ ប្រទេសមួយចំនួនទៀតដូចជាជប៉ុន និងកូរ៉េខាងត្បូងក៏បានមើលឃើញការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនករណីឆ្លងកូវីដ១៩ថ្មីផងដែរ។

ទន្ទឹមនឹងនេះ អ្នកជំនាញសុខភាពរបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី Maria Van Kerkhove បានឲ្យដឹងថា វីរុសបំប្លែងថ្មី Omicron នៅតែឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ហើយបានបង្ហាញខ្លួននៅគ្រប់តំបន់ទាំងអស់ដែលមានសមត្ថភាពឌិកូដលំដាប់ហ្សែនវីរុសយ៉ាងពេញលេញ។ នៅក្នុងប្រទេស និងតំបន់មួយចំនួន Omicron កំពុងជំនួស Delta ដើម្បីក្លាយជាប្រភេទវីរុសបំប្លែងខ្លួនចម្បង។       អាជ្ញាធរសុខាភិបាលបានព្យាករណ៍ថា រលកថ្មីនៃជំងឺកូវីដ១៩ នៅអឺរ៉ុបនិងប្រទេសជាច្រើនទៀត មិនទាន់ឈានដល់កម្រិតកំពូលនៃការរីករាលដាលទេ។

តាមការប៉ាន់ស្មាន រហូតមកដល់ពេលនេះ វ៉ាក់សាំងចំនួនជាង ៩,១ ពាន់លានដូស ត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក ប៉ុន្តែប្រសិទ្ធភាពនៃការបង្ការជំងឺរាតត្បាតនៅមិនទាន់ច្បាស់នៅឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បើកសម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បើកសម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

សម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកនៅរសៀលថ្ងៃទី៣ ខែកញ្ញា នៅសាលប្រជុំតឹនត្រាវ អគាររដ្ឋសភា (ហាណូយ)។ យោងតាមផែនការ សម័យប្រជុំនេះនឹងត្រូវធ្វើឡើងជាពីរដំណាក់កាល។ ដំណាក់កាលទី១ នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ (រសៀលថ្ងៃទី៣ ខែកញ្ញា និងព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦)។ ដំណាក់កាលទី២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃកន្លះ (ចាប់ពីថ្ងៃទី ២១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦)។

Top