22/08/2021 22:43 GMT+7 Email Print Like 0

DeSilk - ទីកន្លែងដែលសូត្រអាចនិទានរឿង

ផ្តើមពីសូត្រល្អបំផុត ដោយមានរូបមន្តសម្ងាត់សិប្បកម្ម របស់ប្រជាជនវៀតណាម គួបផ្សំនឹងគំនិតរចនាពិសេសមកពីប្រទេសស្វីល DeSilk ពាំនាំគោលបំណងរបស់នារីវៀតណាមម្នាក់ ចង់បង្កើតប្រភេទផលិតផលសូត្រកម្រិតខ្ពស់ made in Vietnam បានកត់ត្រានៅលើផែនទីសូត្រពិភពលោក។

“អត្តសញ្ញាណបានចាត់ទុកជាបញ្ហាប្រឈម សម្រាប់ចំណែកទីផ្សារកម្រិតខ្ពស់ នាសម័យកាលពួកយើងទាំងអស់គ្នា” នេះជាការបញ្ជាក់របស់លោកសាស្រ្តាចារ្យ Patricia Anna Hitzler និង Günter Müller-Stewens មកពីសកលវិទ្យាល័យ St. Gallen (ស្វីស)។ ការពិត ផ្លាកសញ្ញាថ្មីៗ តែងតែប្រសួត្រចេញជារៀងរាល់ថ្ងៃ នៅលើពិភពលោក។ ចំណែកទីផ្សារកម្រិតខ្ពស់ ជាទីកន្លែងមានការវាយតម្លៃការប្រកួតប្រជែងយ៉ាងខ្លាំង ជូនកាលមានសភាពតានតឹងទៀតផង។ ដើម្បីទាក់ទាញអតិថិជនចង់ផ្សារភ្ជាប់នឹងផលិតផល ផ្លាកសញ្ញានោះត្រូវមានតម្លៃប្រាកដប្រជានៅលើផលិតផលផង ពាណិជ្ជសញ្ញាផង និងពិសេសជាងគឺជារឿងអត្តសញ្ញាណផងដែរ។

តាមអ្នកជំនាញពាណិជ្ជសញ្ញា ប្រវត្តិកាលយូរ រិះគិតរចនា បច្ចេកទេសច្នៃហ្មត់ចត់ និងវត្ថុធាតុគុណភាពខ្ពស់ ជាកត្តាស្នូលទាំង៤ ដើម្បីបង្កើតបានកម្រិតលំដាប់ខ្ពស់ និងនិពន្ធទៅជារឿងរ៉ាវអត្តសញ្ញាណនៃពាណិជ្ជសញ្ញាមួយ។

ដូច្នេះ “ទាហានថ្មី” ម្នាក់ ទើបមានវត្តមាននៅលើទីផ្សារបាន២ឆ្នាំ តើ DeSilk មានរឿងរ៉ាវអត្តសញ្ញាណអ្វីដែរ សម្រាប់គោលបំណង ចង់បង្កើតពាណិជ្ជសញ្ញាកម្រិតខ្ពស់របស់ប្រជាជនវៀតណាមឡើងលើផែនទីសូត្រពិភពលោក?

ខ្ញុំនិយាយលេងនឹងសហការីដែលកំពុងដើរជាមួយខ្ញុំថា DeSilk កំពុងសរសេរប្រវត្តិរូបឱ្យផ្ទាំងសំពត់សូត្រនីមួយៗ។ លោកស្រី វ៉ាន់ ធីហាំង (Van Thi Hang) ស្ថាបនិកពាណិជ្ជសញ្ញា DeSilk បានឱ្យយើងខ្ញុំមើលអាវផាយ ដែលបានកាត់ដេរពីសំពត់សូត្រ មានក្បាច់រចនារូបភាពពណ៌នា អំពីមុខរបរគំនូរប្រេង ដាំសម្បកស៊ុតរបស់វៀតណាម។ ប្រការពិសេសនៃផ្ទាំងសំពត់នេះ អ្នកប្រើប្រាស់អាចរៀបចំទុកដាក់ក្បាច់រូបភាពមុខរបរគំនូរប្រេងដាំសម្បកស៊ុត បង្កើតជាអាវផាយមួយ ដែលមានរឿងរ៉ាវផ្សេងៗពីគ្នា។ ទោះបីជាការរៀបចំណាមួយ នៅតែបង្ហាញបានពីភាពថ្លៃថ្នូរ ថ្វីដៃប៉ិនប្រសប់ នៃសិប្បករជាងវៀតណាម។



លោកស្រី វ៉ាន់ ធីហាំង (Van Thi Hang) ស្ថាបនិកពាណិជ្ជសញ្ញា DeSilk។ រូបថត៖ កុងដាត

 

តង់តាំងទំនិញឧទ្ទេសនាមផលិតផលសូត្រ នៃពាណិជ្ជសញ្ញា DeSilk នៅក្រុងហាណូយ។ រូបថត៖ កុងដាត

 

អតិថិជនដែលចូលចិត្ត តែងតែពិសោធន៍លើផលិតផល នៃពាណិជ្ជសញ្ញាសូត្រ DeSilk។ រូបថត៖ កុងដាត

 

នរណាក៏យល់ ប្រវត្តិយូរយា ជាប្រៀបខ្លាំងមួយ នៃពាណិជ្ជសញ្ញាធំៗដូចជា Hermes, Louis Vuitton ។ល។ ប្រការនេះ មិនមែនជាប្រៀបខ្លាំងមួយចំពោះពាណិជ្ជសញ្ញាថ្មីទេ ប៉ុន្តែក៏មិនមានន័យពាណិជ្ជសញ្ញាថ្មី គ្មានវិធីសម្រាប់ការនិពន្ធរឿងរ៉ាវប្រវត្តិសម្រាប់ខ្លួនឯងដែរ។ DeSilk បានធ្វើប្រការនេះ ដោយប្រណីតនិងច្នៃប្រតិដ្ឋ។ ពួគគាត់បង្កើតបានផ្ទាំងសំពត់បំពាក់ដោយជម្រៅវប្បធម៌ សំណង់ស្ថាបត្យកម្ម ឬភូមិរបរប្រពៃណីវៀតណាម ដែលមានប្រវត្តិរាប់ពាន់ឆ្នាំ ជាមួយនឹងទស្សនៈថ្មីៗ។

ឬដូចជាផ្ទាំងសំពត់ដែលមានរូបភាពវត្តកែវ (ខេត្តថៃប៊ិញ - Thai Binh)។ វត្តល្បីឈ្មោះមានអាយុ៤០០ឆ្នាំ ជាកេរដំណែលជាតិពិសេស ដែលមនុស្សគ្រប់គ្នាធ្លាប់ស្គាល់ ប៉ុន្តែដោយគំនិតវិចិត្រសិល្បៈពិសេសប្លែក អ្នករចនា DeSilk បានរចនាបរិយាកាសពោរពេញទៅដោយអាថ៌កំបាំង ឬនៅលើផ្ទាំងសំពត់មានការផ្សំ រវាងបច្ចេកទេសព្រីនទំនើប និងប្រពៃណីរបស់ប្រជាជនវៀតណាម។

ការលាយចម្រុះរវាងការព្រីនបច្ចេកទេសទំនើប និងការតម្បាញប្រពៃណី បង្កើតជាស្នាដៃលេចធ្លោ បង្ហាញពីព្រលឹងនៃជាងតម្បាញ ជាមួយនឹងលក្ខណៈ ពណ៌សម្បុរ សុទ្ធតែថ្មីប្លែកទាំងស្រុង។ “DeSilk ចង់នាំយកជំនោរខ្យល់ថ្មី ដោយវិធីលាយចម្រុះពណ៌វប្បធម៌ប្រពៃណី និងបច្ចេកវិទ្យាទំនើប” លោកស្រី វ៉ាន់ ធីហាំង (Van Thi Hang) បានបរិយាយ។

DeSilk បាននិយាយពីបេសកកម្មរបស់ខ្លួនដូច្នេះថា “រក្សាតម្លៃសម្រាប់ទំនិញសិប្បកម្ម និងរូបមន្តសម្ងាត់របស់ប្រជាជនវៀតណាម គឺជាបេសកកម្មរបស់ DeSilk”។ រចនាច្នៃប្រតិដ្ឋផ្សំនឹងបច្ចេកទេសប្រពៃណីនិងបច្ចេកទេសទំនើប បានអនុញ្ញត្តឱ្យ DeSilk បង្កើតបានជាផលិតផលពិសេស មិនត្រឹមតែបង្ហាញពីថ្វីដៃជាងតម្បាញវៀតណាម នៅទាំងនេះជាកត្តាបង្កើតមុខមាត់ថ្មី សម្រាប់ពាណិជ្ជសញ្ញកម្រិតខ្ពស់របស់វៀតណាមផងដែរ។

“សូត្រស្រទន់ល្វិតល្វន់។ រាល់ឈុតព្រីនចេញ មានសភាពខុសប្លែកពីគ្នាអំពីពណ៌សម្បុរ មិនត្រូវតាមបំណងចិត្តចង់បានរបស់យើងទាំងស្រុងនោះទេ។ នៅពេលមានម៉ាស៊ីនទំនើប តែប្រសិនបើគ្មានអារម្មណ៍ពិសេសយល់ដឹងអំពីសូត្រ ក៏មិនអាចណាព្រីនបានដែរ។ នេះហៅថាសិល្បៈប៉ិនប្រសប់” ស្ថាបនិក DeSilk សំណេះសំណាលអំពីមុខរបររបស់ខ្លួន។



DeSilk បង្កើតបានផ្ទាំងសំពត់សូត្របំពាក់ដោយជម្រៅវប្បធម៌ ប្រវត្តិសំណង់ស្ថាបត្យកម្ម ឬភូមិរបរប្រពៃណីវៀតណាមរាប់ពាន់ឆ្នាំ ជាមួយទស្សនៈជ្រុងមួយដ៏ថ្មី។ រូបថត៖ កុងដាត

 

 

 

កម្រងកន្សែងសូត្រកម្រិតខ្ពស់ របស់ពាណិជ្ជសញ្ញាសូត្រ DeSilk។ រូបថត៖ កុងដាត

 

កន្សែងតូចនីមួយៗសុទ្ធតែមានរឿងរ៉ាវមួយដោយឡែក មានអត្ថន័យមួយដោយឡែក។ រូបថត៖ កុងដាត

 

ក្រវាត់ករសូត្រកម្រិតខ្ពស់របស់ DeSilk។ រូបថត៖ កុងដាត

 

ឈុតវត្ថុអំណោយឆើតរបស់ពាណិជ្ជសញ្ញា DeSilk។ រូបថត៖ កុងដាត

 

ភាពប៉ិនប្រសប់នៃជាងសិប្បកម្មវៀតណាម បានបង្ហាញអតិប្បរិមា នៅលើផលិតផល DeSilk ចាប់តាំងពីអាវផាយរហូតដល់កន្សែងស្រទន់សម្រាប់នារីជោគជ័យ ឬគ្រាន់តែជាបូតូចភ្ជាប់លើកាបូបដៃ។ ចាប់ពីសតវត្សរ៍ទី១៧ - ១៨ ភាពប៉ិនប្រសប់នៃជាងសិប្បកម្មវៀតណាម បានប្រទេសលោកខាងលិច វាយតម្លៃជាទំនិញកម្រិតខ្ពស់ពិភពលោក។ នេះជាប្រៀបខ្លាំងពិសេសនៃមុខរបរសិប្បកម្មវៀតណាម ដែលតិចមានទីកន្លែងណាមួយអាចធ្វើបាន។

របៀបធ្វើរបស់ DeSilk នោះគឺមិនត្រឹមតែប្រើបច្ចេកវិទ្យា នៅទាំងជានិច្ចស្វែងរករបៀបប្រើប្រាស់ ធ្វើថ្មីនូវបច្ចេកទេស និងបំណិនរបស់ជាង ឆ្ពោះទៅដល់ការផ្សព្វផ្សាយបច្ចេកទេសសិប្បកម្មវៀតណាម។ “អ្នករចនាម៉ូដរបស់យើងខ្ញុំ សហការនឹងជាងប្រពៃណី លទ្ធផលនៃការគួបផ្សំនេះ លើសពីតម្លៃនៃផលិតផលមួយ នាំយកចំណេះវិជ្ជា ថ្វីដៃដ៏កម្រនេះ សម្រាប់ជាងមានថ្វីដៃពូកែវៀតណាម”។ លោកស្រី វ៉ាន់ ធីហាំង (Van Thi Hang) សង្កត់ធ្ងន់។
ឆ្លងព្រំដែនវៀតណាម អ្នករចនាម៉ូដ DeSilk មកពីប្រទេសស្វីល ស្រុកកំណើតនៃពាណិជ្ជសញ្ញានាឡិកាល្បីពិភពលោក។ ហេតុនេះហើយ ពួកគាត់នាំមកជូន DeSilk នូវភាពម៉ឹងម៉ាត់ វិន័យ និងប្រាកដប្រជា ដែលពាណិជ្ជសញ្ញាកម្រិតអន្តរជាតិត្រូវមាន។ ជាមួយនឹងគំនិតរចនាពិសេស តម្លៃប្រពៃណីវប្បធម៌ប្រវត្តិសាស្រ្ត តែងបានលេចបង្ហាញនៅលើផ្ទាំងសំពត់សូត្រ ដោយរូបភាពថ្មីមួយ ពាំនាំភាពអាថ៌កំបាំងនៃលោកខាងលិច និងរចនាបថវិចិត្រសិល្បៈម៉ូដសម្លៀកបំពាក់នៃលោកខាងកើត។ តាមលោកស្រីហាំង (Hang) DeSilk តែងសម្រប់កត្តាទាំងពីរ លោកខាងលិចនិងខាងកើត ដូចជាតុល្យភាពញីឈ្មោះនៃចក្រវាល។

ជាអ្នកមានចំណូលចិត្តគ្មានព្រំដែនចំពោះសូត្រ លោកស្រី វ៉ាន់ ធីហាំង (Van Thi Hang) បានសញ្ជឹងគិត និងធ្វើដំណើរទៅគ្រប់ទីកន្លែងនៅក្នុងប្រទេស ដើម្បីស្វែងរកសូត្រល្អបំផុត សម្រាប់កូនសំណព្វរបស់ខ្លួន។ បន្ទាប់ពីធ្វើដំណើរទៅដល់តំបន់ផលិតសូត្រ នៅស្រុកបាវឡុក (Bao Loc) (ខេត្តឡឹមដុង - Lam Dong) ឃើញផ្ទាល់ភ្នែកនូវខ្សែសង្វាក់ផលិតកម្ម ដោយមានម៉ាស៊ីនចំណាស់ជាច្រើន ព្រមទាំងជំនួបប្រជាកសិករ ដែលមានចំណូលចិត្តពិសេស ចំពោះរបរតម្បាញសិប្បកម្ម លោកស្រី ហាំង (Hang) បានកំណត់បាវឡុក (Bao Loc) ជាតំបន់ដី បង្កើតផលិតផលសូត្រកម្រិតខ្ពស់។

តម្បាញសូត្រជាចំណែកមួយនៃវប្បធម៌ប្រជាជនវៀតណាម មានមកពីច្រើនសតវត្សរ៍កន្លង។ ផ្អែកលើថតភាពជាក់ស្តែង សូត្រវៀតណាមបានឆ្លងកាត់សម័យអួរអាប់និងរុងរឿងនៃប្រវត្តិសាស្រ្ត សូត្របានផលិតចេញពីថ្វីដៃដ៏ប៉ិនប្រសប់របស់ជាងសិប្បកម្ម គឺគ្មានថ្ងៃបាត់តម្លៃឡើយ។ តាមលោកអគ្គលេខាធិការសហគមសូត្រពិភពលោក Fei Jianming បានបញ្ជាក់ថា ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ វិស័យវាយនភណ្ឌវៀតណាម មានគ្រឹះល្អបំផុត ជាមួយនឹងភូមិរបររាប់ពាន់ឆ្នាំ។ វៀតណាមនាំចេញសូត្រសុទ្ធ ច្រើនជាងប្រទេសជប៉ុននិងចិន ទន្ទឹមនោះនាំចេញសូត្រឆាវច្រើនជាងកម្ពុជានិងថៃ។

ភូមិរបរប្រពៃណីវៀតណាមនីមួយៗ រឿងរ៉ាវគ្រូដើមជ្រើសនិងប្រគល់បេសកកម្មជូនឱ្យកូនចៅក្នុងភូមិ នៅតែជារឿងរ៉ាវអាថ៌កំបាំង ដែលបានតំណាលតៗមក។ នោះគឺជាមូលហេតុភូមិរបរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ឆ្លងកាត់ជាច្រើនជំនាន់។ ប្រការនេះធ្វើឱ្យខ្ញុំស្រមៃដល់ស្ថាបនិក DeSilk មុននោះលោកស្រី វ៉ាន់ ធីហាំង (Van Thi Hang) ធ្វើការខាងវិស័យមិនពាក់ព័ន្ធដល់សូត្រ ប៉ុន្តែក្តីស្រឡាញ់ចំពោះសូត្ររបស់លោកស្រី មានមកតាំងពីវ័យកុមារ ដែលមានកំណើតនៅលើទឹកដី ជាប្រភពដើមនៃមុខរបរសូត្រល្បីឈ្មោះ នៅក្រុងហាណូយ ចេះតែធំឡើងនិងជំរុញលោកស្រី។

ដោយទឹកចិត្តស្រឡាញ់គ្មានព្រំដែន និងស្មារតីចង់បានពាណិជ្ជសញ្ញាអន្តរជាតិកម្រិតខ្ពស់មួយ ដែលយើងខ្ញុំឃើញចំពោះស្ថាបនិក DeSilk យើងខ្ញុំជឿជាក់ DeSilk នឹងជោគជ័យជាមួយគោលបំណង នាំយកពាណិជ្ជសញ្ញាសូត្រ យកជំនះលើទីផ្សារល្បីឈ្មោះដូចជា៖ ស្វីល បារាំង ជប៉ុន អ៊ីតាលី អង់គ្លេស។ល៕


ផលិតផលពិសេសមួយចំនួននៃពាណិជ្ជសញ្ញាសូត្រ DeSilk។ រូបថត៖ តួអង្គផ្តល់ជូន


 

 

 

 

 

 

 

 
 

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនកុងដាត
ប្រែសម្រួល៖ រីកើង

បណ្តាអត្ថបទបានផ្សាយ